
មន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី ប្រគល់វិញ្ញាបនបត្រ និងបណ្ណសរសើរជូនសិស្សានុសិស្ស សាលារៀន ប្រ៊េន អ៊ីនធឺឡេកធ្យួល
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ លោក លី សាមិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងបណ្ណសរសើរជូនដល់សិស្សានុសិស្សនៃសាលារៀន ប្រ៊េន អ៊ីនធឺឡេកធ្យួល (Brain Intellectual School) សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសណ្ឋាគារ ពេជ្រដា។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក Dr. Andrew Riese អគ្គនាយក GrapeSeed ប្រចាំប្រទេសកម្ពុជា លោក បុត្រ ផល្លី នាយកសាលារៀន ប្រ៊េន អ៊ីនធឺឡេកធ្យួល ព្រមទាំងលោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។











