ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានអន្តរជាតិ

សកម្មភាពអាជ្ញាធរ
សមត្ថកិច្ចចុះបង្ក្រាបឃ្លាំងស្តុកទំនិញប្រើប្រាស់នាំចូលពីថៃធំៗ២កន្លែង នៅខណ្ឌឫស្សីកែវ ខណៈពលរដ្ឋចោទសួរពីប្រភពនាំចូល
នាព្រលប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នេះ កម្លាំងអាជ្ញាធរខណ្ឌឫស្សីកែវ បានសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះប្រតិបត្តិការបង្ក្រាបទីតាំងឃ្លាំងស្តុកផលិតផលប្រើប្រាស់នាំចូលពីប្រទេសថៃចំនួន ២កន្លែងធំៗ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅតាមបណ្តោយផ្លូវលេខ ៥៩៨ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។


សកម្មភាពថ្នាក់ដឹកនាំ
UNAIDS អបអរសាទរកម្ពុជាចំពោះភាពជោគជ័យ នៃការសម្រេចបាននូវគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Eamonn Murphy នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក, អឺរ៉ុបខាងកើត, និងអាស៊ីកណ្តាល នៃកម្មវិធីសហប្រជាជាតិរួមគ្នាស្តីពីមេរោគអេដស៍/ជំងឺអេដស៍ (UNAIDS) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខណ្ឌ៧មករា បើកប្រតិបត្តិការចុះត្រួតពិនិត្យ និងបោសសម្អាតទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)
នៅព្រឹកថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នេះ អាជ្ញាធរខណ្ឌ៧មករា បានបើកយុទ្ធនាការចុះត្រួតពិនិត្យទីតាំងស្នាក់នៅនានាក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីទប់ស្កាត់ និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងជាក្ដីព្រួយបារម្ភក្នុងសង្គម។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបបទល្មើសឆបោកតាមអនឡាញ និងទីតាំងស្តុកសាច់បង្កកខុសច្បាប់
នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងចុះផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានចំនួន៨៩ទីតាំង។


សកម្មភាពថ្នាក់ដឹកនាំ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី អញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក-ឃុំ-សង្កាត់និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត បាត់ដំបង និងខេត្ត ប៉ៃលិន ថ្ងៃសុក្រទី១២ ខែមិថុនា ឆ្នាំ២០២៦
សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃ ព្រះរាជាណាចក្រកម្ពុជា បានបន្តបេសកកម្ម ចុះជួបសំណេះសំណាល ជាមួយ ក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក-ឃុំ-សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដែលពិធីនេះបានប្រារព្ធធ្វើរួមគ្នា នៅលើទឹកដី នៃខេត្តបាត់ដំបង ដែលនេះគឺជាគោលដៅទី១៥ហើយ នៃកម្មវិធីចុះជួបមន្ត្រីមូលដ្ឋានរបស់សម្តេចតេជោ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឃួង ស្រេង ជំរុញមន្ត្រីឱ្យពង្រឹងការផ្តល់សេវាសាធារណៈតាមច្រកចេញចូលតែមួយ និងប្រព័ន្ធអនឡាញ ឱ្យកាន់តែល្អប្រសើរ
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញបន្ថែមឲ្យដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឲ្យកាន់តែល្អប្រសើរជាងមុនថែមទៀត។
ការជំរុញបែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងកាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ ខណៈឯកឧត្ដមអភិបាលអញ្ជេីញដឹកនាំកិច្ចប្រជុំលើការងារពង្រឹងការផ្ដល់សេវាសាធារណៈក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។


សកម្មភាពថ្នាក់ដឹកនាំ
សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងនូវការកោតសរសើរ ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញដែលបានបំពេញការងារព្រមៗគ្នា ម៉ឺងម៉ាត់ មិនរាថយ ក្នុងការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។
សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងនូវការកោតសរសើរ ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញដែលបានបំពេញការងារព្រមៗគ្នា ម៉ឺងម៉ាត់ មិនរាថយ ក្នុងការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។


សកម្មភាពអាជ្ញាធរ
មន្ត្រីជំនាញចម្រុះចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កកក្នុងខណ្ឌសែនសុខ បញ្ជាក់ថាការនាំចូលត្រឹមត្រូវតាមច្បាប់ និងគ្មានប្រភពពីប្រទេសថៃឡើយ
ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌព្រែកព្នៅ ខណ្ឌឬស្សីកែវ និងខណ្ឌសែនសុខ សហការជាមួយកម្លាំងជំនាញនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលដោយលោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារង បានចុះពិនិត្យទីតាំងសង្ស័យនាំចូលសាច់បង្កក និងផលិតផលពីប្រទេសថៃរួមមាន:


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន ជំរុញអាជ្ញាធរខេត្តបន្ទាយមានជ័យ ពង្រឹងសេវាសាធារណៈ និងដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបន្ទាយមានជ័យ បន្តពង្រឹងការផ្តល់សេវាសាធារណៈ និងចុះជួយដោះស្រាយបញ្ហា និងទុក្ខលំបាករបស់ប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព ស្របតាមតម្រូវការជាក់ស្តែងនៅមូលដ្ឋាន។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមប្រឹក្សារាជធានីភ្នំពេញ កោតសរសើរចំណាត់ការម៉ឺងម៉ាត់របស់គណៈបញ្ជាការឯកភាព ក្នុងការបោសសម្អាតបទល្មើសឆបោកតាមអនឡាញ (Online Scams)
សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងនូវការកោតសរសើរ ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញដែលបានបំពេញការងារព្រមៗគ្នា ម៉ឺងម៉ាត់ មិនរាថយ ក្នុងការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការទ្រង់ទ្រាយធំឆ្មក់ត្រួតពិនិត្យ ៧៤ទីតាំង បង្ក្រាបបទល្មើសឆបោកតាមអនឡាញ និងល្បែងស៊ីសង
គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងចុះផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានចំនួន៧៤ទីតាំង។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កកនៅខណ្ឌសែនសុខ ក្រោយសង្ស័យនាំចូលពីប្រទេសថៃ
កម្លាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ រួមជាមួយមន្ត្រីជំនាញ និងអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ បានចុះប្រតិបត្តិការត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កកមួយកន្លែង ស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីមានការសង្ស័យថា ទីតាំងខាងលើអាចពាក់ព័ន្ធនឹងការនាំចូលសាច់បង្កកពីប្រទេសថៃ ដើម្បីយកមកស្តុកទុក និងចែកចាយនៅលើទីផ្សារកម្ពុជា។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរខណ្ឌចំការមន បើកប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងសង្ស័យបទល្មើសឆបោកតាមអនឡាញ (Online Scams) ខណៈលទ្ធផលបង្ហាញថាគ្មានបទល្មើសឡើយ
គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលយ៉ាងម៉ឺងម៉ាត់នៅតាមអគារខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួនក្នុងភូមិសាស្ត្រខណ្ឌ ដើម្បីស្វែងរក និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

