ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានអន្តរជាតិ

សកម្មភាពអាជ្ញាធរ
រដ្ឋបាលខណ្ឌសែនសុខ ចុះឈូសឆាយលុបបំបាត់ទីតាំងចោលសំរាមអនាធិបតេយ្យនៅសង្កាត់គោកឃ្លាង ព្រមទាំងអំពាវនាវឱ្យពលរដ្ឋចូលរួមថែរក្សាបរិស្ថាន
ឆ្លើយតបទៅនឹងបញ្ហាបរិស្ថាន និងដើម្បីលើកកម្ពស់សោភណភាពមូលដ្ឋាន កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នេះ អាជ្ញាធរខណ្ឌសែនសុខ បានបើកយុទ្ធនាការចុះឈូសឆាយ និងលុបបំបាត់ទីតាំងចោលសំរាមអនាធិបតេយ្យមួយកន្លែង ដែលស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរខណ្ឌមានជ័យ ចុះរៀបចំសណ្តាប់ធ្នាប់ និងហាមឃាត់រថយន្តធំៗចតលើចិញ្ចើមផ្លូវ នៅតំបន់ឃ្លាំងស្តុកទំនិញ ផ្លូវ 9MC
គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ បានចុះរៀបចំសន្តិសុខសណ្តាប់ធ្នាប់រៀបរយ(ហាមរថយន្តធំៗចតលេីចិញ្ចេីមផ្លូវ) ឃ្លាំងស្តុក និងចែកចាយទំនិញ ផ្លូវ9MC (ទីលានចាក់សំរាមចាស់) ស្ថិតនៅភូមិដំណាក់ធំ និងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នៅថ្ងៃព្រស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ត្រូវថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦


សកម្មភាពអាជ្ញាធរ
អាជ្ញាធររាជធានីភ្នំពេញ ចុះត្រួតពិនិត្យ ៩៨ទីតាំង បង្ក្រាបបានទីតាំងសង្ស័យត្រៀមប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ (Online Scams) ១កន្លែង និងឃាត់ខ្លួន ៣នាក់
ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ម្សិលម៉ិញនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានធ្វើការត្រួតពិនិត្យ និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ តាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួនក្នុងគោលដៅប្រតិបត្តិការបោស
សម្អាតទីតាំង សង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានចំនួន៩៨ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន២៨៤នាក់ (ស្រី ៨១នាក់) និងមានលិខិតឆ្លងដែនត្រឹមត្រូវ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខណ្ឌឫស្សីកែវ ចុះពិនិត្យការដ្ឋានជួសជុលផ្លូវបេតុងប្រវែង ១.០០០ម៉ែត្រ ដើម្បីសម្រួលចរាចរណ៍នៅសង្កាត់ស្វាយប៉ាក
នាថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ នេះ ថ្នាក់ដឹកនាំរដ្ឋបាលខណ្ឌឫស្សីកែវ បានអញ្ជើញចុះពិនិត្យផ្ទាល់នូវវឌ្ឍនភាពនៃការដ្ឋានជួសជុលផ្លូវបេតុងឆ្អឹងដែកមួយខ្សែ នៅក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ដើម្បីពន្លឿនការស្ថាបនា និងធានាឱ្យបាននូវស្តង់ដារគុណភាពផ្លូវសម្រាប់ការប្រើប្រាស់សាធារណៈ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខណ្ឌឫស្សីកែវ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ដោយមានអ្នកចូលរួមជាង ៧០០នាក់
នាព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ នេះ រដ្ឋបាលខណ្ឌឫស្សីកែវ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ សម្រាប់សង្កាត់គោលដៅចំនួន៥ នៅក្នុងមូលដ្ឋានរបស់ខ្លួន។ វេទិកាដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលម៉ូឌែន៥ ក្រោមអធិបតីភាព លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ និង លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខណ្ឌ៧មករា បើកប្រតិបត្តិការចុះបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)
នាព្រឹកថ្ងៃពុធ ៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នេះ រដ្ឋបាលខណ្ឌ៧មករា បានបើកយុទ្ធនាការចុះត្រួតពិនិត្យ និងបោសសម្អាតទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) យ៉ាងសកម្ម ដើម្បីពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋាន។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងសង្ស័យជាង ៨០កន្លែង ក្នុងប្រតិបត្តិការទប់ស្កាត់បទល្មើសអនឡាញ និងការចែកចាយសាច់បង្កកខុសច្បាប់
គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ធ្វើការត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ សរុបចំនួន ៧៦ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៥២២នាក់ (ស្រី ១៧៨នាក់) មានលិខិតឆ្លងដែនត្រឹមត្រូវ និងពុំបានឃើញមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឡើយ។


សកម្មភាពអាជ្ញាធរ
កម្លាំងចម្រុះរាជធានីភ្នំពេញ បន្តចុះឆែកឆេរឃ្លាំងចំនួន១២កន្លែង ឈានដល់ការបិទបណ្តោះអាសន្នទីតាំងស្តុកទំនិញខុសច្បាប់ចំនួន២
ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ម្សិលម៉ិញនេះ រដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយកម្លាំងចម្រុះមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋាន ក.ប.ប ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងតូច ធំ ក្នុងមូលដ្ឋានសរុបចំនួន ១២កន្លែង ដែលសង្ស័យមាននាំចូល ស្តុកទុក ចរាចរ និងចែកចាយផលិតផលបង្កកមានប្រភពពីប្រទេសថៃ។


សកម្មភាពអាជ្ញាធរ
កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា ចុះប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
នាព្រឹកថ្ងៃអង្គារ ២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នេះ រដ្ឋបាលខណ្ឌ៧មករា បានបើកយុទ្ធនាការបន្តចុះត្រួតពិនិត្យយ៉ាងសកម្មនៅតាមបណ្ដាទីតាំងស្នាក់នៅ និងអគារពាណិជ្ជកម្មមួយចំនួនក្នុងភូមិសាស្រ្តរបស់ខ្លួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលរាជធានីភ្នំពេញ ចុះបោសសម្អាតទីតាំងសង្ស័យឆបោកតាមអនឡាញ ៩០កន្លែង ឃាត់ខ្លួនជនជាតិវៀតណាម ៦នាក់ និងផាកពិន័យម្ចាស់ទីតាំងជាង ២០លានរៀល
គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំ រដ្ឋបាលខណ្ឌទាំង១៤ ធ្វើការត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានសរុបចំនួន ៩០ទីតាំង។


សកម្មភាពអាជ្ញាធរ
ព័ត៌មានអភិវឌ្ឍន៍មូលដ្ឋាន៖ គម្រោងស្ថាបនាផ្លូវបេតុងឆ្អឹងដែកប្រវែងជាង ១.៨០០ម៉ែត្រ ក្នុងសង្កាត់ក្រាំងធ្នង់ សម្រេចបាន ៨៥%
គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នេះ គម្រោងស្ថាបនាផ្លូវបេតុងឆ្អឹងដែកថ្មីមួយខ្សែ ប្រវែងជាង ១.៨០០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ សម្រេចលទ្ធផលស្ថាបនាបានប្រមាណ ៨៥% ហើយ ខណៈសមិទ្ធផលនេះនឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងចម្រុះ ចុះត្រួតពិនិត្យឃ្លាំងទំនិញសង្ស័យនាំចូលខុសច្បាប់ពីប្រទេសថៃ ចំនួន២ទីតាំង
នាថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ នេះ អាជ្ញាធរខណ្ឌឫស្សីកែវ ដឹកនាំដោយ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ ចុះបើកការត្រួតពិនិត្យឃ្លាំងស្តុកទំនិញធំៗចំនួន ២ទីតាំង ដែលសង្ស័យថាបានស្តុកទុក និងចែកចាយទំនិញខុសច្បាប់ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេ


សកម្មភាពអាជ្ញាធរ
កម្លាំងចម្រុះរដ្ឋបាលខណ្ឌ៧មករា បន្តចុះប្រតិបត្តិការត្រួតពិនិត្យ និងបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ (Online Scams)
រុមការងារចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា បានបន្តបើកប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងស្នាក់នៅនានាក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់ និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ប្រតិបត្តិការនេះបានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នេះ។

