
មន្ទីរកិច្ចការនារីខេត្តកណ្ដាល បានរៀបចំវេទិកាផ្សព្វផ្សាយលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ នៅស្រុកកណ្តាលស្ទឹង
លោកជំទាវបានអំពាវនាវ និងសំណូមពរដល់មាតាបិតា អាណាព្យាបាលទាំងអស់ ត្រូវយកចិត្តទុកដាក់អប់រំណែនាំកូនចៅឱ្យដើរតាមផ្លូវល្អ ជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ប្រសិនបើគ្រួសារមានសុភមង្គល ចេះយោគយល់អធ្យាស្រ័យគ្នា និងមានសីលធម៌រស់នៅល្អ នោះសង្គមជាតិទាំងមូលនឹងមាន សុវត្ថិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។











