ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានអន្តរជាតិ

សកម្មភាពអាជ្ញាធរ
កម្លាំងកងរាជអាវុធហត្ថ ចុះបង្ក្រាបភោជនីយដ្ឋាន «សំនៀងតារា២» ក្នុងខណ្ឌសែនសុខ ឃាត់ខ្លួនមនុស្សជាច្រើននាក់ ពាក់ព័ន្ធករណីសង្ស័យជួញដូរផ្លូវភេទ និងប្រើពលកម្មកុមារ
កម្លាំងកងរាជអាវុធហត្ថ ចុះបង្ក្រាបភោជនីយដ្ឋាន «សំនៀងតារា២» ក្នុងខណ្ឌសែនសុខ ឃាត់ខ្លួនមនុស្សជាច្រើននាក់ ពាក់ព័ន្ធករណីសង្ស័យជួញដូរផ្លូវភេទ និងប្រើពលកម្មកុមារ


សកម្មភាពអាជ្ញាធរ
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះត្រួតពិនិត្យទីតាំងស្នាក់នៅ ២កន្លែង មិនរកឃើញបទល្មើស Online Scam ឡើយ
នៅថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានបើកប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលតាមទីតាំងស្នាក់នៅមួយចំនួនក្នុងភូមិសាស្ត្រខណ្ឌចំការមន ក្នុងគោលបំណងបោសសម្អាត និងស្វែងរកទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ ជាលទ្ធផល សមត្ថកិច្ចពុំបានរកឃើញបទល្មើស ឬសកម្មភាពខុសច្បាប់ណាមួយនៅតាមទីតាំងដែលបានត្រួតពិនិត្យឡើយ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលរាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងសង្ស័យ Online Scam ចំនួន ៨៥ទីតាំង រកឃើញជនបរទេស ៦៦៥នាក់
ក្នុងប្រតិបត្តិការត្រួតពិនិត្យនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះក្រុមការងារ បានចុះត្រួត ពិនិ ត្យ ទីតាំងសង្ស័យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)បានចំនួន ៨៥ទីតាំង និងបានរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៦៦៥នា ក់ (ស្រី ២៣២នា ក់ ) និងអ្នកគ្មាន លិខិតឆ្លងដែនចំនួន ៣៤នាក់ ត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្រុមការងារ មិនបានរកឃើញមានករណីសង្ស័យទាក់ទងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នោះទេ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលរាជធានីភ្នំពេញបន្តបង្ក្រាបបទល្មើស Online Scams ត្រួតពិនិត្យ ៧៩ទីតាំង រកឃើញជនបរទេស ៦៣២នាក់
ក្នុងប្រតិបត្តិការត្រួតពិនិត្យ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះក្រុមការងារបានធ្វើការត្រួតពិនិត្យទីតាំងសង្ស័យសរុបបានចំនួន ៧៩ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៦៣២នាក់ (ស្រី ២៣៨នាក់ ) ក្នុងនោះជន បរទេ គ្មានលិខិតឆ្លងដែនចំនួន ៦នាក់។ លទ្ធផលដែលសម្រេចបាននាពេលនេះក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ដ៏ម៉ឺងមាត់មិនរាថយរបស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយ គណៈ បញ្ជា ការ ឯកភាព រដ្ឋបាល ខណ្ឌ ទាំង ១៤ បំពេញការងារព្រមៗគ្នាដោយបាន ប្ដេជ្ញាថា នឹងលុបបំបាត់ឱ្យអស់នូវរាល់បទល្មើសគ្រប់ប្រភេទ រួមទាំង ល្បែងស៊ីសងខុសច្បាប់ គ្រប់ ប្រភេទ ជាពិសេស បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងមូលដ្ឋានរបស់ខ្លួន ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលរាជធានីភ្នំពេញបន្តបង្ក្រាបបទល្មើស Online Scams ចុះត្រួតពិនិត្យ ១០០ទីតាំង រកឃើញជនបរទេសជាង ១,០០០នាក់ និងបង្ក្រាបករណីសង្ស័យជាច្រើន
ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់ដ៏ម៉ឺងមាត់មិនរាថយរបស់ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ លោកនិងលោកស្រី អភិបាលខណ្ឌនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ
ទាំង១៤នៅតែបន្តបំពេញការងារព្រមៗគ្នាដោយបានប្ដេជ្ញាថា នឹងលុបបំបាត់ឱ្យអស់នូវរាល់បទល្មើស ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងមូលដ្ឋានរបស់ខ្លួន ។


សកម្មភាពអាជ្ញាធរ
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបទីតាំងសង្ស័យឆបោកអនឡាញ ជនជាតិវៀតណាមម្នាក់រងរបួសធ្ងន់ពេលព្យាយាមគេចខ្លួន
កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងមួយកន្លែងដែលសង្ស័យពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយបានរឹបអូសវត្ថុតាងមួយចំនួន ខណៈជនសង្ស័យជាជនជាតិវៀតណាមម្នាក់បានរងរបួសធ្ងន់ធ្ងរ អំឡុងពេលព្យាយាមរត់គេចខ្លួនពីសមត្ថកិច្ច។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខណ្ឌ៧មករា បន្តបើកយុទ្ធនាការត្រួតពិនិត្យទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ
រដ្ឋបាលខណ្ឌ៧មករា នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ បានបន្តបើកប្រតិបត្តិការចុះត្រួតពិនិត្យ និងបោសសម្អាតទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋានខណ្ឌ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ


សកម្មភាពអាជ្ញាធរ
ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញ បន្តបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រួតពិនិត្យ ១០៤ទីតាំង និងឃាត់ខ្លួនជនសង្ស័យ ៨នាក់
នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ម្សិលម៉ិញនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤នៅតែបន្តបំពេញការងារព្រមៗគ្នាដោយបានប្ដេជ្ញាថាលុបបំបាត់ឱ្យអស់នូវរាល់បទល្មើសជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងមូលដ្ឋានរបស់ខ្លួន ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យតាមទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) បានចំនួន ១០៤ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ១.០២១នាក់ (ស្រី ៤៨០នាក់)ពុំមានលិខិតឆ្លងដែន២៩នាក់។


សកម្មភាពអាជ្ញាធរ
អភិបាលខណ្ឌឫស្សីកែវ ចុះសំណេះសំណាល និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ
លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ រួមជាមួយលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលមកទទួលសេវាផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។


សកម្មភាពអាជ្ញាធរ
មន្ទីរព័ត៌មាន រាជធានី ភ្នំពេញ បើកយុទ្ធនាការផ្សព្វផ្សាយ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២
មន្ទីរព័ត៌មាន រាជធានី ភ្នំពេញ បានបើកដំណើរការជាផ្លូវការនូវយុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដោយផ្ដោតសំខាន់លើការពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន។

