ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានអន្តរជាតិ

សកម្មភាពអាជ្ញាធរ
រដ្ឋបាលខណ្ឌមានជ័យ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋក្នុងសង្កាត់ស្ទឹងមានជ័យទី១ និងសង្កាត់បឹងទំពន់ទី២
នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ជូនដល់ប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធិ នៅតំបន់វិនិច្ឆ័យចំនួន២ ក្នុងមូលដ្ឋានខណ្ឌមានជ័យ រាជធានីភ្នំពេញ។


សេចក្តីជូនដំណឹង
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា
កាលពីថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១២:៣៥ នាទីរសៀល កងកម្លាំងរបស់យើងបានដើរល្បាតនៅតំបន់ចំការស្វាយចន្ទី ភូមិសាស្ត្រចូកគ្រួស ក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ហើយក៏បានជួបជាមួយនឹងក្រុមល្បាតរបស់យោធាថៃ ដែលកំពុងដើរល្បាតនៅម្ខាងទៀតលួសបន្លា។ នៅពេលកងកម្លាំងកម្ពុជាបានធ្វើដំណើរហួសផុតគ្នាបន្តិច ក៏ស្រាប់តែមានការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់នៅពីក្រោយកងល្បាតរបស់យើង ដែលបណ្តាលឱ្យយោធិនកម្ពុជារងរបួសចំនួន ៤នាក់ ដោយសារអម្បែងគ្រាប់ ដែលពេលនេះកំពុងទទួលការព្យាបាលដោយយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យ និងក្រុមការងារ


សេចក្តីប្រកាសព័ត៌មាន
ការធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការវិវត្តថ្មីៗទាក់ទងនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ Diplomatic Briefing on Latest Developments Regarding Cambodian-Thai Border Situation
ការធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការវិវត្តថ្មីៗទាក់ទងនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ
Diplomatic Briefing on Latest Developments Regarding Cambodian-Thai Border Situation


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តក្រចេះ
នៅព្រឹកថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តក្រចេះ ចំនួន១,០២៦នាក់ ជាបន្តទៀត ដែលពិធីនេះ បានប្រារព្ធឡើងនៅទីរួមខេត្តក្រចេះ។


ការអភិវឌ្ឍ
បទយកការណ៍ ស្ដីពី ការពង្រីកកំណាត់ផ្លូវជាតិលេខ៧ ពីស្គន់ ទៅដល់ក្រុងកំពង់ចាម ពី ២គន្លង ទៅ ៤គន្លង ។ សមិទ្ធផលនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន ជាពិសេស ជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនដែលរស់នៅស្របតាមកំណាត់ផ្លូវជាតិនេះ និងអ្នកធ្វើដំណើរទាំងអស់ ។
បទយកការណ៍ ស្ដីពី ការពង្រីកកំណាត់ផ្លូវជាតិលេខ៧ ពីស្គន់ ទៅដល់ក្រុងកំពង់ចាម ពី ២គន្លង ទៅ ៤គន្លង ។
សមិទ្ធផលនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន ជាពិសេស ជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនដែលរស់នៅស្របតាមកំណាត់ផ្លូវជាតិនេះ និងអ្នកធ្វើដំណើរទាំងអស់ ។
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia


សេចក្តីប្រកាសព័ត៌មាន
ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក (៧ កក្កដា ២០០៨- ៧ កក្កដា ២០២៦)
ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក (៧ កក្កដា ២០០៨- ៧ កក្កដា ២០២៦)


សកម្មភាពអាជ្ញាធរ
អាជ្ញាធររាជធានីភ្នំពេញ សម្របសម្រួលជោគជ័យជាមួយអាជីវករ ដើម្បីស្ថាបនាផ្លូវ និងប្រព័ន្ធលូជុំវិញផ្សារដើមគ
ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យទី០៥ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្ដម
សុខ ពេញវុធ និងឯកឧត្ដម
ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ បានចុះទៅសម្របសម្រួល ផ្ទាល់ ជាមួយ អាជីវករ លក់ដូរនៅក្នុងតំបន់ដីក្រហម ជាប់ផ្សារដើមគ ។ ទទួលបានស្រុះស្រួល និងសះជាគ្នា ដើម្បីគម្រោងស្ថាបនាប្រពន្ធ័លូ ផ្លូវ នៅជុំវិញផ្សារដើមគរ ។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរាជរដ្ឋាភិបាលបានបន្តចុះពិនិត្យព្យាបាលជម្ងឺឥតគិតថ្លៃជូនពលរដ្ឋជាង១ពាន់នាក់ ក្នុងខណ្ឌមានជ័យ
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរាជរដ្ឋាភិបាលបានបន្តចុះពិនិត្យព្យាបាលជម្ងឺឥតគិតថ្លៃជូនពលរដ្ឋជាង១ពាន់នាក់ ក្នុងខណ្ឌមានជ័យ


សកម្មភាពថ្នាក់ដឹកនាំ
ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជាបានជ្រើសរើសយកផ្លូវថ្មើរជើងចតុមុខ ក្នុងខណ្ឌដូនពេញ បានរៀបចំពិធីអបអរសាទរ ដើម្បីរំលឹកខួបលើកទី ២៥០ នៃទិវាឯករាជ្យជាតិសហរដ្ឋអាមេរិក ជាមួយនិងការរៀបចំតាំងពិព័រណ៍ម្ហូបអាហារ និងផលិតផលអាមេរិក ។
ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជាបានជ្រើសរើសយកផ្លូវថ្មើរជើងចតុមុខ ក្នុងខណ្ឌដូនពេញ បានរៀបចំពិធីអបអរសាទរ ដើម្បីរំលឹកខួបលើកទី ២៥០ នៃទិវាឯករាជ្យជាតិសហរដ្ឋអាមេរិក ជាមួយនិងការរៀបចំតាំងពិព័រណ៍ម្ហូបអាហារ និងផលិតផលអាមេរិក ។


សេចក្តីប្រកាសព័ត៌មាន
ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួងការងារអំពាវនាវដល់អតីតពលករចុះឈ្មោះស្វែងរកការងារធ្វើ ខណៈឱកាសការងារមានជាង ៩ម៉ឺនកន្លែង
ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួងការងារអំពាវនាវដល់អតីតពលករចុះឈ្មោះស្វែងរកការងារធ្វើ ខណៈឱកាសការងារមានជាង ៩ម៉ឺនកន្លែង


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខណ្ឌ៧មករា រួមជាមួយមន្រ្តីជំនាញសូរិយោដីរាជធានីភ្នំពេញ បន្តជំរុញការងារ ចុះបញ្ជីដីធ្លីមានលក្ខណៈជា ប្រព័ន្ធជូនដល់ប្រជាពលរដ្ឋ នៅមូលដ្ឋានខណ្ឌ៧មករា ដើម្បីធានាបាននូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់ដីធ្លីស្របច្បាប់ ជូនពលរដ្ឋ
រដ្ឋបាលខណ្ឌ៧មករា រួមជាមួយមន្រ្តីជំនាញសូរិយោដីរាជធានីភ្នំពេញ បន្តជំរុញការងារ ចុះបញ្ជីដីធ្លីមានលក្ខណៈជា ប្រព័ន្ធជូនដល់ប្រជាពលរដ្ឋ នៅមូលដ្ឋានខណ្ឌ៧មករា ដើម្បីធានាបាននូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់ដីធ្លីស្របច្បាប់ ជូនពលរដ្ឋ


សកម្មភាពថ្នាក់ដឹកនាំ
ពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីលានបាល់ទាត់ ទ្រូវីហ្សិន ប៊លលីស្ពត True Vision Bally
ពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីលានបាល់ទាត់ ទ្រូវីហ្សិន ប៊លលីស្ពត (True Vision Bally Sport) ជាមួយនិងការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមទ្រូវីហ្សិន និងរដ្ឋបាលរាជធានីភ្នំពេញបានធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តម ហួត ហៃ អភិបាលរងតំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញនិងឯកឧត្តម ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ


សកម្មភាពថ្នាក់ដឹកនាំ
សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹមនៃកុមារ (Pour un Sourire d'Enfant-PSE) និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា២០២១-២០២៤ នៅរាជធានីភ្នំពេញ។

