ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានអន្តរជាតិ

សកម្មភាពអាជ្ញាធរ
រដ្ឋបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការឆែកឆេរ ៨៥ទីតាំង បង្ក្រាបបទល្មើសឆបោកអនឡាញ និងល្បែងស៊ីសង ព្រមទាំងផាកពិន័យជាង ១៣០លានរៀល
គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងចុះផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានចំនួន៨៥ទីតាំង។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួម ពិសាអាហារពេលព្រឹកជាមួយលោកជំទាវភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម រួមជាមួយនឹងលោកជំទាវភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ និងលោកជំទាវភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីថៃ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួម ពិសាអាហារពេលព្រឹកជាមួយលោកជំទាវភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម រួមជាមួយនឹងលោកជំទាវភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ និងលោកជំទាវភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីថៃ។
សាធារណរដ្ឋសង្គមនិយមវៀតណាម ព្រឹកថ្ងៃអង្គារ ទី៩ មិថុនា ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន ៖ ការមិនបានត្រៀមសម្ភារឱ្យបានរួចរាល់ក្នុងស្ថានភាពប្រឈមមុខជាមួយប្រទេសថៃ គឺជាកំហុសមួយរបស់សម្តេច
សម្តេចតេជោ ហ៊ុន សែន ៖ ការមិនបានត្រៀមសម្ភារឱ្យបានរួចរាល់ក្នុងស្ថានភាពប្រឈមមុខជាមួយប្រទេសថៃ គឺជាកំហុសមួយរបស់សម្តេច


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន ប្រសិទ្ធនាមថា “ភូមិរង់ចាំ” ដល់មណ្ឌលបណ្តោះអាសន្នសម្រាប់ប្រជាពលរដ្ឋនៅស្រុកស្វាយចេក
សម្តេចតេជោ ហ៊ុន សែន ប្រសិទ្ធនាមថា “ភូមិរង់ចាំ” ដល់មណ្ឌលបណ្តោះអាសន្នសម្រាប់ប្រជាពលរដ្ឋនៅស្រុកស្វាយចេក


សកម្មភាពថ្នាក់ដឹកនាំ
ចូលរួមពិធីបើកវេទិកាអនាគតរបស់អាស៊ានលើកទី៣។ សាធារណរដ្ឋសង្គមនិយមវៀតណាម ព្រឹកថ្ងៃអង្គារ ទី៩ មិថុនា ២០២៦
ចូលរួមពិធីបើកវេទិកាអនាគតរបស់អាស៊ានលើកទី៣។
សាធារណរដ្ឋសង្គមនិយមវៀតណាម ព្រឹកថ្ងៃអង្គារ ទី៩ មិថុនា ២០២៦


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខណ្ឌចំការមន បន្តយុទ្ធនាការចុះស្តារប្រព័ន្ធលូ និងកាយសំរាមតាមបណ្តោយមហាវិថីសុធារស ដើម្បីបញ្ចៀសការលិចលង់នារដូវវស្សា
នៅរសៀលថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នេះ ក្រុមការងាររដ្ឋបាលខណ្ឌចំការមន បានបន្តយុទ្ធនាការចុះបើកគម្របលូ និងស្ដារប្រព័ន្ធលូទឹកស្អុយ នៅតាមបណ្ដោយមហាវិថីសុធារស ក្នុងភូមិសាស្ត្រសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដើម្បីបញ្ចៀសការកកស្ទះ និងការលិចលង់ដោយជំនន់ទឹកភ្លៀងនារដូវវស្សា។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ «សំណល់សូន្យ» ដើម្បីលើកកម្ពស់អនាម័យក្នុងមូលដ្ឋាន
នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានរៀបចំយុទ្ធនាការប្រារព្ធ «ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក» យ៉ាងអធិកអធម ក្រោមអធិបតីភាព លោក ប៉ាង លីដា អភិបាលរងនៃគណៈអភិបាលខណ្ឌ ដោយផ្តោតសំខាន់លើប្រធានបទដ៏មានសារៈសំខាន់គឺ «សំណល់សូន្យ (Zero waste)»។


សកម្មភាពអាជ្ញាធរ
កម្លាំងកងរាជអាវុធហត្ថ ចុះបង្ក្រាបភោជនីយដ្ឋាន «សំនៀងតារា២» ក្នុងខណ្ឌសែនសុខ ឃាត់ខ្លួនមនុស្សជាច្រើននាក់ ពាក់ព័ន្ធករណីសង្ស័យជួញដូរផ្លូវភេទ និងប្រើពលកម្មកុមារ
កម្លាំងកងរាជអាវុធហត្ថ ចុះបង្ក្រាបភោជនីយដ្ឋាន «សំនៀងតារា២» ក្នុងខណ្ឌសែនសុខ ឃាត់ខ្លួនមនុស្សជាច្រើននាក់ ពាក់ព័ន្ធករណីសង្ស័យជួញដូរផ្លូវភេទ និងប្រើពលកម្មកុមារ


សកម្មភាពអាជ្ញាធរ
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះត្រួតពិនិត្យទីតាំងស្នាក់នៅ ២កន្លែង មិនរកឃើញបទល្មើស Online Scam ឡើយ
នៅថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានបើកប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលតាមទីតាំងស្នាក់នៅមួយចំនួនក្នុងភូមិសាស្ត្រខណ្ឌចំការមន ក្នុងគោលបំណងបោសសម្អាត និងស្វែងរកទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ ជាលទ្ធផល សមត្ថកិច្ចពុំបានរកឃើញបទល្មើស ឬសកម្មភាពខុសច្បាប់ណាមួយនៅតាមទីតាំងដែលបានត្រួតពិនិត្យឡើយ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលរាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងសង្ស័យ Online Scam ចំនួន ៨៥ទីតាំង រកឃើញជនបរទេស ៦៦៥នាក់
ក្នុងប្រតិបត្តិការត្រួតពិនិត្យនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះក្រុមការងារ បានចុះត្រួត ពិនិ ត្យ ទីតាំងសង្ស័យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)បានចំនួន ៨៥ទីតាំង និងបានរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៦៦៥នា ក់ (ស្រី ២៣២នា ក់ ) និងអ្នកគ្មាន លិខិតឆ្លងដែនចំនួន ៣៤នាក់ ត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្រុមការងារ មិនបានរកឃើញមានករណីសង្ស័យទាក់ទងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នោះទេ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ទេព អស្នារិទ្ធ លើកទឹកចិត្តដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ អ្នកនាំពាក្យក្រសួងព័ត៌ តំណាងឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវដល់ស្រទាប់យុវវ័យកម្ពុជា ឱ្យចូលរួមក្នុងយុទ្ធនាការជាតិប្រឆាំងព័ត៌មានក្លែងក្លាយ ដោយធ្វើសកម្មភាពជា «ឃោសនិក ឬអ្នកផ្សព្វផ្សាយ» ដ៏សកម្មក្នុងការទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ដែលកំពុងយាយីដល់សន្តិសុខព័ត៌មាន និងសណ្តាប់ធ្នាប់សង្គម។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលរាជធានីភ្នំពេញបន្តបង្ក្រាបបទល្មើស Online Scams ត្រួតពិនិត្យ ៧៩ទីតាំង រកឃើញជនបរទេស ៦៣២នាក់
ក្នុងប្រតិបត្តិការត្រួតពិនិត្យ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះក្រុមការងារបានធ្វើការត្រួតពិនិត្យទីតាំងសង្ស័យសរុបបានចំនួន ៧៩ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៦៣២នាក់ (ស្រី ២៣៨នាក់ ) ក្នុងនោះជន បរទេ គ្មានលិខិតឆ្លងដែនចំនួន ៦នាក់។ លទ្ធផលដែលសម្រេចបាននាពេលនេះក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ដ៏ម៉ឺងមាត់មិនរាថយរបស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយ គណៈ បញ្ជា ការ ឯកភាព រដ្ឋបាល ខណ្ឌ ទាំង ១៤ បំពេញការងារព្រមៗគ្នាដោយបាន ប្ដេជ្ញាថា នឹងលុបបំបាត់ឱ្យអស់នូវរាល់បទល្មើសគ្រប់ប្រភេទ រួមទាំង ល្បែងស៊ីសងខុសច្បាប់ គ្រប់ ប្រភេទ ជាពិសេស បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងមូលដ្ឋានរបស់ខ្លួន ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលរាជធានីភ្នំពេញបន្តបង្ក្រាបបទល្មើស Online Scams ចុះត្រួតពិនិត្យ ១០០ទីតាំង រកឃើញជនបរទេសជាង ១,០០០នាក់ និងបង្ក្រាបករណីសង្ស័យជាច្រើន
ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់ដ៏ម៉ឺងមាត់មិនរាថយរបស់ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ លោកនិងលោកស្រី អភិបាលខណ្ឌនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ
ទាំង១៤នៅតែបន្តបំពេញការងារព្រមៗគ្នាដោយបានប្ដេជ្ញាថា នឹងលុបបំបាត់ឱ្យអស់នូវរាល់បទល្មើស ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងមូលដ្ឋានរបស់ខ្លួន ។

