
អភិបាលខណ្ឌកំបូល ចុះណែនាំអាជីវករ និងកម្មករ រៀបចំសណ្តាប់ធ្នាប់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ តាមផ្លូវជាតិលេខ៤
ដើម្បីចូលរួមលើកកម្ពស់សណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថាននៅតាមដងផ្លូវសាធារណៈ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល បានដឹកនាំមន្ត្រីរាជការរដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់កំបូល និងសង្កាត់កន្ទោក សហការជាមួយតំណាងរោងចក្រ ថបសាមីត ចុះផ្សព្វផ្សាយ និងណែនាំដល់ អាជីវករ ព្រមទាំងកម្មករ-កម្មការិនី ដែលប្រកបរបរលក់ដូរនៅមុខរោងចក្រ ឱ្យចូលរួមរៀបចំសណ្តាប់ធ្នាប់ និងថែរក្សាអនាម័យបរិស្ថាន។










