ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានអន្តរជាតិ

សកម្មភាពអាជ្ញាធរ
រដ្ឋបាលរាជធានីភ្នំពេញ ជម្រុញការជួសជុលកំណាត់មហាវិថីឈ្នះឈ្នះ ដោយចាក់បេតុងឆ្អឹងដែក និងរៀបចំប្រព័ន្ធលូ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងកាត់បន្ថយការកកស្ទះ
គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នេះ រដ្ឋបាលរាជធានីភ្នំពេញ ដោយមានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាសេនាធិការ បាននិងកំពុងបន្តយុទ្ធនាការជួសជុល និងស្ថាបនាឡើងវិញយ៉ាងសកម្ម នូវកំណាត់មហាវិថី «ឈ្នះឈ្នះ»។ ការដ្ឋាននេះកំពុងអនុវត្តឡើងដោយយកចិត្តទុកដាក់ខ្ពស់លើបទដ្ឋានបច្ចេកទេស និងធានាបាននូវសុវត្ថិភាពការដ្ឋានយ៉ាងម៉ត់ចត់បំផុត។


សកម្មភាពអាជ្ញាធរ
គម្រោងដាក់លូធំអង្គត់ផ្ចិត ១,៥ម៉ែត្រ ប្រវែងជាង ១,០០០ម៉ែត្រ នៅខណ្ឌឫស្សីកែវ សម្រេចបាន ៨៥% ហើយ ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ទឹកភ្លៀង
គម្រោងស្ថាបនាប្រព័ន្ធលូរំដោះទឹកដ៏សំខាន់មួយខ្សែ ស្ថិតនៅកំណាត់ផ្លូវលេខ ៣៦ ក្នុងខណ្ឌឫស្សីកែវ រហូតមកទល់ពេលនេះ សម្រេចលទ្ធផលបានប្រមាណ ៨៥% ហើយ ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្រុង ក្នុងការបញ្ចៀសការជន់លិចដោយទឹកភ្លៀងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ


នយោបាយ
មេបញ្ជាការយោធភូមិភាគទី៤ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ០៩:០០នាទីព្រឹក ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ដឹកនាំដោយឧត្តមនាវីត្រី GLENN Z DIZON ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) និងជាមន្ត្រីយោធាហ្វីលីពីនប្រចាំកម្ពុជា ដោយមានការសម្របសម្រួលពីសំណាក់ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តសៀមរាប ។


សេចក្តីជូនដំណឹង
ថ្ងៃចងចាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា
វត្តគិរីរង្ស៊ី ថ្មដូន ស្ថិតនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលធ្លាប់ជាទីសក្ការៈបូជា ជាទីពឹងផ្នែកស្មារតី និងជាមជ្ឈមណ្ឌលនៃជីវិតសហគមន៍ បានក្លាយជាគំនរបាក់បែក។ ព្រះវិហារ សាលាឆាន់ កុដិ ជញ្ជាំង និងដំបូល ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុងដោយគ្រាប់ផ្លោងធុនធ្ងន់របស់យោធាថៃ ខណៈព្រះពុទ្ធបដិមាជាច្រើនអង្គត្រូវខ្ទេចខ្ទី បន្សល់ទុកតែសំណល់ដ៏សោកសៅ ដែលរំឭកពីភាពឃោរឃៅនៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវ នាំយកទៀនវស្សា និងទេយ្យទាន ប្រគេនដល់វត្តចំនួន ១៥១ និងសាលាបុណ្យ ៥ ក្នុងរាជធានីភ្នំពេញ
ឯកឧត្ដមឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង ព្រមទាំងមន្រ្តីរាជការ ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ បាននាំយកទៀនវស្សា បច្ច័យនិងទេយ្យទានមួយចំនួន មកប្រគេនជូនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅតាមបណ្តាវត្តចំនួន១៥១វត្ត និងសាលាបុណ្យចំនួន ៥កន្លែងនៅ ក្នុងរាជធានីភ្នំពេញ ។


ទេសចរណ៍
ពលរដ្ឋ និងភ្ញៀវបរទេសប្រមាណ ១០ម៉ឺននាក់ សម្រុកមកដើរលេងកម្សាន្តនៅ «ផ្លូវថ្មើរជើងចតុមុខ» យប់មិញ ក្រោមបរិយាកាសសប្បាយរីករាយ និងមានសុវត្ថិភាព
ផ្លូវថ្មើរជើងចតុមុខ (Walk Street) យប់នេះ មានបងប្អូនប្រជាពលរដ្ឋមកដើរលេងកម្សាន្តប្រមាណចំនួន ១០ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសប្រហែល ១,០០០នាក់ ខណៈមហាជនមានការគាំទ្រយ៉ាងពេញទំហឹងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ហើយកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ និងអាជ្ញាធរ រក្សាបាននូវសន្តិសុខ សណ្តាប់សុវត្ថិភាពសង្គម និងបរិស្ថាន អនាម័យស្អាតជាប់ជាប្រចាំ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឃួង ស្រេង ជម្រុញសមាជិកបក្សថ្មីនៅខណ្ឌព្រែកព្នៅជិត ៣,០០០នាក់ ឱ្យក្លាយជាសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាសម្រាប់ឆ្នាំ២០២៧ និង២០២៨
សមាជិក សមាជិការ គណបក្សប្រជាជាជនកម្ពុជាខណ្ឌព្រែកព្នៅថ្មី ចំនួនជិត៣០០០រូប មកពីសង្កាត់ទាំង៥ ត្រូវបានប្រកាសបញ្ចូលជាសមាជិក នាព្រឹកថ្ងៃទី២៦កក្កដា២០២៦នេះ ក្រោមអធិបតីភាព ឯកឧត្ដម ឃួ ង ស្រេង សមាជិក គណៈកម្មាធិកា រ កណ្តាល គណបក្ស ប្រជាជន កម្ពុជា,ប្រធានគណៈកម្មាធិការគណបក្ស រាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ នៅទីស្នាក់ការគណបក្សប្រជាជាជនកម្ពុជាខណ្ឌព្រែកព្នៅ។


សេចក្តីជូនដំណឹង
📢 សេចក្តីជូនដំណឹងស្តីពីការផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់រោងចក្រ សហគ្រាស និងស្ថាប័នទាំងអស់ដែលរស់នៅ និងមានទីតាំងនៅក្នុង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មេត្តាជ្រាបថា៖
ដើម្បីសម្រួលដល់ការដំឡើងបំពង់ចែកចាយទឹកថ្មី ទំហំ ២២៥មម ចំនួន ០១កន្លែង នៅលើផ្លូវលេខ ២៩cc (ត្រូវផ្អាកការផ្គត់ផ្គង់ទឹកលើចិញ្ចើមផ្លូវ ៥៣cc ដល់ផ្លូវលេខ ២០២DT) ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រដ្ឋាករទឹកនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លី ដូចខាងក្រោម៖
📅 កាលបរិច្ឆេទ៖ ថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦
⏰ ពេលវេលា៖ ចាប់ពីម៉ោង ២២:០០នាទីយប់ ដល់ (រហូតដល់បញ្ចប់ការដ្ឋាន)


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់សម្ភាសន៍ ផ្តាច់មុខជូនទូរទស្សន៍ Bloomberg ទាក់ទងនឹងប្រធានបទសំខាន់ទាក់ទឹងកិច្ចខិតខំប្រឹងប្រែងលើការដោះស្រាយបញ្ហាព្រំដែន ការប្រឆាំងការឆបោកតាមបច្ចេកវិទ្យា ការអភិវឌ្ឍសេដ្ឋកិច្ច
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់សម្ភាសន៍ ផ្តាច់មុខជូនទូរទស្សន៍ Bloomberg ទាក់ទងនឹងប្រធានបទសំខាន់ទាក់ទឹងកិច្ចខិតខំប្រឹងប្រែងលើការដោះស្រាយបញ្ហាព្រំដែន ការប្រឆាំងការឆបោកតាមបច្ចេកវិទ្យា ការអភិវឌ្ឍសេដ្ឋកិច្ច


សកម្មភាពថ្នាក់ដឹកនាំ
សម្ដេចតេជោ #ហ៊ុន_សែន ចែករំលែកសំណេរជាចំណាប់អារម្មណ៍របស់លោកស្រី អេនជេលីណា ជូលី #Angelina_Jolie តារាហូលីវូដដ៏ល្បីពិភពលោក ដែលបានបញ្ចេញសារនៅក្នុងថ្ងៃខួបមួយឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា៕
សម្ដេចតេជោ #ហ៊ុន_សែន ចែករំលែកសំណេរជាចំណាប់អារម្មណ៍របស់លោកស្រី អេនជេលីណា ជូលី #Angelina_Jolie តារាហូលីវូដដ៏ល្បីពិភពលោក ដែលបានបញ្ចេញសារនៅក្នុងថ្ងៃខួបមួយឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា៕


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខណ្ឌ៧មករា បន្តចុះត្រួតពិនិត្យខុនដូ អាផាតមិន និងសណ្ឋាគារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
រដ្ឋបាលខណ្ឌ៧មករា បានបន្តបើកយុទ្ធនាការចុះត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនៅតាមខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារនានា ក្នុងភូមិសាស្ត្រខណ្ឌ ដើម្បីបង្ក្រាប និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) សំដៅពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម អូលីវីយេ រីស្ហា (H.E. Olivier Richard) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈបារាំងប្រចាំកម្ពុជា
ឯកឧត្តម អូលីវិយេ រីស្ហា ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា
បានលើកឡើងថា៖ ក្នុងជំនួបរវាងប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង និងសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីកម្ពុជា នៅខែវិច្ឆិកាឆ្នាំ២០២៦ខាងមុខនេះ នឹងធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកាន់តែល្អ ប្រសើរមួយកម្រិតថែមទៀត ខណៈដែលប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ។
ការលើកឡើងបែបនេះរបស់ ឯកឧត្តម អូលីវិយេ រីស្ហា បានធ្វើឡើងនារសៀលថ្ងៃទី២៣កក្កដាខណៈឯកឧត្តម ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម អូលីវីយេ រីស្ហា (H.E. Olivier Richard) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈបារាំងប្រចាំកម្ពុជា
ឯកឧត្តម អូលីវិយេ រីស្ហា ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា
បានលើកឡើងថា៖ ក្នុងជំនួបរវាងប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង និងសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីកម្ពុជា នៅខែវិច្ឆិកាឆ្នាំ២០២៦ខាងមុខនេះ នឹងធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកាន់តែល្អ ប្រសើរមួយកម្រិតថែមទៀត ខណៈដែលប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ។

