ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានអន្តរជាតិ

សកម្មភាពអាជ្ញាធរ
អាជ្ញាធរសង្កាត់មិត្តភាព អំពាវនាវឱ្យប្រជាពលរដ្ឋអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ ចុះឈ្មោះ និងធ្វើជីវមាត្រ ដើម្បីត្រៀមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ មានរយៈពេល ៥៥ថ្ងៃ ចាប់ពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ ការងារនេះធ្វើឡើងរៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១១:៣០នាទីព្រឹក និងពីម៉ោង២រសៀល ដល់ម៉ោង៥:៣០នាទីល្ងាច នៅតាមសាលាឃុំ-សង្កាត់ និងទីតាំងដែលបានកំណត់នៅតាមមូលដ្ឋាន។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ បង្ហាញសមិទ្ធផលការងារបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍមូលដ្ឋាន
រដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ បានបង្ហាញសមិទ្ធផលសំខាន់ៗក្នុងការបម្រើសេវាសាធារណៈ ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ការដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ដែលជាការរួមចំណែកលើកកម្ពស់ជីវភាព និងបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងជួរមុខប្រចាំទិសប្រាសាទព្រះវិហារ និងស្ទឹងត្រែង
នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បានអញ្ជើញចុះសួរសុខទុក្ខនាយ ទាហាន ពលទាហាន នាយនគរបាល និងពលនគរបាល នៃកងពលធំអន្តរាគមន៍លេខ៣កងពលតូចអន្តរាគមន៍លេខ៩ កងនគរបាលជាតិវរសេនាតូចការពារព្រំដែនលេខ៧៩៣ឈរជើងការពារនៅខ្សែក្រវាត់ព្រំដែនប្រចាំទិសប្រាសាទព្រះវិហា និងកងពលតូចអន្តរាគមន៍លេខ ១២៨ឈរជើងការពារតំបន់អូរអាឡៃ ខេត្តស្ទឹងត្រែង ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដោយពិធីនេះបានធ្វើឡើងរួមគ្នានៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ នៃយោធភូមិភាគទី១ ខេត្តព្រះវិហារ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឃួង ស្រេង ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងគម្រោងសាងសង់ «សាលាមិត្តភាពកម្ពុជា-វៀតណាម»
ទីក្រុងហូជីមិញ៖នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តម ត្រាន់ វ៉ាន់បាយ (Tran Van Bay) អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលរាជធានីភ្នំពេញ និងទីក្រុងហូជីមិញ ចុះហត្ថលេខាលើគម្រោងសាងសង់ «សាលាមិត្តភាពកម្ពុជា-វៀតណាម»
អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម ត្រូវបានចុះហត្ថលេខានៅទីក្រុងហូជីមិញ នារសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ នាទីក្រុងហូជីមិញសាធារណរដ្ឋសង្គមនិយមវៀតណាមក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។


សកម្មភាពថ្នាក់ដឹកនាំ
សម្ដេចធិបតី៖ ការដឹងគុណ ការមើលថែ និងការលើកកម្ពស់ជីវភាពអតីតយុទ្ធជន និងនិវត្តជន គឺជា «កាតព្វកិច្ចសីលធម៌ និង ជាកតញ្ញុតាធម៌ជាតិ»
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី ២៥ នៅវិមានសន្តិភាព នាព្រឹកថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦


សន្តិសុខសង្គម
រដូវវស្សាភ្លៀងច្រើន តែខែកញ្ញាកន្លងទៅ នៅតែមានគ្រោះអគ្គិភ័យ៤៦ករណី ខូចខាតយ៉ាងហោចណាស់ផ្ទះពលរដ្ឋជិត៤០ខ្នង!
ក្នុងរយៈពេលពេញមួយខែកញ្ញាកន្លងទៅនេះ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យកើតឡើងស្ទើរតែរាល់ថ្ងៃ បើទោះបីជាចូលដល់រដូវវស្សាក៏ដោយ។ ជាក់ស្ដែងបើគិតពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅទូទាំងប្រទេស មានករណីអគ្គិភ័យកើតឡើងសរុបចំនួន៤៦ករណី និងបណ្ដាលឱ្យមានការខូចខាត និងប៉ះពាល់ជាច្រើន។


សកម្មភាពអាជ្ញាធរ
សង្កាត់ទន្លេបាសាក់ បន្តអភិវឌ្ឍប្រព័ន្ធលូ និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីកាត់បន្ថយការលិចទឹក
រដ្ឋបាលសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ កំពុងបន្តអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន សម្រាប់ឆ្នាំ២០២៦ ដោយផ្តោតសំខាន់លើការកែលម្អប្រព័ន្ធលូរំដោះទឹក ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការរំដោះទឹកភ្លៀង និងកាត់បន្ថយការលិចលង់នៅតំបន់មួយចំនួនក្នុងមូលដ្ឋាន។


សកម្មភាពថ្នាក់ដឹកនាំ
ពលរដ្ឋខណ្ឌបឹងកេងកង សម្តែងការអរគុណដល់អាជ្ញាធររាជធានីភ្នំពេញ ក្រោយយុទ្ធនាការស្តារប្រព័ន្ធលូ និងប្រឡាយ ជួយរំដោះទឹកបានឆាប់រហ័ស
តំណាងប្រជាពលរដ្ឋនៅខណ្ឌបឹងកេងកងបានលើកឡើងថា៖ ក្រោយក្រុមការងារនៃរដ្ឋបាលរាជធានីភ្នំពេញ បើកយុទ្ធនាការ ស្តារប្រឡាយ និងប្រព័ន្ធលូ ជាអាទិភាពជាច្រើនខ្សែរួចមកនៅក្នុងភូមិសាស្ត្រខណ្ឌបឹងកេងកង ឃើញថា មានប្រសិទ្ធភាព ពោលគឺទឹកភ្លៀងបានហូរអស់លឿនខុសពីពេលកន្លងទៅ ដែលធ្វើឱ្យពលរដ្ឋលែងព្រួយបារម្ភពីការលិចលង់និងអរគុណចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានដោះស្រាយកង្វល់មួយនេះ។


សុខាភិបាល
មណ្ឌលសុខភាពគោកការបន្តផ្តល់សេវាសុខភាព ២៤ ម៉ោង ជូនប្រជាពលរដ្ឋដោយសមធម៌ និងប្រសិទ្ធភាព
មណ្ឌលសុខភាពគោកការ ស្ថិតនៅភូមិពញាត្រាំង សង្កាត់គោកការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កំពុងបន្តពង្រឹងការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ ២៤ ម៉ោងលើ ២៤ ម៉ោង និង ៧ ថ្ងៃក្នុងមួយសប្តាហ៍ ដោយបើកបម្រើសេវាជាប្រចាំ រួមទាំងថ្ងៃបុណ្យទានផងដែរ។


សកម្មភាពអាជ្ញាធរ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
នគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែកញ្ញា ប្រាប់ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង២២ និង ៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងដឹកនាំកម្លាំងអនុវត្តផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម ឃួង ស្រេង ណែនាំឱ្យចុះលាងសំអាត និងកាត់បន្ថយដីហុយលើមហាវិថីសហព័ន្ធរុស្ស៊ី ដើម្បីសម្រួលការធ្វើដំណើររបស់ពលរដ្ឋ
ភ្នំពេញ៖អនុវត្តតាមការណែនាំរបស់ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ កញ្ញានេះក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចុះធ្វើសកម្មភាពលាងសំអាត មហាវិថីសហព័ន្ឋរុស្ស៊ី នៅចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងមូលដ្ឋានពោធិ៍សែនជ័យ ក្រោយពីមានដីកកលើផ្លូវក្រោយពីមានភ្លៀងធ្លាក់មួយមេធំ។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖


សកម្មភាពថ្នាក់ដឹកនាំ
ឯកអគ្គរដ្ឋទូតថ្មីនូវែលសេឡង់ ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងនូវែលសេឡង់ និងកម្ពុជា ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូត នៃប្រទេសនូវែលសេឡង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

