ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានអន្តរជាតិ

សកម្មភាពអាជ្ញាធរ
ខែតុលា អាជ្ញាធរចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពជិត២ម៉ឺនលើក ខណៈក្មេងទំនើងនិងល្បែងស៊ីសងបង្ក្រាបជាង៣០០នាក់
ពេញមួយខែតុលា ឆ្នាំ២០២៦ អាជ្ញាធរគ្រប់មូលដ្ឋានបានបន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បានជិត ២ម៉ឺនលើកនៅទូទាំងប្រទេស។ សកម្មភាពនេះ បានប្រព្រឹត្តទៅ នៅតាមវេទិកាសាធារណៈ តាមខ្នងផ្ទះ សាលារៀន វត្តអារាម និងសហគមន៍ ដោយមានការចូលរួមពីប្រជាពលរដ្ឋជាង៧២ម៉ឺននាក់។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលរាជធានីភ្នំពេញ បំពេញការងារគូសគំនូសសញ្ញាចរាចរ និងលាបថ្នាំរបាំងទ្រូងផ្លូវលើមហាវិថីព្រះមុនីវង្ស បានសម្រេច ១០០% ដើមី្បលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាព
គិតត្រឹមថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ រដ្ឋបាលរាជធានីភ្នំពេញ ដោយមានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាសេនាធិការ សហការជាមួយក្រុមហ៊ុនជំនាញៗ បានបញ្ចប់ប្រកបដោយជោគជ័យនូវការងារគូសគំនូសសញ្ញាចរាចរឡើងវិញ និងលាបថ្នាំរបាំងបែងចែកទ្រូងមហាវិថីព្រះមុនីវង្ស សម្រេចបាន ១០០% ដោយធានាបាននូវគុណភាពខ្ពស់ និងសុវត្ថិភាពក្នុងការអនុវត្តការងារ។


សកម្មភាពអាជ្ញាធរ
សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះបិទឃ្លុំបិទទីតាំងសង្ស័យលួចលាក់បើកល្បែងស៊ីសងខុសច្បាប់ នៅសង្កាត់កាកាបទី២
អនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបិទឃ្លុំបិទទីតាំងសង្ស័យលួចលាក់បើកល្បែងស៊ីសងខុសច្បាប់មួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវ ១១៣K ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ


សកម្មភាពអាជ្ញាធរ
គម្រោងអ៊ុតបេតុងកៅស៊ូ (AC) លើមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) សម្រេចបាន ៩០% ហើយ ដើម្បីត្រៀមទទួលស្វាគមន៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
រដ្ឋបាលរាជធានីភ្នំពេញ ដោយមានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញជាសេនាធិការ សហការជាមួយក្រុមហ៊ុនជំនាញ CTM កំពុងរំកិលការងារអ៊ុតបេតុងកៅស៊ូ (AC) ថ្មី លើកំណាត់មហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ដែលរហូតមកទល់ពេលនេះ សម្រេចលទ្ធផលបានរហូតដល់ ៩០% ហើយ។


សកម្មភាពអាជ្ញាធរ
ខណ្ឌពោធិ៍សែនជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់-ខណ្ឌ
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានរៀបចំ «សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់-ខណ្ឌ» នៅព្រឹកថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នេះ។


សកម្មភាពអាជ្ញាធរ
សមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបទីតាំងម៉ាស្សាមួយកន្លែងនៅខណ្ឌបឹងកេងកង ករណីសញ្ចារកម្ម និងសញ្ចារកម្មពេស្យាចារទាក់ទងនឹងកុមារ ឃាត់ខ្លួនមនុស្ស ២៤នាក់
ដោយអនុវត្តតាមផែនការដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចចម្រុះបានចុះប្រតិបត្តិការបង្ក្រាបទីតាំងសញ្ចារកម្ម និងសញ្ចារកម្មពេស្យាចារទាក់ទងនឹងកុមារមួយកន្លែង ដោយឃាត់ខ្លួនមនុស្សចំនួន ២៤នាក់ និងរឹបអូសបានវត្ថុតាងមួយចំនួន។


សកម្មភាពអាជ្ញាធរ
ដ្ឋបាលខណ្ឌដង្កោ ចេញមុខបកស្រាយជុំវិញព័ត៌មានរះគន់លើបណ្តាញសង្គម រឿងការជួសជុលផ្លូវនៅសង្កាត់ជើងឯក
រដ្ឋបាលខណ្ឌដង្កោ បានចេញសេចក្តីបកស្រាយ និងជម្រាបជូនសាធារណជន ព្រមទាំងអ្នកប្រើប្រាស់បណ្តាញសង្គម Facebook និង TikTok ពាក់ព័ន្ធនឹងការរះគន់នាពេលថ្មីៗនេះ ដែលចោទប្រកាន់ថាអាជ្ញាធរខ្វះការយកចិត្តទុកដាក់ និងគ្មានសមត្ថភាពក្នុងការធ្វើផ្លូវ នៅចំណុចផ្លូវ ឈុន គង់ តភ្ជាប់មកផ្លូវបេតុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ។


សកម្មភាពអាជ្ញាធរ
នគរបាល បំពាក់កាមេរ៉ាគ្រប់គោលដៅអនុវត្តច្បាប់ចរាចរណ៍ ដើម្បីជម្រុញពលរដ្ឋចូលរួមគោរពច្បាប់ និងពង្រឹងការអនុវត្តរបស់មន្ត្រី
នគរបាល បំពាក់កាមេរ៉ាគ្រប់គោលដៅអនុវត្តច្បាប់ចរាចរណ៍ ដើម្បីជម្រុញពលរដ្ឋចូលរួមគោរពច្បាប់ និងពង្រឹងការអនុវត្តរបស់មន្ត្រី


សកម្មភាពអាជ្ញាធរ
គម្រោងដាក់លូធំអង្គត់ផ្ចិត១ម៉ែត្រ (សម្រេចបានជាង៣៤០០ម៉ែត្រ ) និងពង្រីកផ្លូវកំណាត់មហាវិថី ៦០ម៉ែត្រ ទំនាក់ទំនង អាកាសយន្តដ្ឋានអន្តរជាតិ មរតកតេជោ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ
គម្រោងដាក់លូធំអង្គត់ផ្ចិត១ម៉ែត្រ (សម្រេចបានជាង៣៤០០ម៉ែត្រ ) និងពង្រីកផ្លូវកំណាត់មហាវិថី ៦០ម៉ែត្រ ទំនាក់ទំនង អាកាសយន្តដ្ឋានអន្តរជាតិ មរតកតេជោ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ


សកម្មភាពអាជ្ញាធរ
១សប្ដាហ៍មកនេះ អាជ្ញាធរផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាង៣ពាន់លើក ខណៈករណីក្មេងទំនើង និងល្បែងស៊ីសងបង្ក្រាបបានជិត៩០នាក់!
ក្នុងរយៈពេល៧ថ្ងៃ រាប់ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរគ្រប់មូលដ្ឋានចាប់ពីថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រហូតដល់ឃុំ សង្កាត់ បានបន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បានប្រមាណជាង៣ពាន់លើកនៅទូទាំងប្រទេស។ សកម្មភាពនេះ បានប្រព្រឹត្តទៅ នៅតាមវេទិកាសាធារណៈ តាមខ្នងផ្ទះ សាលារៀន វត្តអារាម និងសហគមន៍ ដោយមានការចូលរួមពីប្រជាពលរដ្ឋសរុបជាង១១ម៉ឺននាក់។


សកម្មភាពអាជ្ញាធរ
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា-វៀតណាម ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋជាង ២.៣០០នាក់ នៅខណ្ឌព្រែកព្នៅ
ប្រជាពលរដ្ឋជាជនជាតិខ្មែរ និងអាណិកជនវៀតណាម រស់នៅខណ្ឌព្រែកព្នៅ ប្រមាណជាង២៣០០នាក់ទទួលបានការពិនិត្យជំងឺ និងផ្តល់ថ្នាំពេទ្យ ដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត កម្ពុជា-វៀតណាម ជាមួយនិងការផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគនិងថវិកាផងដែរ ក្រោយពីពិនិត្យជំងឺ និងផ្តល់ថ្នាំពេទ្យជូនរួច។


សកម្មភាពអាជ្ញាធរ
អភិបាលខណ្ឌសែនសុខ និងខណ្ឌដង្កោ ចុះសួរសុខទុក្ខកងទ័ពវរសេនាតូចលេខ៣៩៤ នៅតំបន់មុំបី ខេត្តព្រះវិហារ
នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ លោក ចេង មុនីរ៉ា អភិបាលខណ្ឌសែនសុខ និងលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកងទ័ពនៃកងវរសេនាតូចលេខ៣៩៤ ដែលកំពុងឈរជើងនៅតំបន់មុំបី ខេត្តព្រះវិហារ។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរសង្កាត់មិត្តភាព អំពាវនាវឱ្យប្រជាពលរដ្ឋអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ ចុះឈ្មោះ និងធ្វើជីវមាត្រ ដើម្បីត្រៀមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ មានរយៈពេល ៥៥ថ្ងៃ ចាប់ពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ ការងារនេះធ្វើឡើងរៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១១:៣០នាទីព្រឹក និងពីម៉ោង២រសៀល ដល់ម៉ោង៥:៣០នាទីល្ងាច នៅតាមសាលាឃុំ-សង្កាត់ និងទីតាំងដែលបានកំណត់នៅតាមមូលដ្ឋាន។

