ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានអន្តរជាតិ

សកម្មភាពអាជ្ញាធរ
អគារផ្ទះ ២ល្វែងនៅខណ្ឌ៧មករា រងការបាក់ធ្លាក់បេតុង ខណៈពលរដ្ឋ ១៥គ្រួសារស្ម័គ្រចិត្តចាកចេញទៅកាន់ទីតាំងមានសុវត្ថិភាព
លោកជំទាវ សេរី សូរិយា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងនៃអគារផ្ទះចំនួន ២ល្វែង លេខ ២១៤ និង ២១៦ តាមបណ្តោយផ្លូវលេខ១០៧ ស្ថិតក្នុងសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដើម្បីវាយតម្លៃស្ថានភាព និងដាក់ចេញវិធានការសុវត្ថិភាពជាបន្ទាន់។


សកម្មភាពអាជ្ញាធរ
សំណង់ផ្ទះចាស់ទ្រុឌទ្រោម ២ល្វែង នៅខណ្ឌ៧មករា បាក់ធ្លាក់បេតុង ប៉ុន្តែមិនបណ្តាលឱ្យមានអ្នករងគ្រោះ
ដោយមានការយកចិត្តទុកដាក់ពីលោក ថេង សុថុល អភិបាលខណ្ឌ៧មករា នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា បានដឹកនាំក្រុមការងារសំណង់ ចុះសហការជាមួយក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីត្រួតពិនិត្យសំណង់ផ្ទះចាស់ទ្រុឌទ្រោមមួយកន្លែង ដែលបានបាក់ធ្លាក់បេតុងនៅជាន់ E3។


សកម្មភាពអាជ្ញាធរ
នគរបាលខណ្ឌសែនសុខ បង្កើនការផ្សព្វផ្សាយគោលនយោបាយ «ភូមិ-សង្កាត់មានសុវត្ថិភាព» ដល់ប្រជាពលរដ្ឋ
នគរបាលខណ្ឌសែនសុខ បង្កើនការផ្សព្វផ្សាយគោលនយោបាយ «ភូមិ-សង្កាត់មានសុវត្ថិភាព» ដល់ប្រជាពលរដ្ឋ


សកម្មភាពអាជ្ញាធរ
រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបើកផ្លូវថ្មី១ខ្សែ ទទឹង១៤ម៉ែត្រ នៅសង្កាត់ស្រះចក ដើម្បីសម្រួលចរាចរណ៍ជុំវិញតំបន់បឹងកក និងមន្ទីរពេទ្យកាល់ម៉ែត
គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នេះ រដ្ឋបាលរាជធានីភ្នំពេញ ដោយមានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញជាសេនាធិការ បានសម្រេចបើកផ្លូវថ្មីមួយខ្សែយ៉ាងមានសារៈសំខាន់ ជូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងតំបន់។


សកម្មភាពអាជ្ញាធរ
សង្កាត់អូឡាំពិក រៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាបឋមសិក្សា ដល់សិស្សថ្នាក់ទី៦ ឆ្នាំសិក្សា២០២៥-២០២៦
នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០នាទី នៅសាលាបឋមសិក្សាវត្តមហាមន្ត្រី លោកស្រី ហែម ខាំផៃ សមាជិកគណៈកម្មការគ្រប់គ្រងសាលា បានចូលរួមក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាបឋមសិក្សា ជូនសិស្សថ្នាក់ទី៦ នៃសាលាបឋមសិក្សាវត្តមហាមន្ត្រី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។


សកម្មភាពអាជ្ញាធរ
កម្ពុជា៖ CMAC បង្ហាញបច្ចុប្បន្នភាពសំណល់យុទ្ធភណ្ឌសង្គ្រាមនៅតំបន់រងផលប៉ះពាល់ក្នុងសង្គ្រាមឆ្នាំ២០២៥ ដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន
ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រុមអ្នកសម្របសម្រួល (CLG) បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) និងក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (MACPP) ចូលរួមស្តាប់បទបង្ហាញស្តីពីបច្ចុប្បន្នភាពនៃស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃនៅលើទឹកដីកម្ពុជាក្នុងសង្គ្រាមឆ្នាំ២០២៥។


សកម្មភាពអាជ្ញាធរ
អាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន
លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ថា ផលប៉ះពាល់នៃគ្រោះអគ្គីភ័យនៅទីតាំងផ្សារនាគមាសកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ គឺមានការខូចខាតអស់ចំនួន ២១១តូប ដែលជាប្រភេទតូប និងស្តង់លក់បន្លែ និងផ្លែឈើ ប៉ុន្តែមិនមានបង្កជារបួស ឬស្លាប់បាត់បង់ជីវិតនោះទេ។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរខណ្ឌចំការមន បង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ ឃាត់ខ្លួន ៧នាក់ និងរកឃើញអ្នកពាក់ព័ន្ធសរុប ១៤នាក់
អាជ្ញាធរខណ្ឌចំការមន កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យរដ្ឋបាលលើទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scams ចំនួន២គោលដៅ ក្នុងភូមិសាស្ត្រខណ្ឌចំការមន រាជធានីភ្នំពេញ ដោយឃាត់ខ្លួនមនុស្សសរុប ៧នាក់ និងរកឃើញអ្នកពាក់ព័ន្ធសរុប ១៤នាក់។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលរាជធានីភ្នំពេញបញ្ចប់ការអ៊ុតកៅស៊ូ AC ថ្មី លើវិថីព្រះត្រសក់ផ្អែម ប្រវែង ៣,៤៣០ ម៉ែត្រ
នៅថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញ ដែលមានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាសេនាធិការ បានសហការជាមួយក្រុមហ៊ុនជំនាញ CTM បញ្ចប់ការងារអ៊ុតកៅស៊ូ AC ថ្មីលើវិថីព្រះត្រសក់ផ្អែម (លេខ៦៣) សម្រេចបាន ១០០ភាគរយ ប្រកបដោយគុណភាព និងសុវត្ថិភាពការដ្ឋាន។


សកម្មភាពអាជ្ញាធរ
កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់អូឡាំពិក សហការជាមួយខណ្ឌបឹងកេងកង ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមបណ្តោយផ្លូវលេខ ១៦៣
ដើម្បីរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងសម្រួលដល់ការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទី កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់អូឡាំពិក បានសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបឹងកេងកង ចុះអនុវត្តការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈតាមបណ្តោយផ្លូវលេខ ១៦៣។


សកម្មភាពអាជ្ញាធរ
គម្រោងសាងសង់ប្រព័ន្ធលូធំលើមហាវិថីឈ្នះឈ្នះ សម្រេចបាន ៩២% ដើម្បីរំដោះទឹក និងបញ្ចៀសការជន់លិច
គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ គម្រោងដាក់ប្រព័ន្ធលូមូលអង្កត់ផ្ចិត ១,៥ម៉ែត្រ ប្រវែងសរុបជាង ១,៥០០ម៉ែត្រ តាមបណ្តោយកំណាត់មហាវិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ សម្រេចបានប្រមាណ ៩២% ហើយ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខណ្ឌចំការមន បន្តចុះជួសជុលប្ដូរគម្របអណ្តូងលូថ្មី ដើម្បីសុវត្ថិភាពអ្នកធ្វើដំណើរ
រដ្ឋបាលខណ្ឌចំការមន ក្រោមការណែនាំពី រដ្ឋបាលរាជធានីភ្នំពេញ បានបន្តចុះជួសជុល និង ប្ដូរគម្របអណ្តូងលូ (រីហ្គា) ដើម្បីធានាសុវត្ថិភាពការធ្វើដំណើររបស់ប្រជាពលរដ្ឋ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខណ្ឌ៧មករា ចុះពិនិត្យវឌ្ឍនភាពសាងសង់ផ្លូវបេតុងថ្មី និងប្រព័ន្ធលូ នៅផ្សារសេរីភាព
រដ្ឋបាលខណ្ឌ៧មករា ចុះពិនិត្យវឌ្ឍនភាពសាងសង់ផ្លូវបេតុងថ្មី និងប្រព័ន្ធលូ នៅផ្សារសេរីភាព

