
រដ្ឋបាលរាជធានីភ្នំពេញ បន្តចុះស្តារប្រឡាយ និងប្រព័ន្ធលូក្នុងខណ្ឌទួលគោក ដើម្បីដោះស្រាយ និងបញ្ចៀសការជន់លិចក្នុងរដូវវស្សា
ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បានបន្តចុះស្តារប្រឡាយ និងប្រព័ន្ធលូ ជាអាទិភាពនៅក្នុងភូមិសាស្ត្រខណ្ឌទួលគោកបន្តទៀត ក្រោយពីធ្វើសកម្មភាពស្តារប្រព័ន្ធលូ នៅភូមិសាស្ត្រខណ្ឌដូនពេញ ចំការមន និងខណ្ឌ៧មករារួច និងបន្ទាប់ពីបានស្តារប្រព័ន្ធលូ ស្តារប្រឡាយ ជាច្រើន ខ្សែ និងស្ថាបនាស្ថានីយ៍មូមទឹកជាបន្តបន្ទាប់ខណ្ឌជាយរាជធានីភ្នំពេញ។










