ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានអន្តរជាតិ

សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលរាជធានីភ្នំពេញ និងទីក្រុងហូជីមិញ ចុះហត្ថលេខាលើគម្រោងសាងសង់ «សាលាមិត្តភាពកម្ពុជា-វៀតណាម»
អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម ត្រូវបានចុះហត្ថលេខានៅទីក្រុងហូជីមិញ នារសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ នាទីក្រុងហូជីមិញសាធារណរដ្ឋសង្គមនិយមវៀតណាមក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។


សកម្មភាពថ្នាក់ដឹកនាំ
សម្ដេចធិបតី៖ ការដឹងគុណ ការមើលថែ និងការលើកកម្ពស់ជីវភាពអតីតយុទ្ធជន និងនិវត្តជន គឺជា «កាតព្វកិច្ចសីលធម៌ និង ជាកតញ្ញុតាធម៌ជាតិ»
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី ២៥ នៅវិមានសន្តិភាព នាព្រឹកថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
ពលរដ្ឋខណ្ឌបឹងកេងកង សម្តែងការអរគុណដល់អាជ្ញាធររាជធានីភ្នំពេញ ក្រោយយុទ្ធនាការស្តារប្រព័ន្ធលូ និងប្រឡាយ ជួយរំដោះទឹកបានឆាប់រហ័ស
តំណាងប្រជាពលរដ្ឋនៅខណ្ឌបឹងកេងកងបានលើកឡើងថា៖ ក្រោយក្រុមការងារនៃរដ្ឋបាលរាជធានីភ្នំពេញ បើកយុទ្ធនាការ ស្តារប្រឡាយ និងប្រព័ន្ធលូ ជាអាទិភាពជាច្រើនខ្សែរួចមកនៅក្នុងភូមិសាស្ត្រខណ្ឌបឹងកេងកង ឃើញថា មានប្រសិទ្ធភាព ពោលគឺទឹកភ្លៀងបានហូរអស់លឿនខុសពីពេលកន្លងទៅ ដែលធ្វើឱ្យពលរដ្ឋលែងព្រួយបារម្ភពីការលិចលង់និងអរគុណចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានដោះស្រាយកង្វល់មួយនេះ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម ឃួង ស្រេង ណែនាំឱ្យចុះលាងសំអាត និងកាត់បន្ថយដីហុយលើមហាវិថីសហព័ន្ធរុស្ស៊ី ដើម្បីសម្រួលការធ្វើដំណើររបស់ពលរដ្ឋ
ភ្នំពេញ៖អនុវត្តតាមការណែនាំរបស់ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ កញ្ញានេះក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចុះធ្វើសកម្មភាពលាងសំអាត មហាវិថីសហព័ន្ឋរុស្ស៊ី នៅចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងមូលដ្ឋានពោធិ៍សែនជ័យ ក្រោយពីមានដីកកលើផ្លូវក្រោយពីមានភ្លៀងធ្លាក់មួយមេធំ។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖


សកម្មភាពថ្នាក់ដឹកនាំ
ឯកអគ្គរដ្ឋទូតថ្មីនូវែលសេឡង់ ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងនូវែលសេឡង់ និងកម្ពុជា ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូត នៃប្រទេសនូវែលសេឡង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។


សកម្មភាពថ្នាក់ដឹកនាំ
គ.ជ.ប ផ្សព្វផ្សាយនិងបញ្ច្រាបការយល់ដឹងស្តីពី"សារៈសំខាន់ នៃការបោះឆ្នោតនៅកម្ពុជា " ដល់តំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល អាជ្ញាធរ និងភាគីពាក់ព័ន្ធ
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦នេះ នឹងប្រព្រឹត្តទៅក្នុងស្ថានភាពដ៏លំបាកមួយដោយសារតែនៅតាមបណ្តាខេត្តមួយ ចំនួនជាប់ព្រំដែនកម្ពុជា-ថៃ បានទទួល រងផលប៉ះពាល់ដោយការឈ្លានពានរបស់យោធាថៃកាលពីឆ្នាំ២០២៥ ហើយរហូតមកដល់បច្ចុប្បន្ននេះយោធាថៃនៅ តែក្នុងបន្ទាត់កាន់កាប់តំបន់មួយចំនួនក្នុងទឹកដីរបស់កម្ពុជាដោយខុសច្បាប់។


សកម្មភាពថ្នាក់ដឹកនាំ
កម្ពុជាធ្វើជាម្ចាស់ផ្ទះ «GX Summit ឆ្នាំ២០២៦» និងបើកពិព័រណ៍ «Wat Phnom Fair» ដើម្បីផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍
ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ក្រុមហ៊ុន G Advantures សម្រេចជ្រើសរើសកម្ពុជា ជាម្ចាស់ផ្ទះនៃមហាសន្និបាតទេសចរណ៍ពិភពលោក GX Summit ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ហ៊ឹម សុទិត្យា៖ ការតាំងពិព័រណ៍រូបថតក្នុងសន្និសីទអន្តរជាតិ បង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងស្តារកេរ្តិ៍ឈ្មោះជាតិ
ឯកឧត្តម ហ៊ឹម សុទិត្យា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសមាជិកក្រុមការងារអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ បានឱ្យដឹងថា ការរៀបចំពិព័រណ៍រូបភាព ក្នុងព្រឹត្តិការណ៍កម្ពុជាធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) គឺដើម្បីបង្ហាញពីសកម្មភាព និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលសង្កាត់ទួលទំពូង១ ទទួលបានកញ្ចប់ថវិការជាង ២០៣លានរៀល ដើម្បីអនុវត្តគម្រោងដាក់បណ្តាញលូថ្មី ២៨ខ្សែ ឆ្លើយតបបញ្ហាលិចទឹក
នៅក្នុងឆ្នាំ២០២៦នេះ រដ្ឋបាលសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ទទួលបានកញ្ចប់ថវិកាវិភាជន៍ពីរាជរដ្ឋាភិបាលសរុបចំនួន ២០៣,៩៦៤,០០០ រៀល សម្រាប់ប្រើប្រាស់លើការងារអភិវឌ្ឍន៍មូលដ្ឋាន ដោយបានតម្រង់ទិសលើការសាងសង់បណ្តាញលូថ្មីចំនួន ២៨ខ្សែ ដែលមានប្រវែងសរុប ១.៤៧៨ ម៉ែត្រ។


សកម្មភាពថ្នាក់ដឹកនាំ
នាយករដ្ឋមន្ត្រីកម្ពុជាស្នើបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងប្រតិបត្តិការប្រឆាំងស្កេម
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានការបង្កើននូវកិច្ចសហប្រតិបត្តិការអន្តរជាតិពីបណ្ដាប្រទេស និងភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាសម្រាប់ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ខណៈកម្ពុជាបង្ហាញនូវការប្ដេជ្ញាចិត្តមិនរាថយចំពោះការចាត់វិធានការក្នុងការបោសសម្អាតលើឧក្រិដ្ឋកម្មមួយនេះ។


សកម្មភាពថ្នាក់ដឹកនាំ
INTERPOL អញ្ជើញកម្ពុជាចូលរួម «ក្រុមការងារពិសេសប្រយុទ្ធប្រឆាំងឆបោកអនឡាញ»លើកដំបូងរបស់ខ្លួន
ពីប្រទេសដែលធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ កម្ពុជាត្រូវបានអង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) អញ្ជើញឱ្យចូលរួមក្នុង «Task Force Shadow Storm» ដែលជាក្រុមការងារដំបូងរបស់ INTERPOL ផ្តោតលើការប្រយុទ្ធប្រឆាំងបណ្តាញឆបោកអនឡាញ។


សកម្មភាពថ្នាក់ដឹកនាំ
ចូលរួមបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ចូលរួមបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្ត្រា៖ កម្ពុជាជាម្ចាស់វប្បធម៌ អរិយធម៌ខ្មែរ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ ត៌មានកម្ពុជាមិនមែនគ្រាន់តែជាទឹកដីដែលមានប្រាសាទបុរាណ និងសម្បត្តិបេតិកភណ្ឌដ៏សម្បូរបែបប៉ុណ្ណោះទេ។ កម្ពុជាគឺជាទឹកដីកំណើតនៃវប្បធម៌ និងអរិយធម៌ខ្មែរ ដែលត្រូវបានកសាង បន្ត និងរក្សាទុកឆ្លងកាត់ប្រវត្តិសាស្ត្ររាប់សតវត្សរ៍មកហើយ។

