ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានអន្តរជាតិ

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការនិវត្តជននៃក្រសួងព័ត៌មាន បង្ហាញការយកចិត្តទុកដាក់ និងដឹងគុណចំពោះអ្នកជំនាន់មុនដែលបានរួមចំណែកអភិវឌ្ឍវិស័យព័ត៌មាន
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន បានអញ្ជើញជួបសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅជាមួយមន្ត្រីរាជការដែលជានិវត្តជននៃក្រសួងព័ត៌មាន ក្នុងបរិយាកាសពោរពេញដោយមនោសញ្ចេតនា ការគោរព និងការដឹងគុណចំពោះការលះបង់កម្លាំងកាយចិត្តរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាន់មុន ដែលបានរួមចំណែកអភិវឌ្ឍវិស័យព័ត៌មាន និងបម្រើជាតិមាតុភូមិអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក។


សកម្មភាពអាជ្ញាធរ
កម្លាំងចម្រុះរដ្ឋបាលខណ្ឌ៧មករា បន្តចុះប្រតិបត្តិការត្រួតពិនិត្យ និងបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ (Online Scams)
រុមការងារចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា បានបន្តបើកប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងស្នាក់នៅនានាក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់ និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ប្រតិបត្តិការនេះបានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នេះ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ទេព អស្នារិទ្ធ លើកទឹកចិត្តដល់ស្រទាប់យុវវ័យឱ្យដើរតួជាអ្នក ផ្សព្វផ្សយអប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ អ្នកនាំពាក្យក្រសួងព័ត៌ តំណាងឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវដល់ស្រទាប់យុវវ័យកម្ពុជា ឱ្យចូលរួមក្នុងយុទ្ធនាការជាតិប្រឆាំងព័ត៌មានក្លែងក្លាយ ដោយធ្វើសកម្មភាពជាអ្នក «អប់រំ ឬអ្នកផ្សព្វផ្សាយ» ដ៏សកម្មក្នុងការទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ដែលកំពុងយាយីដល់សន្តិសុខព័ត៌មាន និងសណ្តាប់ធ្នាប់សង្គម។


ព័ត៌មានអន្តរជាតិ
អាមេរិក គ្រោងបញ្ចេញទ្រព្យសម្បត្តិបង្កកជិត ២៤ពាន់លានដុល្លារ ឱ្យអ៊ីរ៉ង់វិញ ក្រោមកិច្ចព្រមព្រៀងសន្តិភាព
ទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ Mehr បានរាយការណ៍ថា សហរដ្ឋអាមេរិក អាចនឹងបញ្ចេញទ្រព្យសម្បត្តិ និងសាច់ប្រាក់របស់អ៊ីរ៉ង់ដែលត្រូវបានបង្កកទុកកន្លងមក ក្នុងទំហំទឹកប្រាក់សរុបប្រមាណ ២៤ពាន់លានដុល្លារអាមេរិក ស្របតាមខ្លឹមសារនៃសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងប្រទេសទាំងពីរ។


សកម្មភាពថ្នាក់ដឹកនាំ
អបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»
ចូលរួមអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ។
ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការ ផ្សព្វផ្សាយ ទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងវិស័យឯកជន ព្រមទាំងសាធារណជនឱ្យបានយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។


សកម្មភាពអាជ្ញាធរ
កម្លាំងចម្រុះរាជធានីភ្នំពេញ ចុះបិទឃ្លាំងស្តុកទំនិញហួសកាលបរិច្ឆេទមួយកន្លែង និងត្រួតពិនិត្យទីតាំងសង្ស័យបទល្មើសឆបោកអនឡាញចំនួន ៨៨គោលដៅ
ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយកម្លាំងចម្រុះមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋាន ក.ប.ប ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងតូច ធំ ក្នុងមូលដ្ឋានសរុបចំនួន ១២កន្លែង ដែលសង្ស័យមាននាំចូល ស្តុកទុក ចរាចរ និងចែកចាយផលិតផលបង្កកមានប្រភពពីប្រទេសថៃ។ តាមរយៈប្រតិបតិការនេះ សមត្ថកិច្ចចម្រុះបានរកឃើញទីតាំងចំនួន ១ ស្ថិតនៅផ្ទះលេខ ៣៥២ ផ្លូវ ៣៥១ ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលជាឃ្លាំងស្តុកទំនិញប្រភេទគ្រឿងទេស ភេសជ្ជៈ និងសម្ភារប្រើប្រាស់ជាច្រើនប្រភេទ សរុបចំនួន ១.៦៤៧កេស ស្មើនឹង ១៤.៦៣៨,៥គីឡូក្រាម នាំចូលពីបរទេស ក្នុងនោះការិយាល័យ ក.ប.ប រាជធានីភ្នំពេញ បានរកឃើញទំនិញចំនួន ១៧មុខ ជាទំនិញនាំចូលពីប្រទេសថៃ និងមានទំនិញចំនួន ២មុខ គឺ ទឹកតែអូអ៊ិឈិ ចំនួន ៣៤កេស និងទឹកវីតាមីន Blue ចំនួន ៤កេស ហួសកាលបរិច្ឆេទប្រើប្រាស់។


សកម្មភាពអាជ្ញាធរ
យុទ្ធនាការ៤ថ្ងៃនៅភ្នំពេញ៖ អាជ្ញាធរចុះត្រួតពិនិត្យឃ្លាំងជាង១០០កន្លែង និងសម្រេចបិទ១២ទីតាំងពាក់ព័ន្ធការនាំចូលទំនិញខុសច្បាប់ពីថៃ
រដ្ឋបាលរាជធានីភ្នំពេញសហការ ជាមួយកម្លាំងជំនាញពាក់ព័ន្ធ បាន សហការចុះត្រួតពិនិត្យទីតាំងឃ្លាំងតូច ធំក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដែល សង្ស័យបាននាំចូលស្តុកទុកចរាចរនិង ចែកចាយផលិតផលបង្កកនិងទំនិញ នាំចូលពីប្រទេសថៃខុសច្បាប់បាន សរុបចំនួន១០៧ទីតាំងក្នុងនោះក្រុមការងារចម្រុះបានសម្រេចបិទបណ្តោះអាសន្នទីតាំងចំនួន១២ទីតាំង ។


សកម្មភាពអាជ្ញាធរ
គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ធ្វើការត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន
ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខណ្ឌសែនសុខ និងមន្ត្រីជំនាញ ចុះត្រួតពិនិត្យឃ្លាំងស្តុកទំនិញ និងសាច់បង្កកចំនួន ០៣ទីតាំង បញ្ជាក់ថាពុំមានការនាំចូលសាច់ពីប្រទេសថៃឡើយ
ដើម្បីធានាដល់សុវត្ថិភាពម្ហូបអាហារ និងការអនុលោមតាមច្បាប់ក្នុងការនាំចូល ក៏ដូចជាការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានសហការជាមួយមន្ត្រីជំនាញនៃ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ការិយាល័យគយនិងរដ្ឋាករខណ្ឌសែនសុខ និងមន្ទីរកសិកម្មរាជធានីភ្នំពេញ បានចុះប្រតិបត្តិការត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញចំនួន ០៣កន្លែងផ្សេងគ្នា នៅក្នុងភូមិសាស្ត្រខណ្ឌសែនសុខ។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសំណេះសំណាលនៅមន្ទីរពេទ្យគន្ធបុប្ផា និងទទួលអំណោយថវិកា ១លានដុល្លារ ពីក្រុមហ៊ុន ជីប ម៉ុង
នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញចុះសំណេះសំណាលជាមួយគណៈប្រតិភូមូលនិធិគន្ធបុប្ផាស្វីស គណៈគ្រប់គ្រង លោកគ្រូពេទ្យ-អ្នកគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងបានចុះសួរសុខទុក្ខដោយផ្ទាល់ដល់អាណាព្យាបាល និងកុមារដែលកំពុងសម្រាកព្យាបាល។ ក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត ក៏បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់ និងទទួលថវិកាបរិច្ចាគដ៏ធំពីក្រុមហ៊ុន ជីប ម៉ុង ផងដែរ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលរាជធានីភ្នំពេញ ចុះប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យបទល្មើសឆបោកតាមអនឡាញ ៩២កន្លែង រកឃើញជនបរទេសជាង ៣០០នាក់ និងឃាត់ខ្លួនស្ត្រីសង្ស័យ ៣នាក់
គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំ និងបញ្ជាផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ធ្វើការត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញបានចំនួន ៩២ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៣៣៣នាក់ (ស្រី ១២៨នាក់) ពុំមានលិខិតឆ្លងដែន ១១នាក់។ ក្នុងនោះក្រុមការងារបានពិនិត្យឃើញមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ១ករណី។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយកម្លាំងចម្រុះមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋាន ក.ប.ប
រដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយកម្លាំងចម្រុះមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋាន ក.ប.ប ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងតូច ធំ ក្នុងមូលដ្ឋានសរុបចំនួន ៣៣ កន្លែង


សកម្មភាពថ្នាក់ដឹកនាំ
ភាពមិនប្រក្រតីនៃការហូរចូលទំនិញថៃតាមព្រំដែនគោក ខណៈច្រកទ្វារនៅបន្តបិទ
អាចមានការបកស្រាយខុសឬយល់តែ
ធ្វើមិនយល់ឬជាការបំពានឬជាអំពើ
ពុករលួយឬជាប្រមាថជាតិសាសន៍ឯង
ពីសំណាក់មន្ត្រីខឹលខូចនិងឈ្មួញ
ទុច្ចរិតទើបទំនិញថៃថ្មីៗបាននាំចូលមក
ប្រើប្រាស់នៅកម្ពុជា។

