
អាជ្ញាធរ និងប្រជាពលរដ្ឋសង្កាត់ស្រះចក សម្តែងក្តីរំភើបរីករាយចំពោះសមិទ្ធផលផ្លូវថ្មី R4 និងហេដ្ឋារចនាសម្ព័ន្ធផ្លូវ-លូជាច្រើនខ្សែ ដើម្បីសម្រួលការធ្វើដំណើរ និងលើកកម្ពស់ជីវភាពរស់នៅ
រដ្ឋបាលសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រមទាំងតំណាងប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំង ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ជាពិសេសការស្ថាបនាផ្លូវភ្ជាប់ R4 យ៉ាងមមាញឹកនាពេលនេះ។











