
ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បន្តចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន
(ប៉ៃលិន)៖ នៅថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ត្រី គិត ធីរ៉ា ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ បានចាត់ឲ្យ កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បន្តចុះយុទ្ធនាការអប់រំផ្សព្វផ្សាយផ្ទាល់ដល់មូលដ្ឋានអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ជូនដល់ប្រជាពលរដ្ឋនៅតាមបណ្តាភូមិ ឃុំ និងសង្កាត់ក្នុងខេត្តប៉ៃលិន ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កើនសុវត្ថិភាពក្នុងសហគមន៍។











