
របាយការណ៍ UNESCO–ICOMOS៖ ការខូចខាតប្រាសាទព្រះវិហារមានទំហំធ្ងន់ធ្ងរ និងគំរាមកំហែងដល់តម្លៃបេតិកភណ្ឌពិភពលោក
នៅថ្ងៃនេះ អង្គការយូណេស្កូបានផ្សព្វផ្សាយរបាយការណ៍ផ្លូវការរបស់បេសកកម្មរួម UNESCO–ICOMOS ដែលបានចុះពិនិត្យប្រាសាទព្រះវិហារពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ។ របាយការណ៍បានបញ្ជាក់ពីទំហំនៃការខូចខាតយ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីការវាយប្រហារប្រដាប់អាវុធក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ បេសកកម្មរកឃើញថា ផលប៉ះពាល់បានធ្វើឱ្យខូចខាតដល់ភាពគង់វង្ស (Integrity), ភាពដើម (Authenticity) និងតម្លៃសកលលេចធ្លោ (Outstanding Universal Value – OUV) របស់ប្រាសាទព្រះវិហារ។





