
សមិទ្ធផលថ្មី!ការនាំចេញទុរេនស្រស់កម្ពុជាទៅកាន់ទីផ្សារចិន បន្តកើនឡើងជាលំដាប់ ស្របពេលជើងទី១ ឆ្លងកាត់ប្រទេសឡាវត្រូវបានដឹកជញ្ជូនដោយជោគជ័យ
ការនាំចេញផ្លែទុរេនស្រស់របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន បាននិងកំពុងបង្ហាញពីសន្ទុះកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ដែលនេះជាសមិទ្ធផលថ្មីស្រឡាងមួយទៀតកើតចេញពីកិច្ចប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការបើកច្រកដឹកជញ្ជូនថ្មីៗ ដើម្បីសម្រួលដល់ការនាំចេញកសិផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ។











