ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានអន្តរជាតិ

សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ បើកដំណើរការជាផ្លូវការគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ដើម្បីពង្រឹងការផ្សព្វផ្សាយព័ត៌មានក្នុងយុគសម័យឌីជីថល
ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ដើម្បីពង្រឹងប្រសិទ្ធភាពការផ្សព្វផ្សាយព័ត៌មានពីមូលដ្ឋានទៅកាន់សាធារណជន និងបង្កើនវត្តមានរបស់ស្ថាប័នព័ត៌មានរដ្ឋនៅលើប្រព័ន្ធឌីជីថល។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលរាជធានីភ្នំពេញ គាំទ្រពេញទំហឹង និងធានាសន្តិសុខដល់ការវិនិយោគស្របច្បាប់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងទេសចរណ៍
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លេីកទឹកចិត្តឱ្យអ្នកវិនិយោគពីក្រៅប្រទេស មកវិនិយោគស្របច្បាប់ ឱ្យបានច្រើនបន្ថែមទៀតនៅរាជធានីភ្នំពេញ ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជារីកចំរើន និងធ្វើឱ្យមានកំណើនទេសចរណ៍នៅកម្ពុជាកើនឡើងមួយកម្រិតថែមទៀត។


សកម្មភាពថ្នាក់ដឹកនាំ
ភាពជោគជ័យនៃវិស័យឧស្សាហកម្ម ស្ថិតលើការរស់រាន រីកចម្រើន និងចីរភាព មិនមែនតែលើចំនួនរោងចក្រដែលបើកនោះឡើយ
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ «រោងចក្រផ្គុំដំឡើងរថយន្តម៉ាក GAC» របស់ក្រុមហ៊ុន ធី អេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក (TH Automotive Manufacturing Co., Ltd.) ស្ថិតក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។


សកម្មភាពថ្នាក់ដឹកនាំ
លទ្ធផលនៃកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ
លទ្ធផលនៃកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ


សកម្មភាពថ្នាក់ដឹកនាំ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៖ រាជធានីភ្នំពេញ នឹងមានលំហសាធារណៈ រួមទាំងសួនសាធារណៈដែលមានដើមឈើជាច្រើន ដើម្បីផ្តល់កន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋហាត់ប្រាណ ដើរលេង កម្សាន្ត និងសម្រាកលំហែ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៖ រាជធានីភ្នំពេញ នឹងមានលំហសាធារណៈ រួមទាំងសួនសាធារណៈដែលមានដើមឈើជាច្រើន ដើម្បីផ្តល់កន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋហាត់ប្រាណ ដើរលេង កម្សាន្ត និងសម្រាកលំហែ


សកម្មភាពថ្នាក់ដឹកនាំ
សិស្សជាង ៤០ម៉ឺននាក់មកពីគ្រួសារមានបណ្ណសមធម៌ ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីរាជរដ្ឋាភិបាល
ក្នុងគោលបំណងលើកកម្ពស់វិស័យអប់រំ កាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្សមកពីគ្រួសារក្រីក្រ និងឈរលើគោលការណ៍ «មិនបោះបង់ពលរដ្ឋណាម្នាក់» រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តអនុវត្ត «កម្មវិធីអាហារូបករណ៍សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សា» យ៉ាងសកម្មតាមរយៈប្រព័ន្ធគាំពារសង្គម ដោយផ្តល់ជូនប្រាក់ឧបត្ថម្ភប្រចាំខែដល់សិស្ស (ចាប់ពីថ្នាក់ទី១ ដល់ទី១២) ដែលជាសមាជិកគ្រួសារមានបណ្ណសមធម៌។


សកម្មភាពថ្នាក់ដឹកនាំ
ចូលរួមសម្ពោធជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក និងដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មម៉ាក GAC ។
ការសម្ពោធជាផ្លូវការរោងចក្រផ្គុំដំឡើងរថយន្តម៉ាក GAC នេះ កំពុងឆ្លុះបញ្ចាំងពីភាពជោគជ័យថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញបរិវត្តកម្មវិស័យឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្ម ទៅជាឧស្សាហកម្មដែលប្រើប្រាស់មូលធន បច្ចេកវិទ្យា និងជំនាញកាន់តែខ្ពស់ ព្រមទាំងជំរុញការអភិវឌ្ឍឧស្សាហកម្មក្នុងស្រុក ការបង្កើនតម្លៃបន្ថែមក្នុងសេដ្ឋកិច្ចជាតិ និងការបង្កើតប្រភពចំណូលថ្មី។


សកម្មភាពថ្នាក់ដឹកនាំ
សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព
នាព្រឹកថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យ ហ្លួង ម៉ែ, នៅរាជធានីភ្នំពេញ។ ថ្លែងក្នុងពិធីនេះ, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បន្តចាត់ទុក «ការអភិវឌ្ឍមូលធនមនុស្ស» គឺជាអាទិភាពគោលនយោបាយទី ១ ដោយបន្តលើកកម្ពស់ និងពង្រឹងវិស័យសុខាភិបាល ស្របតាមទិសស្លោក «ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និង លើការអភិវឌ្ឍប្រកបដោយសមធម៌ និង ចីរភាព របស់ប្រទេសជាតិ» ដែលក្នុងនោះ,


សកម្មភាពថ្នាក់ដឹកនាំ
ខណ្ឌដូនពេញ ត្រូវបានប្រកាសទទួលស្គាល់ផ្លូវការជា «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី»
ខណ្ឌដូនពេញ ត្រូវបានប្រកាសទទួលស្គាល់ផ្លូវការ ជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារី” ក្រោយពីមានកិច្ចសហការយ៉ាងជិតស្និទ្ធ រៀបចំឡើង រវាងក្រសួងទេសចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក អង្គការចលនា ដើម្បីសុខភាពកម្ពុជា និងភាគីពាក់ព័ន្ធមួយចំនួនទៀត។


សកម្មភាពថ្នាក់ដឹកនាំ
គ្រួសារអ្នកនេសាទអេក្វាដ័រ ទាមទារឱ្យស្វែងរកសាច់ញាតិដែលបាត់ខ្លួន ចំពេលប្រតិបត្តិការប្រឆាំងគ្រឿងញៀន
គ្រួសារអ្នកនេសាទអេក្វាដ័រ ទាមទារឱ្យស្វែងរកសាច់ញាតិដែលបាត់ខ្លួន ចំពេលប្រតិបត្តិការប្រឆាំងគ្រឿងញៀន


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញពីកាលបរិច្ឆេទបើកទីលានចាក់សំរាមថ្មី ព្រមទាំងលទ្ធផលបង្ក្រាបបទល្មើស Onine Scams និងជ័យលាភីពី WHO
ឯកឧត្ដម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានលើកឡើងថា៖ ទីលានចាក់សំរាមថ្មី នៅផ្លូវលេខ៥១ ភូមិទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល នឹងបើកឱ្យដំណើរការចាក់សំរាមជាលើកដំបូង នៅថ្ងៃទី០១មករាឆ្នាំ២០២៧
ខាងមុខនេះ ដោយត្រូវផ្ទេរពីទីលានចាក់សំរាមចាស់នាខណ្ឌដង្កោ រាជធានីភ្នំពេញ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឃួង ស្រេង ណែនាំឱ្យអាជ្ញាធរមូលដ្ឋានខិតខំបម្រើប្រជាពលរដ្ឋ ដើម្បីពង្រឹងទំនុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា
ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានណែនាំឱ្យថ្នាក់ភូមិ សង្កាត់ ខណ្ឌត្រូវធ្វើការងារព្រមៗគ្នា ដើម្បីឱ្យប្រជាពលរដ្ឋ ជឿជាក់ លើការដឹកនាំរបស់សម្ដេចបវរអធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តទៀត។


សកម្មភាពថ្នាក់ដឹកនាំ
អ្នកនាំពាកយក្កសួងព័ត៌មានរាំលឹកអ្នកសារព័ត៌មានឱ្យពក្ងឹងក្កមសីលធម៌ និងការ ក្រតិរតតិតាមលិខិតរទដ្ឋានគតិយុតត ដ ើមបីការពារសិទធិជនងាយរងដក្រោះ
ក្នុងកិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាស្តីពី «ការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ» នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ ឱ្យខិតខំស្រាវជ្រាវបន្ថែមអំពីច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ និងបង្កើនការស្វែងយល់អំពីលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យព័ត៌មាន។

