ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានអន្តរជាតិ

សកម្មភាពថ្នាក់ដឹកនាំ
សម្ដេចធិបតី៖ ខួប ២០ ឆ្នាំ នៃការបញ្ជូនកងកម្លាំងកម្ពុជាទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក៏ជាខួប ២០ ឆ្នាំ នៃជោគជ័យក្នុងការផ្លាស់ប្តូរកម្ពុជាទៅជាកម្ពុជាថ្មីដែលបាន និង កំពុងដើរតួនាទីសំខាន់ ក្នុងការរក្សាសណ្តាប់ធ្នាប់តំបន់ និង សកល, ក៏ដូចជា ការការពារសន្តិភាពពិភពលោក
សម្ដេចធិបតី៖ ខួប ២០ ឆ្នាំ នៃការបញ្ជូនកងកម្លាំងកម្ពុជាទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក៏ជាខួប ២០ ឆ្នាំ នៃជោគជ័យក្នុងការផ្លាស់ប្តូរកម្ពុជាទៅជាកម្ពុជាថ្មីដែលបាន និង កំពុងដើរតួនាទីសំខាន់ ក្នុងការរក្សាសណ្តាប់ធ្នាប់តំបន់ និង សកល, ក៏ដូចជា ការការពារសន្តិភាពពិភពលោក


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលរាជធានីភ្នំពេញ បកស្រាយជុំវិញការរិះគន់រឿងផ្លូវខូចនៅសង្កាត់ជើងឯក និងព្រមានអាចផ្អាកប្រើប្រាស់បណ្តោះអាសន្ន
រដ្ឋបាលរាជធានីភ្នំពេញ បានចេញមុខបំភ្លឺ និងពន្យល់យ៉ាងលម្អិតជុំវិញការរិះគន់លើបណ្តាញសង្គមពាក់ព័ន្ធនឹងស្ថានភាពទ្រុឌទ្រោមនៃកំណាត់ផ្លូវមួយខ្សែក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ដោយបញ្ជាក់ថា ទីតាំងនោះបច្ចុប្បន្ននៅជា «ដីកម្មសិទ្ធិរបស់ឯកជន» នៅឡើយ ហើយកំពុងស្ថិតក្នុងដំណើរការសិក្សា និងដោះស្រាយផលប៉ះពាល់។


សកម្មភាពថ្នាក់ដឹកនាំ
មន្រ្តីជំនាញចាប់ផ្តើមអនុវត្តគម្រោងទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារដំណាក់កាលទី២ លើ២៩ទីតាំង
មន្រ្តីជំនាញចាប់ផ្តើមអនុវត្តគម្រោងទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារដំណាក់កាលទី២ លើ២៩ទីតាំង


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធររាជធានីភ្នំពេញ បន្តដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងនៅតាមចំណុចមួយចំនួន និងអំពាវនាវឱ្យពលរដ្ឋចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ
ការជន់លិចដោយជំនន់ទឹកភ្លៀងនៅចំណុចខ្លះនៃរាជធានីភ្នំពេញប៉ុន្មានថ្ងៃនេះវាមិនធ្ងន់ធ្ងអីទេដោយសារចុងរដូវវស្សាអាចនៅមានស្ថានភាពភ្លៀងជាប់ៗគ្នាជាច្រើននិងបន្តបន្ទាប់។ ប៉ុន្តែទោះបីជាយ៉ាងណា អាជ្ញាធររាជធានី មន្ទីរជំនាញនិងអាជ្ញាធរខណ្ឌមិនបានទំនេរដៃដោះស្រាយនោះទេ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឃួង ស្រេង ណែនាំអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ខ្ពស់លើមនុស្សវ័យចាស់ និងមិនត្រូវទុកឱ្យនរណាម្នាក់ស្លាប់ដោយអត់បាយឡើយ
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានអនុគណៈកម្មការដើម្បីមនុស្សចាស់កម្ពុជារាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌ សង្កាត់និងមន្ទីរពាក់ព័ន្ធបន្តយកចិត្តទុកដាក់ចំពោះមនុស្សវ័យចាស់ ដោយមិនត្រូវទុកឱ្យពួកគាត់រស់នៅក្នុងភាពឯកកោឡើយ ហើយបើមានកាេខ្វះខាតអ្វីមួយ សូមមនុស្សវ័យចាស់ទាំងអស់ទាក់ទងមកអាជ្ញាធរសង្កាត់ ខណ្ឌ នៅជិតបំផុត នោះអាជ្ញាធរនឹងចុះជួយឧបត្ដមភ្លាម ពោលគឺមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយឡើយ។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមប្រឹក្សារាជធានីភ្នំពេញ បើកវេទិកាពិគ្រោះយោបល់នៅខណ្ឌចំការមន ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ
ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណទ្តិទី៤ នៅខណ្ឌចំការមន មានប្រជាពលរដ្ឋ២រូប ក្នុងចំណោម៥រូប បានលើកឡើងជាមតិ យោបល់ និងសំណូមពរ ដោយពលរដ្ឋបានសម្តែងការពេញចិត្ត ចំពោះការដោះស្រាយរាល់បញ្ហារបស់អាជ្ញាធរ ពិសេសការផ្តល់សេវាតាមរយៈច្រកចេញចូលតែមួយនិងការផ្តល់សេវាផ្សេងៗទៀត។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែង ដើម្បីចាត់វិធានការជាថ្មី ក្នុងការបង្ការទប់ស្កាត់កុំឱ្យបាក់បន្តទៀត ក្រោយពេលច្រាំងទន្លេមួយកន្លែងនេះបានបាក់ម្តងហើយកាលពីដើមឆ្នាំ២០២៥
ឯកឧត្តម ឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែង ដើម្បីចាត់វិធានការជាថ្មី ក្នុងការបង្ការទប់ស្កាត់កុំឱ្យបាក់បន្តទៀត ក្រោយពេលច្រាំងទន្លេមួយកន្លែងនេះបានបាក់ម្តងហើយកាលពីដើមឆ្នាំ២០២៥


សកម្មភាពថ្នាក់ដឹកនាំ
រាជធានីភ្នំពេញ និងរដ្ឋធានីអាស្តាណា ចុះអនុស្សរណៈយោគយល់គ្នាស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ
នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦នេះ នៅរដ្ឋធានីអាស្តាណា នៃសាធារណរដ្ឋកាហ្សាក់ស្ថានក្នុងឱកាស អមដំណើរដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ក្នុង ដំណើរបំពេញទស្សនកិច្ចផ្លូវការនិង ទស្សនកិច្ចការងារនៅ សាធារណរដ្ឋកាហ្សាក់ស្ថាន ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ហ្សេនីស កាស៊ីមប៊េក (ZHENIS KASSYMBEK) អភិបាលនៃរដ្ឋធានីអាស្តាណា


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី ជូនពរគណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តម ប្រាក់ សុខុន ក្នុងបេសកកម្មប្រវត្តិសាស្ត្រដោះស្រាយព្រំដែនទឹកនៅទីក្រុងឡាអេ
សម្តេចធិបតី ហ៊ុន ម៉ាណែត៖កិច្ចការចរចារព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាលចំពោះជាតិនិងប្រជាជន ដែលទាមទាអោយមានមូលដ្ឋានច្បាស់លាស់ទាំងផ្នែកឯកសារ ផ្លូវច្បាប់ និងបច្ចេកទេស ព្រមទាំងធ្វើកិច្ចការដោយភាពម៉ត់ចត់ និងការអត់ធ្មត់ខ្ពស់ ដើម្បីការពារអធិបតេយ្យភាពជាតិរបស់យើង។ មិនអាចធ្វើការដោយគ្មានមូលដ្ឋានច្បាប់ ឬបច្ចេកទេសព្រំដែនច្បាស់លាស់ ឬដោយប្រើប្រាស់ឯកសារដែលយកមកពីប្រភពយកជាការមិនបាន ដូចជាតាមទូរទស្សន៍ឬបណ្តាញសង្គម, តាមលឺគេថា, ឬតាមញ្ញាណពិសេស ។ល។ នោះទេ។


សកម្មភាពថ្នាក់ដឹកនាំ
កម្ពុជា-អ៊ីស្រាអែល ឯកភាពលើការពង្រឹងយន្តការពិគ្រោះយោបល់ ដើម្បីទាញយកកាលានុវត្តភាពថ្មីៗ
នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Isaac Herzog ប្រធានាធិបតី អ៊ីស្រាអែល ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឃួង ស្រេង និងលោក ហេង សួរ អញ្ជើញជូនដំណើរកម្មករនិយោជិត និងប្រជាពលរដ្ឋទៅស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយឥតគិតថ្លៃ
នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជូនដំណើរកម្មករនិយោជិត និងប្រជាពលរដ្ឋ ដែលធ្វើដំណើរទៅស្រុកកំណើតតាមរយៈរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ នៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងជួរមុខប្រចាំទិសប្រាសាទព្រះវិហារ និងស្ទឹងត្រែង
នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បានអញ្ជើញចុះសួរសុខទុក្ខនាយ ទាហាន ពលទាហាន នាយនគរបាល និងពលនគរបាល នៃកងពលធំអន្តរាគមន៍លេខ៣កងពលតូចអន្តរាគមន៍លេខ៩ កងនគរបាលជាតិវរសេនាតូចការពារព្រំដែនលេខ៧៩៣ឈរជើងការពារនៅខ្សែក្រវាត់ព្រំដែនប្រចាំទិសប្រាសាទព្រះវិហា និងកងពលតូចអន្តរាគមន៍លេខ ១២៨ឈរជើងការពារតំបន់អូរអាឡៃ ខេត្តស្ទឹងត្រែង ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដោយពិធីនេះបានធ្វើឡើងរួមគ្នានៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ នៃយោធភូមិភាគទី១ ខេត្តព្រះវិហារ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឃួង ស្រេង ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងគម្រោងសាងសង់ «សាលាមិត្តភាពកម្ពុជា-វៀតណាម»
ទីក្រុងហូជីមិញ៖នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តម ត្រាន់ វ៉ាន់បាយ (Tran Van Bay) អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ។

