ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានអន្តរជាតិ

សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតីនាយករដ្ឋមន្ត្រី អនុញ្ញាតជូន ឯកអគ្គរដ្ឋទូតតួកគីយេ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន ឯកឧត្តម Mesut ÖZCAN ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។


សកម្មភាពថ្នាក់ដឹកនាំ
សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតី បើកសម័យប្រជុំវិសាមញ្ញរដ្ឋសភា នីតិកាលទី៧
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី បើកសម័យប្រជុំវិសាមញ្ញរដ្ឋសភា នីតិកាលទី៧ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីផ្លូវថ្នល់។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ការជំរុញសកម្មភាពកីឡា ជាការគិតគូរទៅលើសុខភាព គុណភាពនៃការរស់នៅ ពិសេសសុខុមាលភាពប្រជាជន ដែលជាធនធាន និងមូលធនមនុស្សដ៏សំខាន់ រួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ នៅរាជធានីភ្នំពេញ ។
ឯកឧត្ដម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ការជំរុញសកម្មភាពកីឡា ជាការគិតគូរទៅលើសុខភាព គុណភាពនៃការរស់នៅ ពិសេសសុខុមាលភាពប្រជាជន ដែលជាធនធាន និងមូលធនមនុស្សដ៏សំខាន់ រួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ នៅរាជធានីភ្នំពេញ ។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីក្នុងទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅតំបន់ប្រវត្តិសាស្ដ្រយោធាតេជោកោះថ្មX16
នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជានាយឧត្តមសេនីយ៍ផ្កាយមាស៥ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរជាប្រវត្តិសាស្ត្រទ្វេដង ដែលប្រារព្ធឡើងយ៉ាងមហោឡារិកនៅតំបន់ប្រវត្តិសាស្ដ្រយោធាតេជោកោះថ្មX16 ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ និងប្រសិទ្ធពរជ័យដល់កងទ័ពជួរមុខ
នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិមាតុភូមិ និងប្រសិទ្ធពរជ័យដល់កងទ័ពជួរមុខ ដែលបានប្រារព្ធឡើងយ៉ាងអធិកអធមលើទឹកដីប្រវត្តិសាស្ត្រនៃ សៀមរាប។


សកម្មភាពថ្នាក់ដឹកនាំ
សហគមន៍ The Olave Baden-Powell Society (OB-PS) ដែលជាបណ្តាញសប្បុរសជន និងអ្នកគាំទ្រសកលរបស់ សមាគមកាយឫទ្ធិនារីពិភពលោក (WAGGGS) បានសម្រេចថ្វាយ «ពានសមាជិកភាពជើងឯក» ជូនដល់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ
សហគមន៍ The Olave Baden-Powell Society (OB-PS) ដែលជាបណ្តាញសប្បុរសជន និងអ្នកគាំទ្រសកលរបស់ សមាគមកាយឫទ្ធិនារីពិភពលោក (WAGGGS) បានសម្រេចថ្វាយ «ពានសមាជិកភាពជើងឯក» ជូនដល់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ដើម្បីសម្ដែងការទទួលស្គាល់ និងថ្លែងអំណរគុណចំពោះព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម និងព្រះរាជហឫទ័យសប្បុរសដ៏ថ្លៃថ្លា ក្នុងការគាំទ្រការអភិវឌ្ឍកុមារី យុវតី និងស្ត្រីវ័យក្មេង តាមរយៈចលនាកាយឫទ្ធិនារីទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងលើឆាកអន្តរជាតិ។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញជួបជាមួយ ឯកឧត្តម Vladimir Putin ប្រធានាធិបតីរុស្ស៊ី ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញជួបជាមួយ ឯកឧត្តម Vladimir Putin ប្រធានាធិបតីរុស្ស៊ី ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាព្រះរាជតំណាងទទួលពានរង្វាន់ “CHAMPIONS AWARD” ថ្វាយសម្តេចព្រះមហាក្សត្រី និងទទួលការតែងតាំងជាប្រធានថ្នាក់ជាតិ OB-PS
នាព្រឹករសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅលើទឹកដីនៃខេត្តសៀមរាប លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ទទួលជំនួសនូវ “ពានសមាជិកភាពជើងឯក (CHAMPIONS AWARD)” ដែលសហគមន៍ Olave Baden-Powell Society (OB-PS) ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅការសិក្សាស្រាវជ្រាវ ព្រមទាំងការបង្កើនការប្រុងប្រយ័ត្នចំពោះការចែកចាយព័ត៌មានមិនពិតដែលកំពុងចរាចរលើបណ្តាញសង្គម។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រៀបចំព្រះរាជពិធីសូត្រមន្ត និងរាប់បាត្រព្រះសង្ឃ ៩១អង្គ ថ្វាយព្រះពរព្រះមាតាជាតិ ក្នុងឱកាសចម្រើនព្រះជន្មគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ សម្តេចព្រះសង្ឃ-ព្រះសង្ឃ ៩១អង្គ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ...!!


សកម្មភាពថ្នាក់ដឹកនាំ
ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រ ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ
ប៉េកាំង, ប្រទេសចិន៖ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសវនាការជូន Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន នៅព្រះរាជដំណាក់ក្នុងរដ្ឋធានី Beijing។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦
នៅក្នុងឱកាសដែលកម្ពុជាទទួលបានកិត្តិយសធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ មហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦ ដោយមាន ប្រតិភូ WAGGGS ចូលរួមពីតំណាងប្រទេសជាសមាជិកជាង ៨៥ ប្រទេស។ នេះជាការឆ្លុះបញ្ចាំងពីការជឿទុកចិត្ត ការទទួលស្គាល់ និងការគាំទ្រពីសហគមន៍អន្តរជាតិចំពោះព្រះរាជាណាចក្រកម្ពុជា។ ជាពិសេស ការជ្រើសរើសកម្ពុជាជាម្ចាស់ផ្ទះ បានបង្ហាញពីតួនាទីកាន់តែសកម្មរបស់កម្ពុជាលើឆាកអន្តរជាតិ ក្រោមបរិយាកាសសន្តិភាព ស្ថិរភាព សុវត្ថិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការនិវត្តជននៃក្រសួងព័ត៌មាន បង្ហាញការយកចិត្តទុកដាក់ និងដឹងគុណចំពោះអ្នកជំនាន់មុនដែលបានរួមចំណែកអភិវឌ្ឍវិស័យព័ត៌មាន
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន បានអញ្ជើញជួបសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅជាមួយមន្ត្រីរាជការដែលជានិវត្តជននៃក្រសួងព័ត៌មាន ក្នុងបរិយាកាសពោរពេញដោយមនោសញ្ចេតនា ការគោរព និងការដឹងគុណចំពោះការលះបង់កម្លាំងកាយចិត្តរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាន់មុន ដែលបានរួមចំណែកអភិវឌ្ឍវិស័យព័ត៌មាន និងបម្រើជាតិមាតុភូមិអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក។

