ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ
ពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានប្រកាសយ៉ាងច្បាស់ៗនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបើកកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែនឡើងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Anadolu។
លោក ពូទីន បានសង្កត់ធ្ងន់ថា ការចរចានេះ ត្រូវតែផ្អែកលើកិច្ចព្រមព្រៀង ដែលធ្លាប់ជជែកគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី និងការពិភាក្សានៅទីក្រុង Anchorage សហរដ្ឋអាមេរិក រួមទាំងត្រូវមើលលើស្ថានការណ៍ជាក់ស្តែងនៅលើសមរភូមិ នាពេលបច្ចុប្បន្នផងដែរ។


ព័ត៌មានអន្តរជាតិ
តៃវ៉ាន់ ប្រកាសពង្រឹងល្បឿនសឹក ហើយថា ចិនអាចវាយឆ្មក់គ្រប់ពេល
លោក Wellington Koo រដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ បានប្រកាសយ៉ាងអាសន្នថា កងទ័ពតៃវ៉ាន់ចាំបាច់ត្រូវតែសាកល្បងសមត្ថភាពឆ្លើយតបភ្លាមៗ ក្នុងករណីមានសង្រ្គាមផ្ទុះឡើង ព្រោះពេលនេះសញ្ញាព្រមានមុនពេលចិនបើកការវាយប្រហារ គឺកាន់តែខើចទៅៗហើយ។


ព័ត៌មានអន្តរជាតិ
លោកខាងលិច លែងលាក់មុខទៀតហើយ គឺ កំពុងត្រៀមធ្វើសង្គ្រាម ជាមួយរុស្ស៊ី តែម្តង
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានប្រកាសជាសាធារណៈថា ឥឡូវ ប្រទេសលោកខាងលិច លែងលាក់មុខទៀតហើយ! ពួកគេ កំពុងត្រៀមធ្វើសង្គ្រាមជាមួយរុស្ស៊ី ដោយយកលេស ការគំរាមកំហែងរបស់ទីក្រុងមូស្គូ ដើម្បីបង្កើនការចំណាយលើយោធា។


ព័ត៌មានអន្តរជាតិ
ចារកម្មអាមេរិក ព្រមានថា មេដឹកនាំអ៊ីស្រាអែល អាចនឹងធ្វើឱ្យផែនការសន្តិភាពរបស់លោក ត្រាំ រលាយ
ទីភ្នាក់ងារចារកម្មអាមេរិក បានចេញមុខព្រមានរដ្ឋបាលលោក ដូណាល់ ត្រាំ ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ មានទំនោរខ្ពស់ ក្នុងការដើរខុសផ្លូវ ដែលអាចនឹងធ្វើឱ្យកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងរវាងអាមេរិក និងអ៊ីរ៉ង់ ត្រូវរលាយសាបសូន្យ។


ព័ត៌មានអន្តរជាតិ
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្ន ដើម្បីបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា
វ៉ាស៊ីនតោន/តេអេរ៉ង់៖ ព័ត៌មានលម្អិតបន្ថែមត្រូវបានលាតត្រដាងជាបន្តបន្ទាប់ជុំវិញកិច្ចព្រមព្រៀងបណ្តោះអាសន្នរវាង សហរដ្ឋអាមេរិក និង អ៊ីរ៉ង់ ដែលមានគោលបំណងបញ្ចប់ជម្លោះ និងកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ា ខណៈភាគីទាំងពីរកំពុងស្វែងរកផ្លូវឆ្ពោះទៅរកសន្តិភាពយូរអង្វែង។


ព័ត៌មានអន្តរជាតិ
អាមេរិក គ្រោងបញ្ចេញទ្រព្យសម្បត្តិបង្កកជិត ២៤ពាន់លានដុល្លារ ឱ្យអ៊ីរ៉ង់វិញ ក្រោមកិច្ចព្រមព្រៀងសន្តិភាព
ទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ Mehr បានរាយការណ៍ថា សហរដ្ឋអាមេរិក អាចនឹងបញ្ចេញទ្រព្យសម្បត្តិ និងសាច់ប្រាក់របស់អ៊ីរ៉ង់ដែលត្រូវបានបង្កកទុកកន្លងមក ក្នុងទំហំទឹកប្រាក់សរុបប្រមាណ ២៤ពាន់លានដុល្លារអាមេរិក ស្របតាមខ្លឹមសារនៃសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងប្រទេសទាំងពីរ។


ព័ត៌មានអន្តរជាតិ
អាមេរិកបាញ់ទម្លាក់ដ្រូនអ៊ីរ៉ង់ ៤គ្រឿងនៅច្រកសមុទ្រ Hormuz ខណៈភាពតានតឹងក្នុងតំបន់កាន់តែកើនឡើង
កងទ័ពសហរដ្ឋអាមេរិក បានប្រកាសថា ខ្លួនបានបាញ់ទម្លាក់ដ្រូនអត្តឃាតរបស់អ៊ីរ៉ង់ចំនួន ៤គ្រឿង ដែលត្រូវបានបង្ហោះសំដៅទៅកាន់តំបន់ច្រកសមុទ្រ Hormuz ខណៈដែលភាពតានតឹងផ្នែកយោធារវាងប្រទេសទាំងពីរ កំពុងបន្តកើនឡើង និងគំរាមកំហែងដល់សន្តិសុខនាវាចរណ៍ក្នុងតំបន់ឈូងសមុទ្រ។


ព័ត៌មានអន្តរជាតិ
ក្រុមហេសបូឡាបដិសេធផែនការបទឈប់បាញ់របស់អាមេរិក ខណៈអ៊ីស្រាអែលបន្តវាយប្រហារនៅភាគខាងត្បូងលីបង់
ក្រុមហេសបូឡា (Hezbollah) បានប្រកាសបដិសេធផែនការបទឈប់បាញ់មួយដែលត្រូវបានព្រមព្រៀងគ្នារវាងរដ្ឋាភិបាលលីបង់ និងអ៊ីស្រាអែល ក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិក ខណៈដែលកងទ័ពអ៊ីស្រាអែលនៅតែបន្តបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លានៅតំបន់ភាគខាងត្បូងលីបង់ និងអះអាងថានឹងមិនដកកងកម្លាំងរបស់ខ្លួនចេញពីតំបន់នោះឡើយ។

