
ប្រធានមន្ទីរព័ត៌មាន ខេត្តកណ្តាល បានប្រគល់កំព្យូរទ័រលើតុ ១គ្រឿង និងកំព្យូរទ័រយួរដៃ ១គ្រឿង ជាអំណោយរបស់ក្រសួងប្រៃណីយ និងទូរគមនាគមន៍ ផ្តល់ជូនក្រសួងព័ត៌មាន ដើម្បីចែកជូន ដល់ការិយាលយ័វិទ្យុ សំរាប់បំរើការងារគេហទំព័រ
លោកប្រធានមន្ទីរ ក៏បានណែនាំឱ្យមន្ត្រីជំនាញ បន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ សម្របខ្លួនទៅនឹងការវិវត្តនៃបច្ចេកវិទ្យា បញ្ញាសិប្បនិមិត្ត AI ព្រមទាំងបង្កើនប្រសិទ្ធភាពការងារ របស់ខ្លួន ដើម្បីរួមចំណែក ក្នុងការផ្សព្វផ្សាយសមិទ្ធផល និងសកម្មភាពសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្រសួងព័ត៌មាន និងរដ្ឋបាលខេត្តកណ្តាល។











