ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានអន្តរជាតិ

សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ៣ខ្នង ជូនគ្រួសារវីរកងទ័ពពលី នៅខេត្តកណ្តាល
នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូនដល់គ្រួសារវីរកងទ័ពដែលបានពលីជីវិត ក្នុងភូមិសាស្ត្រខេត្តកណ្តាល។ ផ្ទះថ្មីទាំងនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត។


សកម្មភាពថ្នាក់ដឹកនាំ
ឯកអគ្គរដ្ឋទូតចិន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយស្ថានទូតចិន ចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញ នៅមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម
ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ស្ថានទូតចិន មកចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ នៅមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម ស្ថិតក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខណ្ឌចំការមន ចុះបើកគម្របលូ បូមសម្អាត និងតភ្ជាប់បណ្តាញទឹកស្អាត ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
រដ្ឋបាលខណ្ឌចំការមន បានដឹកនាំក្រុមការងារចម្រុះចុះអនុវត្តសកម្មភាពបើកគម្របលូ បូមសម្អាតប្រព័ន្ធលូ និងជួសជុលតភ្ជាប់បណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋ នៅថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២៦ ដើម្បីកែលម្អប្រព័ន្ធបង្ហូរទឹក ដោះស្រាយបញ្ហាលិចទឹក និងលើកកម្ពស់អនាម័យបរិស្ថានក្នុងមូលដ្ឋាន។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខណ្ឌចំការមន ចុះយុទ្ធនាការបាញ់ថ្នាំមូសដើម្បីការពារសុខភាព និងសុខុមាលភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន
ដើម្បីឆ្លើយតបទៅនឹងសេចក្តីសំណូមពរ ក៏ដូចជាការព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋលើបញ្ហាសុខភាពសាធារណៈ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំនៃរដ្ឋបាលខណ្ឌចំការមន ក្រុមការងាររដ្ឋបាលសង្កាត់បានបើកយុទ្ធនាការចុះបាញ់ថ្នាំមូស ដើម្បីសម្លាប់ភ្នាក់ងារចម្លងរោគ និងទប់ស្កាត់ការរីករាលដាលនៃជំងឺនានា ដែលបង្កឡើងដោយសត្វមូស។


សន្តិសុខសង្គម
មានអ្នកដំណើរជិត១៥០នាក់បានស្លាប់ និងជាង២៤០នាក់រងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងខែកក្កដា
ក្នុងរយៈពេលមួយខែពេញ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស កើតឡើងចំនួន២០៨ករណី បណ្តាលឱ្យមានមនុស្សស្លាប់រហូតទៅដល់១៤៤នាក់ និងរបួសធ្ងន់ស្រាលចំនួន ២៤៥នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងព័ត៌មាន បញ្ជាឱ្យចាត់វិធានការក្តៅលើ «ក្រុមគ្រូតឿ» និងអ្នកលក់អនឡាញសិចស៊ី ដើម្បីពង្រឹងសីលធម៌សង្គម
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ឱ្យចាត់វិធានការជាបន្ទាន់លើក្រុមផលិតមាតិកាវីដេអូដែលគេស្គាល់ថា «ក្រុមគ្រូតឿ» ព្រមទាំងអ្នកលក់ផលិតផលតាមប្រព័ន្ធអនឡាញដែលបង្កើតមាតិកាមិនសមរម្យ ដើម្បីពង្រឹងការគោរពសីលធម៌សង្គម និងការទទួលខុសត្រូវលើបណ្តាញឌីជីថល


សកម្មភាពថ្នាក់ដឹកនាំ
អាល្លឺម៉ង់ប្តេជ្ញាពង្រីកទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា លើគ្រប់វិស័យ ខណៈឯកអគ្គរដ្ឋទូត Stefan MESSERER បញ្ចប់អាណត្តិបេសកកម្មការទូត
ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ត្រូវបានបន្តពង្រឹងឱ្យកាន់តែស៊ីជម្រៅ ខណៈឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ឯកឧត្តម Stefan MESSERER បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាល្លឺម៉ង់ ក្នុងការបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើគ្រប់វិស័យ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំង


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន លើកទី៩» ជូនដល់អ្នកសារព័ត៌មានជាតិប្រមាណ ១៨០រូប
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន លើកទី៩»។ ពិធីនេះត្រូវបានរៀបចំឡើងនៅសាលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នាទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។


សន្តិសុខសង្គម
ស្រ្តីបើករថយន្ត AVATAR 11 បុកមន្ត្រីក្រសួងសាធារណការស្លាប់ ត្រូវគ្រួសារនាំខ្លួនមកប្រគល់ជូនសមត្ថកិច្ចហើយ
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដែលបានបណ្តាលឱ្យមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនម្នាក់បាត់បង់ជីវិត កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានឈានដល់ដំណាក់កាលថ្មីមួយ បន្ទាប់ពីស្ត្រីជាអ្នកបើកបររថយន្តបង្ក ត្រូវបានអាណាព្យាបាលនាំខ្លួនមកប្រគល់ជូនសមត្ថកិច្ច នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។


សកម្មភាពថ្នាក់ដឹកនាំ
ឯកអគ្គរដ្ឋទូតសិង្ហបុរី កោតសរសើរឯកឧត្តម ឃួង ស្រេង ជាអ្នកដឹកនាំដ៏ខ្លាំង និងសកម្ម ចុះផ្ទាល់ជាមួយប្រជាពលរដ្ឋ
ឯកឧត្តម ស្ទីវិន ផាំង ឈីវី (H.E. Mr. Steven Pang Chee Wee) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញទទួលបានការកោតសរសើរថាជាអ្នកដឹកនាំដ៏ខ្លាំងម្នាក់ តាមរយៈការរក្សាសន្តិសុខ ការអភិវឌ្ឍ និងទទួលបានការគោរពស្រលាញ់ពីប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។


សកម្មភាពថ្នាក់ដឹកនាំ
អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីស្ថាបនា
នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Thomas Andrews អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។


សេចក្តីប្រកាសព័ត៌មាន
សេចក្តីជូនដំណឹងស្តីពីការចូលរួមយកព័ត៌មានក្នុងព្រឹត្តិការណ៍ កិច្ចប្រជុំសហប្រតិបត្តិការអាស៊ានលើកទី២៣ និងអាស៊ានបូកលើកទី៨ ស្តីពីមុខងារសាធារណៈ
សេចក្តីជូនដំណឹងស្តីពីការចូលរួមយកព័ត៌មានក្នុងព្រឹត្តិការណ៍ កិច្ចប្រជុំសហប្រតិបត្តិការអាស៊ានលើកទី២៣ និងអាស៊ានបូកលើកទី៨ ស្តីពីមុខងារសាធារណៈ


សេចក្តីប្រកាសព័ត៌មាន
សេចក្តីជូនដំណឹង ស្តីពីការស្នើសុំអាជ្ញាបណ្ណទេសចរណ៍តាមប្រព័ន្ធអេឡិចត្រូនិករបស់ក្រសួងទេសចរណ៍
សេចក្តីជូនដំណឹង ស្តីពីការស្នើសុំអាជ្ញាបណ្ណទេសចរណ៍តាមប្រព័ន្ធអេឡិចត្រូនិករបស់ក្រសួងទេសចរណ៍
ANNOUNCEMENT On the Application for Tourism Licenses through the Ministry of Tourism's Electronic System
#Cambodia
#greenseasoncambodia
#ministryoftourismcambodia
#huothak

