
សង្កាត់ទន្លេបាសាក់ បន្តអភិវឌ្ឍប្រព័ន្ធលូ និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីកាត់បន្ថយការលិចទឹក
រដ្ឋបាលសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ កំពុងបន្តអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន សម្រាប់ឆ្នាំ២០២៦ ដោយផ្តោតសំខាន់លើការកែលម្អប្រព័ន្ធលូរំដោះទឹក ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការរំដោះទឹកភ្លៀង និងកាត់បន្ថយការលិចលង់នៅតំបន់មួយចំនួនក្នុងមូលដ្ឋាន។










