ឆមាសទី១ ឆ្នាំ២០២៦៖ រដ្ឋបាលរាជធានីភ្នំពេញរក្សាសន្តិសុខបានល្អ បង្ក្រាបទីតាំង Online Scams ១៣៩កន្លែង
ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ អនុវត្តតាមគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ខ្ពស់ក្នុងការបន្តរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈយ៉ាងល្អប្រសើរជូនប្រជាជនក្នុងមូលដ្ឋាន តាមរយៈការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស សកម្មភាពក្រុមក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ជាដើម បានចំនួន ២១៨/២៣៧ករណី ថយចុះ ១៩ករណី ក្នុងនោះគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានម្ចាស់ការបង្ក្រាបបទល្មើសទាំងនេះ សរុបចំនួន ២០៩/២១៨ករណី ស្មើនឹង ៩៥,៨៧% នៃចំនួនបទល្មើសរួម និងឃាត់ខ្លួនបានចំនួន ២៦៩នាក់។
Phnom penh municipal dept. of information អានបន្ត