ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានអន្តរជាតិ

សកម្មភាពអាជ្ញាធរ
សមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបទីតាំងម៉ាស្សាមួយកន្លែងនៅខណ្ឌបឹងកេងកង ករណីសញ្ចារកម្ម និងសញ្ចារកម្មពេស្យាចារទាក់ទងនឹងកុមារ ឃាត់ខ្លួនមនុស្ស ២៤នាក់
ដោយអនុវត្តតាមផែនការដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចចម្រុះបានចុះប្រតិបត្តិការបង្ក្រាបទីតាំងសញ្ចារកម្ម និងសញ្ចារកម្មពេស្យាចារទាក់ទងនឹងកុមារមួយកន្លែង ដោយឃាត់ខ្លួនមនុស្សចំនួន ២៤នាក់ និងរឹបអូសបានវត្ថុតាងមួយចំនួន។

សកម្មភាពថ្នាក់ដឹកនាំ
សម្ដេចធិបតី៖ ខួប ២០ ឆ្នាំ នៃការបញ្ជូនកងកម្លាំងកម្ពុជាទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក៏ជាខួប ២០ ឆ្នាំ នៃជោគជ័យក្នុងការផ្លាស់ប្តូរកម្ពុជាទៅជាកម្ពុជាថ្មីដែលបាន និង កំពុងដើរតួនាទីសំខាន់ ក្នុងការរក្សាសណ្តាប់ធ្នាប់តំបន់ និង សកល, ក៏ដូចជា ការការពារសន្តិភាពពិភពលោក

ដ្ឋបាលខណ្ឌដង្កោ ចេញមុខបកស្រាយជុំវិញព័ត៌មានរះគន់លើបណ្តាញសង្គម រឿងការជួសជុលផ្លូវនៅសង្កាត់ជើងឯក
រដ្ឋបាលខណ្ឌដង្កោ បានចេញសេចក្តីបកស្រាយ និងជម្រាបជូនសាធារណជន ព្រមទាំងអ្នកប្រើប្រាស់បណ្តាញសង្គម Facebook និង TikTok ពាក់ព័ន្ធនឹងការរះគន់នាពេលថ្មីៗនេះ ដែលចោទប្រកាន់ថាអាជ្ញាធរខ្វះការយកចិត្តទុកដាក់ និងគ្មានសមត្ថភាពក្នុងការធ្វើផ្លូវ នៅចំណុចផ្លូវ ឈុន គង់ តភ្ជាប់មកផ្លូវបេតុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ។

សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលរាជធានីភ្នំពេញ បកស្រាយជុំវិញការរិះគន់រឿងផ្លូវខូចនៅសង្កាត់ជើងឯក និងព្រមានអាចផ្អាកប្រើប្រាស់បណ្តោះអាសន្ន
រដ្ឋបាលរាជធានីភ្នំពេញ បានចេញមុខបំភ្លឺ និងពន្យល់យ៉ាងលម្អិតជុំវិញការរិះគន់លើបណ្តាញសង្គមពាក់ព័ន្ធនឹងស្ថានភាពទ្រុឌទ្រោមនៃកំណាត់ផ្លូវមួយខ្សែក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ដោយបញ្ជាក់ថា ទីតាំងនោះបច្ចុប្បន្ននៅជា «ដីកម្មសិទ្ធិរបស់ឯកជន» នៅឡើយ ហើយកំពុងស្ថិតក្នុងដំណើរការសិក្សា និងដោះស្រាយផលប៉ះពាល់។

សកម្មភាពអាជ្ញាធរ
នគរបាល បំពាក់កាមេរ៉ាគ្រប់គោលដៅអនុវត្តច្បាប់ចរាចរណ៍ ដើម្បីជម្រុញពលរដ្ឋចូលរួមគោរពច្បាប់ និងពង្រឹងការអនុវត្តរបស់មន្ត្រី
នគរបាល បំពាក់កាមេរ៉ាគ្រប់គោលដៅអនុវត្តច្បាប់ចរាចរណ៍ ដើម្បីជម្រុញពលរដ្ឋចូលរួមគោរពច្បាប់ និងពង្រឹងការអនុវត្តរបស់មន្ត្រី

ព័ត៌មានអន្តរជាតិ
រុស្ស៊ី និងអ៊ុយក្រែនបើកការវាយប្រហារដ៏ធំលើគ្នា ខណៈលោក ត្រាំ ជំរុញការចរចាស្វែងរកកិច្ចព្រមព្រៀងសន្តិភាព
រុស្ស៊ី និងអ៊ុយក្រែនបើកការវាយប្រហារដ៏ធំលើគ្នា ខណៈលោក ត្រាំ ជំរុញការចរចាស្វែងរកកិច្ចព្រមព្រៀងសន្តិភាព

ព័ត៌មានអន្តរជាតិ
បារាំងស៊ើបអង្កេតតួនាទីបណ្ដាញសង្គម ក្នុងការរីករាលដាលអំពើហិង្សា ខណៈមានសំណើផ្អាកប្រើប្រាស់បណ្ដោះអាសន្ន
បារាំងស៊ើបអង្កេតតួនាទីបណ្ដាញសង្គម ក្នុងការរីករាលដាលអំពើហិង្សា ខណៈមានសំណើផ្អាកប្រើប្រាស់បណ្ដោះអាសន្ន

សកម្មភាពអាជ្ញាធរ
គម្រោងដាក់លូធំអង្គត់ផ្ចិត១ម៉ែត្រ (សម្រេចបានជាង៣៤០០ម៉ែត្រ ) និងពង្រីកផ្លូវកំណាត់មហាវិថី ៦០ម៉ែត្រ ទំនាក់ទំនង អាកាសយន្តដ្ឋានអន្តរជាតិ មរតកតេជោ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ
គម្រោងដាក់លូធំអង្គត់ផ្ចិត១ម៉ែត្រ (សម្រេចបានជាង៣៤០០ម៉ែត្រ ) និងពង្រីកផ្លូវកំណាត់មហាវិថី ៦០ម៉ែត្រ ទំនាក់ទំនង អាកាសយន្តដ្ឋានអន្តរជាតិ មរតកតេជោ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ

សកម្មភាពថ្នាក់ដឹកនាំ
មន្រ្តីជំនាញចាប់ផ្តើមអនុវត្តគម្រោងទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារដំណាក់កាលទី២ លើ២៩ទីតាំង
មន្រ្តីជំនាញចាប់ផ្តើមអនុវត្តគម្រោងទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារដំណាក់កាលទី២ លើ២៩ទីតាំង

សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធររាជធានីភ្នំពេញ បន្តដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងនៅតាមចំណុចមួយចំនួន និងអំពាវនាវឱ្យពលរដ្ឋចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ
ការជន់លិចដោយជំនន់ទឹកភ្លៀងនៅចំណុចខ្លះនៃរាជធានីភ្នំពេញប៉ុន្មានថ្ងៃនេះវាមិនធ្ងន់ធ្ងអីទេដោយសារចុងរដូវវស្សាអាចនៅមានស្ថានភាពភ្លៀងជាប់ៗគ្នាជាច្រើននិងបន្តបន្ទាប់។ ប៉ុន្តែទោះបីជាយ៉ាងណា អាជ្ញាធររាជធានី មន្ទីរជំនាញនិងអាជ្ញាធរខណ្ឌមិនបានទំនេរដៃដោះស្រាយនោះទេ។

សន្តិសុខសង្គម
ឃុំរូបកាយ តែមិនឃុំចំណេះ! ៩ខែមកនេះ មានជនជាប់ឃុំជាង៨ពាន់នាក់ទទួលការបណ្តុះបណ្តាល និងជាង២០០នាក់បានវិញ្ញាបនបត្រ!
ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានបន្តជំរុញការងារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងមុខរបរ ដល់ជនជាប់ឃុំសរុបចំនួន ៨.១៤៩នាក់ ក្នុងនោះមានស្ត្រី៧០៣នាក់ ដើម្បីផ្តល់បំណិនជីវិតការងារ ក្រោយពេលទទួលបានសេរីភាពឡើងវិញ ក្នុងនោះ មានជនជាប់ឃុំចំនួន ២៦២នាក់ ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាជាផ្លូវការ។

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឃួង ស្រេង ណែនាំអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ខ្ពស់លើមនុស្សវ័យចាស់ និងមិនត្រូវទុកឱ្យនរណាម្នាក់ស្លាប់ដោយអត់បាយឡើយ
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានអនុគណៈកម្មការដើម្បីមនុស្សចាស់កម្ពុជារាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌ សង្កាត់និងមន្ទីរពាក់ព័ន្ធបន្តយកចិត្តទុកដាក់ចំពោះមនុស្សវ័យចាស់ ដោយមិនត្រូវទុកឱ្យពួកគាត់រស់នៅក្នុងភាពឯកកោឡើយ ហើយបើមានកាេខ្វះខាតអ្វីមួយ សូមមនុស្សវ័យចាស់ទាំងអស់ទាក់ទងមកអាជ្ញាធរសង្កាត់ ខណ្ឌ នៅជិតបំផុត នោះអាជ្ញាធរនឹងចុះជួយឧបត្ដមភ្លាម ពោលគឺមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយឡើយ។

សកម្មភាពអាជ្ញាធរ
១សប្ដាហ៍មកនេះ អាជ្ញាធរផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាង៣ពាន់លើក ខណៈករណីក្មេងទំនើង និងល្បែងស៊ីសងបង្ក្រាបបានជិត៩០នាក់!
ក្នុងរយៈពេល៧ថ្ងៃ រាប់ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរគ្រប់មូលដ្ឋានចាប់ពីថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រហូតដល់ឃុំ សង្កាត់ បានបន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បានប្រមាណជាង៣ពាន់លើកនៅទូទាំងប្រទេស។ សកម្មភាពនេះ បានប្រព្រឹត្តទៅ នៅតាមវេទិកាសាធារណៈ តាមខ្នងផ្ទះ សាលារៀន វត្តអារាម និងសហគមន៍ ដោយមានការចូលរួមពីប្រជាពលរដ្ឋសរុបជាង១១ម៉ឺននាក់។