
បងប្អូនអាជីវករលក់ដូរនៅផ្សារស្ទឹងមានជ័យជាង១០០នាក់បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី និងឯកឧត្ដមឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់គិតគូរពីទុក្ខលំបាកពួកគាត់ ដោយរៀបចំជួសជុល និងសាងសង់ដំបូលព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សារស្ទឹងមានជ័យ
បងប្អូនអាជីវករលក់ដូរនៅផ្សារស្ទឹងមានជ័យ តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ជាង១០០នាក់បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី និងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់គិតគូរពីទុក្ខលំបាកពួកគាត់ ដោយរៀបចំជួសជុល និងសាងសង់ដំបូល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សារដែលខូចខាតឡើងវិញ ដោយសារអគារចាស់នេះបានសាងសង់ឡើង អំពីឈើប្រក់ក្បឿង មានសភាពចាស់ទ្រុឌទ្រោមខ្លាំង មានអាយុកាល ៦៦ឆ្នាំទៅហើយនោះ។










