ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានអន្តរជាតិ

ការអភិវឌ្ឍ
រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំប្រជាពលរដ្ឋ ២២ គ្រួសារ ទៅទទួលដីឡូត៍ និងផ្ទះ ក្នុងគម្រោង «ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» នៅខេត្តស្ទឹងត្រែង
រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំប្រជាពលរដ្ឋ ២២ គ្រួសារ ទៅទទួលដីឡូត៍ និងផ្ទះ ក្នុងគម្រោង «ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» នៅខេត្តស្ទឹងត្រែង


សន្តិសុខសង្គម
ឃាត់ខ្លួនបានហើយស្រ្តីបើករថយន្ត RANGE ROVER ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យអ្នកបើកម៉ូតូ១នាក់ស្លាប់នៅខណ្ឌជ្រោយចង្វារ
នារសៀលថ្ងៃទី៣០ខែតុលាឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងស្រាវជ្រាវដោយលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងផែននគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សៅ លីឈីង ភេទស្រី អាយុ៣៣ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅ បុរីវិមានភ្នំពេញ ផ្ទះលេខ៩B ផ្លូវលេខ១ ភូមិបាក់ខែង សង្កាត់
ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី បើករថយន្ត មិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន និងបើករត់គេចចេញពីកន្លែងកើតហេតុគេចវេសពីការទទួលខុសត្រូវ


សកម្មភាពថ្នាក់ដឹកនាំ
សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាល និងអាជ្ញាធរ នៅជាមួយប្រជាពលរដ្ឋគ្រប់កាល:ទេស: ដោយមិនបោះបង់នរណាម្នាក់ចោលឡើយ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងចែកពូជស្រូវ ព្រមទាំងកញ្ចប់ស្បៀងជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ចំនួន ១០.៧០០ គ្រួសារ ក្នុងខេត្តបាត់ដំបង នាព្រឹកថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងរៀបចំដែនដី ដោះស្រាយបញ្ចប់វិវាទដីធ្លីទំហំជាង ២ ពាន់ម៉ែត្រការ៉េ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានសម្រុះសម្រួលដោះស្រាយបញ្ចប់ដោយជោគជ័យនូវករណីវិវាទដីធ្លីមួយកន្លែង ដែលមានផ្ទៃដីសរុប ២ ០៩៤ ម៉ែត្រការ៉េ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


សកម្មភាពអាជ្ញាធរ
គម្រោងអ៊ុតបេតុងកៅស៊ូ (AC) លើមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) សម្រេចបាន ៩០% ហើយ ដើម្បីត្រៀមទទួលស្វាគមន៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
រដ្ឋបាលរាជធានីភ្នំពេញ ដោយមានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញជាសេនាធិការ សហការជាមួយក្រុមហ៊ុនជំនាញ CTM កំពុងរំកិលការងារអ៊ុតបេតុងកៅស៊ូ (AC) ថ្មី លើកំណាត់មហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ដែលរហូតមកទល់ពេលនេះ សម្រេចលទ្ធផលបានរហូតដល់ ៩០% ហើយ។


ទេសចរណ៍
នាវាទេសចរណ៍អាមេរិកដ៏ប្រណីត Villa Vie Odyssey សម្រេចពន្យារពេលស្នាក់នៅកម្ពុជា ដោយសារថ្លៃសាំងហក់ឡើងខ្ពស់ពេក
នាវាទេសចរណ៍លំដាប់អន្តរជាតិខ្នាតយក្សរបស់សហរដ្ឋអាមេរិក Villa Vie Odyssey ដែលកំពុងដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ២០០ នាក់ និងនាវិកជាង ១៥០ នាក់ បានសម្រេចចិត្តបន្តស្នាក់នៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត បន្ទាប់ពីការចូលចតកម្សាន្តរយៈពេល ៥ ថ្ងៃនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានផុតកំណត់។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឃួង ស្រេង ដឹកនាំគណៈប្រតិភូចូលរួម «វេទិកាសេដ្ឋកិច្ចសរទៈរដូវ ឆ្នាំ២០២៦» នៅទីក្រុងហូជីមិញ និងបានចែករំលែកពីយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា
តបតាមការអញ្ជើញរបស់ឯកឧត្តម ង្វៀង វ៉ាន់ឌឿក ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចសរទៈរដូវ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការរួមបញ្ចូលគ្នានៃកត្តាជំរុញកំណើនសេដ្ឋកិច្ចសកលថ្មីៗ” ក្រោមអធិបតីភាពរបស់ឯកឧត្តមឡេ មិញហឿង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។


សកម្មភាពអាជ្ញាធរ
ខណ្ឌពោធិ៍សែនជ័យ រៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់-ខណ្ឌ
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានរៀបចំ «សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់-ខណ្ឌ» នៅព្រឹកថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នេះ។


សកម្មភាពថ្នាក់ដឹកនាំ
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងនេត សាវឿន ដឹកនាំកិច្ចប្រជុំលើកទី៨ ត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាសហអធិបតីដឹកនាំកិច្ចប្រជុំលើកទី៨ នៃគណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាព និងបន្តជំរុញការត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់នេះ។


សកម្មភាពថ្នាក់ដឹកនាំ
ប្រជាពលរដ្ឋជាង ១ម៉ឺនគ្រួសារនៅជុំវិញព្រលានយន្តហោះចាស់ (ខណ្ឌពោធិ៍សែនជ័យ) ទទួលប័ណ្ណកម្មសិទ្ធិដីធ្លីផ្លូវការពីរដ្ឋបាលរាជធានីភ្នំពេញ
ប្រជាពលរដ្ឋរស់នៅជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ១០ភូមិមានជាង១ម៉ឺនក្បាលដីបានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថ ពីរដ្ឋបាលរាជធានីភ្នំពេញ ក្រោយពីរាជរដ្ឋាភិបាលបានសម្រេចឆ្វៀលដីទាំងនេះប្រគល់ជូនប្រជាពលរដ្ឋ ក្រោយពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវបានផ្ទេរទៅទីតាំងថ្មីនាខេត្តកណ្តាល។


សន្តិសុខសង្គម
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ១៣នាក់ ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ៦ករណីផ្សេងគ្នា
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នេះ បានធ្វើការបង្ហាញលទ្ធផលនៃកិច្ចប្រតិបត្តិការស្រាវជ្រាវ និងឈានទៅដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១៣នាក់ ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌចំនួន ០៦ករណីផ្សេងៗគ្នា។


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងព័ត៌មានជំរុញការផ្សាយព័ត៌មានពិតដើម្បីការពារអច្ឆរិយធម្មជាតិនៃកម្ពុជា
ក្នុងពិធីបើកយុទ្ធនាការ «អច្ឆរិយធម្មជាតិនៃកម្ពុជា» នាផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងសារ ដោយសង្កត់ធ្ងន់លើតួនាទីនៃព័ត៌មានផ្អែកលើអង្គហេតុពិត មានប្រភពច្បាស់លាស់ ក្នុងការលើកកម្ពស់ការយល់ដឹងរបស់សាធារណជន និងបំប្លែងចំណេះដឹងនោះឱ្យទៅជាចលនាវិជ្ជមានរួមចំណែកដល់ការការពារបេតិកភណ្ឌធម្មជាតិ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។


សកម្មភាពថ្នាក់ដឹកនាំ
បណ្ឌិត អូស្មាន ហាស្សាន់ រំលឹកដល់មន្ត្រីនៅមូលដ្ឋាន ពង្រឹងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ
ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានរំលឹកដល់មន្ត្រីនៅមូលដ្ឋាន ឱ្យបង្កើនការយកចិត្តទុកដាក់ ពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងពង្រឹងសាមគ្គីភាព ដើម្បីឆ្ពោះទៅការបោះឆ្នោត ឆ្នាំ២០២៧ ។

