
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញប្រគល់អំណោយជាគ្រឿងឧបភោគ-បរិភោគ ជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីត្រៀមចែកជូនពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រគល់អំណោយជាគ្រឿងឧបភោគ-បរិភោគ ជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីត្រៀមសម្រាប់ចែកជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលរងគ្រោះ ដោយសារទឹកជំនន់ ក្នុងមូលដ្ឋានខេត្តបាត់ដំបង។











