ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានអន្តរជាតិ

សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតីលេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក វ៉ាន់ថង កងម៉ានី (Vanthong Kongmany) រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ឯកឧត្តម នាយឧត្តមសេនីយ៍ លឿង តាមក្វាង (Lương Tam Quang) រដ្ឋមន្ត្រីក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលរាជធានីភ្នំពេញ សម្រេចគម្រោងស្ថាបនាផ្លូវបេតុង និងប្រព័ន្ធលូថ្មីលើផ្លូវលេខ៣៦ ក្នុងខណ្ឌឫស្សីកែវ បាន៧៥% ដើម្បីបញ្ចៀសការជន់លិច
គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នេះ គម្រោងស្ថាបនាផ្លូវបេតុង និងប្រព័ន្ធលូរំដោះទឹកថ្មី ស្ថិតនៅលើកំណាត់ផ្លូវលេខ៣៦ ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ សម្រេចបានលទ្ធផល ៧៥% ហើយ។ គម្រោងនេះអនុវត្តដោយរដ្ឋបាលរាជធានីភ្នំពេញ ដោយមានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាសេនាធិការ ដើម្បីដោះស្រាយ និងបញ្ចៀសបញ្ហាទឹកជំនន់ដោយជំនន់ទឹកភ្លៀងជូនប្រជាពលរដ្


ទេសចរណ៍
កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោក ផ្នែកនិរន្តរភាពដី និងធនធាន ប្រចាំឆ្នាំ២០២៦
ប្រទេសកម្ពុជាត្រូវបានវាយតម្លៃឱ្យជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោក ផ្នែកនិរន្តរភាពដី និងធនធាន (Land and Resource Sustainability) ប្រចាំឆ្នាំ២០២៦ ដោយស្ថាប័នស្រាវជ្រាវ និងទស្សនាវដ្តីដ៏ល្បីរបស់សហរដ្ឋអាមេរិក U.S. News & World Report។ នេះបើយោងតាមការផ្សព្វផ្សាយរបស់បណ្តាញសារព័ត៌មាន SEA Infographics កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។


ព័ត៌មានអន្តរជាតិ
មិនទាន់ជ្រះទឹកប៊ិចផង! អ៊ីស្រាអែល វាយប្រហារលីបង់ទៀតហើយ ដោយមិនខ្វល់ពីកិច្ចព្រមព្រៀងសន្តិភាព
ទោះបីជាទើបតែមានកិច្ចព្រមព្រៀងសន្តិភាពមួយ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកក៏ដោយ ក៏ភាពតានតឹងរវាងអ៊ីស្រាអែល និងលីបង់ នៅតែមិនទាន់ថមថយឡើយ។ កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារថ្មីមួយទៀត ទៅលើតំបន់ភាគខាងត្បូងនៃប្រទេសលីបង់ ដែលធ្វើឱ្យក្តីសង្ឃឹមនៃសន្តិភាពរបស់ប្រជាជននៅក្នុងតំបន់ ហាក់បីដូចជារលាយបាត់ទៅវិញភ្លាមៗ។


ព័ត៌មានអន្តរជាតិ
មេបក្សប្រឆាំងវ៉េណេស៊ុយអេឡា ប្រកាសចូលស្រុកវិញ ក្រោយប្រទេសកើតមានគ្រោះរញ្ជួយដីដ៏កាចសាហាវ
ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព និងជាមេដឹកនាំគណបក្សប្រឆាំងវ៉េណេស៊ុយអេឡា លោកស្រី Maria Corina Machado បានប្រកាសថា លោកស្រីមានគម្រោងវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ ក្នុងពេលឆាប់ៗខាងមុខ ដើម្បីចូលរួមជួយសង្គ្រោះ និងដោះស្រាយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ បន្ទាប់ពីគ្រោះរញ្ជួយដីភ្លោះដ៏កាចសាហាវ បានវាយប្រហារប្រទេសជាតិ កាលពីសប្តាហ៍មុន។


សន្តិសុខសង្គម
លោក K01 ចូលខ្លួនសារភាព និងត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីហិង្សាបង្ខំឱ្យយុវជនម្នាក់លុតជង្គង់សុំទោសម្តាយ
យោងតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងមន្ត្រីនគរបាលយុត្តិធម៌ នៃផែនការងារនគរបាលព្រហ្មទណ្ឌ បានសម្រេចឃាត់ខ្លួនបុគ្គលឈ្មោះ ឃឿន សុឡា ហៅ K01 ហើយ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
ជួបជាមួយឯកឧត្តមឧត្តមសេនីយ៍ឯកវ៉ាន់ថងកងម៉ានី (Vanthong Kongmany) រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមក្វាង (Lương Tam Quang) រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅវិមានសន្តិភាព
ជួបជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក វ៉ាន់ថង កងម៉ានី (Vanthong Kongmany) រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមក្វាង (Lương Tam Quang) រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
រាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ ទី៣០ មិថុនា ២០២៦


សកម្មភាពអាជ្ញាធរ
«ផ្លូវក្រោមស្ពានក្នុងសង្កាត់ព្រែកលៀបត្រូវបានកែលម្អជាផ្លូវថ្មេីរជេីងសម្រាប់សិស្សានុសិស្សឆ្លងកាត់ ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍»
«ផ្លូវក្រោមស្ពានក្នុងសង្កាត់ព្រែកលៀបត្រូវបានកែលម្អជាផ្លូវថ្មេីរជេីងសម្រាប់សិស្សានុសិស្សឆ្លងកាត់ ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍»
រដ្ឋបាលសង្កាត់ព្រែកលៀបបានស្ថាបនាផ្លូវក្រោមស្ពានទី៥ ដែលមានទីតាំងស្ថិតនៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ជូនក្មួយៗសិស្សានុសិស្ស នៃសាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្ដី ហ៊ុន នាង បាក់ខែង និងអនុវិទ្យាល័យបាក់ខែង សម្រាប់ធ្វើដំណើរមកសាលា និងត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព និងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុនៅលើផ្លូវជាតិលេខ៦


សេចក្តីប្រកាសព័ត៌មាន
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ស្ដីពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្ដើរៗ។
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ស្ដីពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្ដើរៗ។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេរ នឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសម្ពោធបើកជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំឧដុង្គ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឱ្យសាធារណជនចូលទស្សនា «សារមន្ទីរព្រះវិហារអដ្ឋរស្ស» ដែលមានទីតាំងស្ថិតនៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដុង្គ) ភូមិជ័យឧត្តម ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បិទផ្សាយទិន្នន័យដីធ្លីជាសាធារណៈ សម្រាប់ប្រជាពលរដ្ឋក្នុងសង្កាត់ចំនួន៣
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំពិធីបិទផ្សាយទិន្នន័យជាសាធារណៈ នូវឯកសារវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់តំបន់ឆ្វៀលក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ដើម្បីឱ្យប្រជាពលរដ្ឋអាចពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានដីធ្លីរបស់ខ្លួន មុនឈានទៅរកការចេញបណ្ណកម្មសិទ្ធិដីធ្លី។


សកម្មភាពអាជ្ញាធរ
កងរាជអាវុធហត្ថលើផ្ទៃប្រទេស បើកកិច្ចប្រជុំផ្សព្វផ្សាយអប់រំនយោបាយចិត្តសាស្ត្រ ប្រចាំឆមាសទី១ ឆ្នាំ២០២៦
នាព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានរៀបចំបើកកិច្ចប្រជុំផ្សព្វផ្សាយអប់រំនយោបាយចិត្តសាស្ត្រ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ នៃស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស។


សេចក្តីប្រកាសព័ត៌មាន
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមដឹកនាំ សន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៧ នៅទីក្រុងប៉ារីស
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមដឹកនាំ សន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៧ នៅទីក្រុងប៉ារីស

