ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានអន្តរជាតិ

សកម្មភាពអាជ្ញាធរ
រដ្ឋបាលសង្កាត់ចោមចៅទី២ ចុះពិនិត្យ និងដោះស្រាយបញ្ហាទឹកដក់ដោយសារស្ទះប្រព័ន្ធលូ
នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលសង្កាត់ចោមចៅទី២ ដឹកនាំដោយលោកស្រី យ៉ង់ សំអឿន ចៅសង្កាត់ចោមចៅទី២ ព្រមទាំងក្រុមការងារសង្កាត់ បានចុះពិនិត្យស្ថានភាពទឹកដក់លើផ្លូវ និងប្រព័ន្ធលូ ស្ថិតនៅភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលរាជធានីភ្នំពេញសម្រេចបាន៧៥% ក្នុងគម្រោងបើកផ្លូវថ្មីទទឹង១៤ម៉ែត្រ នៅសង្កាត់ស្រះចក
គិតត្រឹមថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ រដ្ឋបាលរាជធានីភ្នំពេញ ដោយមានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាសេនាធិការ បាននិងកំពុងអនុវត្តគម្រោងបើកផ្លូវថ្មីមួយខ្សែ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយសម្រេចវឌ្ឍនភាពការងារបានប្រមាណ ៧៥% ហើយ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខណ្ឌសែនសុខ ចុះឈូសឆាយលុបបំបាត់គំនរសំរាមអនាធិបតេយ្យចំនួន ២ទីតាំង ក្នុងសង្កាត់ភ្នំពេញថ្មី
នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានការណែនាំពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌសែនសុខ ក្រុមការងាររដ្ឋបាលខណ្ឌសែនសុខ បានដាក់គ្រឿងចក្រចុះឈូសឆាយ និងលុបបំបាត់គំនរសំរាមអនាធិបតេយ្យចំនួន ២ទីតាំង ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី។


សកម្មភាពអាជ្ញាធរ
គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្ដោយផ្លូវកែងចិន្តា
នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោក សែម ដារិន្ទ អភិបាលរងខណ្ឌ បានចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមបណ្ដោយផ្លូវកែងចិន្តា ក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។


សកម្មភាពអាជ្ញាធរ
នគរបាល អន្តរាគមន៍គ្រោះអគ្គិភ័យជាង ៣ពាន់ករណី និងបណ្តុះបណ្តាលមន្ត្រីជាង ១ម៉ឺននាក់ ក្នុងរយៈពេលជាង៣ឆ្នាំមកនេះ
ក្នុងរយៈពេលជាង៣ឆ្នាំ គិតចាប់ពីឆ្នាំ២០២៣ ដល់ឆមាសទី១ ឆ្នាំ២០២៦ ហេតុការណ៍អគ្គិភ័យនៅទូទាំងប្រទេសបានកើតឡើងសរុប ៣.១០៣លើក។ ក្នុងនោះ កម្លាំងជំនាញនៃក្រសួងមហាផ្ទៃបានចេញអន្តរាគមន៍ទប់ស្កាត់មិនឱ្យឆេះរាលដាលក្លាយជាមហន្តរាយធ្ងន់ធ្ងរបានចំនួន ២.០៩៣លើក ខណៈ ១.០១០លើកទៀត ត្រូវបានអាជ្ញាធរមូលដ្ឋាន និងក្រុមពន្លត់អគ្គិភ័យ សហការជាមួយប្រជាពលរដ្ឋរួមគ្នាពន្លត់អគ្គិភ័យបឋមបានទាន់ពេលវេលា។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលសង្កាត់អូឡាំពិក បើកកិច្ចប្រជុំភូមិ-សង្កាត់មានសុវត្ថិភាពប្រចាំខែកញ្ញា ដោយមានប្រជាពលរដ្ឋចូលរួម ៤២នាក់
នៅរសៀលថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ២:៣០នាទី រដ្ឋបាលសង្កាត់អូឡាំពិក បានរៀបចំកិច្ចប្រជុំភូមិ-សង្កាត់មានសុវត្ថិភាពប្រចាំខែកញ្ញា នៅសាលាសង្កាត់អូឡាំពិក ក្រោមអធិបតីភាពលោក ពា ហន ចៅសង្កាត់អូឡាំពិក។


សកម្មភាពអាជ្ញាធរ
ផ្សារបឹងកេងកងទទួលបានលូថ្មី ដើម្បីបង្កើនប្រសិទ្ធភាពរំដោះទឹក និងដោះស្រាយបញ្ហាលូចាស់ទ្រុឌទ្រោម
គណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកង បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង និងលោកចៅសង្កាត់បឹងកេងកងទី១ ដែលបានយកចិត្តទុកដាក់ផ្តល់លូថ្មីមួយខ្សែ សម្រាប់ជំនួសលូចាស់ដែលមានសភាពចាស់ទ្រុឌទ្រោម និងមានលំហូរទឹកយឺត។


សកម្មភាពអាជ្ញាធរ
សមត្ថកិច្ចក្រសួងមហាផ្ទៃ តាមបោសសម្អាតទីតាំង Online Scams សេសសល់តូចៗ ៨៥កន្លែង និងឃាត់ខ្លួនជនសង្ស័យជាង ១ពាន់នាក់ ក្នុងខែសីហា!
នៅក្នុងប្រតិបត្តិការពេញមួយខែសីហា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចនៃក្រសួងមហាផ្ទៃបានបន្តចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ទ្រង់ទ្រាយតូចៗ នៅសេសសល់ចំនួន៨៥កន្លែង។ ប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យ១.២៥៥នាក់ ស្មើនឹង១៣សញ្ជាតិ មានជាអាទិ៍ ចិន ៧៣២នាក់ វៀតណាម ៣២៣នាក់ ខ្មែរ៩៤នាក់ ថៃ ៥៣នាក់ ឥណ្ឌូនេស៊ី ២៤នាក់ មីយ៉ាន់ម៉ា៩នាក់ នេប៉ាល់៤នាក់ ម៉ាឡេស៊ី៤នាក់ ឥណ្ឌា ៣នាក់ ប៉ាគីស្ថាន ៣នាក់ បង់ក្លាដេស ៣នាក់ កូរ៉េ ២នាក់ និងឡាវ១នាក់ ។ នេះបើតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរខណ្ឌសែនសុខ ចុះស្ដារ និងរៀបចំប្រព័ន្ធលូឡើងវិញ ដើម្បីដោះស្រាយបញ្ហាកកស្ទះ និងជំនន់ទឹកភ្លៀង ប្រភពមកពី : រដ្ឋបាលខណ្ឌសែនសុខ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ
អាជ្ញាធរខណ្ឌសែនសុខ ចុះស្ដារ និងរៀបចំប្រព័ន្ធលូឡើងវិញ ដើម្បីដោះស្រាយបញ្ហាកកស្ទះ និងជំនន់ទឹកភ្លៀង
ប្រភពមកពី : រដ្ឋបាលខណ្ឌសែនសុខ
រដ្ឋបាលរាជធានីភ្នំពេញ
រដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខណ្ឌសែនសុខ សហការជាមួយមន្ទីរសាធារណការ បើកស្តារប្រព័ន្ធលូតាមតំបន់ប្រឈមការលិចលង់
ចាប់តាំងពីព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌសែនសុខ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានដាក់រថយន្តបូមទឹក និងគ្រឿងចក្រចុះប្រតិបត្តិការបើកគម្របអណ្តូងលូ បូម និងស្តារសម្អាតដីល្បាប់ សំរាម ព្រមទាំងកាកសំណល់ផ្សេងៗចេញពីក្នុងអណ្តូងលូ និងប្រព័ន្ធលូ ដើម្បីសម្រួលលំហូរទឹកឱ្យហូរបានលឿន និងបញ្ចៀសការលិចលង់នៅពេលមានភ្លៀងធ្លាក់ខ្លាំង។


សកម្មភាពអាជ្ញាធរ
ស្ថានីយ៍បូមទឹកទួលសំពៅ ដំណើរការម៉ូទ័រធំៗ ៧គ្រឿង បូមទឹកយ៉ាងសកម្ម ដើម្បីកាត់បន្ថយការលិចលង់នៅរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ ស្ថានីយ៍បូមទឹកទួលសំពៅ បាននិងកំពុងដំណើរការម៉ូទ័របូមទឹកធំៗចំនួន ៧គ្រឿងយ៉ាងសកម្ម ដោយបូមទឹកក្នុងល្បឿនលឿន ដើម្បីសម្រួលស្ថានភាពជំនន់ទឹកភ្លៀង និងជួយកាត់បន្ថយការលិចលង់ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។


សកម្មភាពអាជ្ញាធរ
មន្ទីរវប្បធម៌រាជធានីភ្នំពេញ បើកសិក្ខាសាលាពង្រឹងសមត្ថភាពមន្ត្រីនគរបាលប៉ុស្តិ៍ទាំង ១៤ ខណ្ឌ លើការការពារបេតិកភណ្ឌវប្បធម៌រូបី
មន្ត្រីនគរបាលជាច្រើនរូបមកពីប៉ុស្តិ៍រដ្ឋបាលក្នុងខណ្ឌទាំង ១៤ នៃរាជធានីភ្នំពេញ បានចូលរួមសិក្ខាសាលាស្ដីពី «ការយល់ដឹងអំពីបេតិកភណ្ឌវប្បធម៌រូបី និងកិច្ចការពារបេតិកភណ្ឌរូបីថ្នាក់រាជធានី» ដែលរៀបចំដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


សកម្មភាពអាជ្ញាធរ
កុំលក់គណនីធនាគារឱ្យគេ! ស្ត្រីម្នាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីឆបោកលួងលោមស្នេហាតាមអនឡាញ
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណីឆបោកប្រាក់តាមបណ្ដាញសង្គម ក្រោមរូបភាពលួងលោមស្នេហា ដោយឃាត់ខ្លួនស្ត្រីម្នាក់ ដែលត្រូវបានសង្ស័យថា បានលក់លេខទូរសព្ទ និងគណនីធនាគាររបស់ខ្លួនឱ្យក្រុមឧក្រិដ្ឋជនយកទៅប្រើប្រាស់ក្នុងសកម្មភាពឆបោក។

