
សម្តេចធិបតីនាយករដ្ឋមន្ត្រី លើកឡើង ៥ចំណុច សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ ដើម្បីបោសសម្អាត Online Scams
(AKP) សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើ ៥ចំណុច សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ រួមមានការចែករំលែកព័ត៌មានស៊ើបការណ៍ក្នុងពេលជាក់ស្តែង ការស៊ើបអង្កេតហិរញ្ញវត្ថុកម្រិតខ្ពស់ ភាពស៊ីសង្វាក់គ្នាកាន់តែខ្លាំងនៃក្របខណ្ឌច្បាប់ និងប្រតិបត្តិការភាពជាដៃគូសាធារណៈ និងឯកជន និងការការពារជនរងគ្រោះ











