ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានអន្តរជាតិ

សកម្មភាពអាជ្ញាធរ
គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះឆែកឆេរ ៥៨ទីតាំង រកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២ករណី និងឃាត់ខ្លួនជនបរទេស ៥៥នាក់
គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ម្សិលម៉ិញនេះបានចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (ONLINE SCAMS ) បានចំនួន២ករណីដោយទី១ ពាក់ព័ន្ធបទល្មើស ក្រោមរូបភាពបង្ហោះផ្សព្វផ្សាយស្វែងរកការងារនិងទី២ ជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័
ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដោយឃាត់ខ្លួនជនសង្ស័យបានជាង៥០នាក់និងវត្ថុតាងជាកុំព្យូទ័រយួរដៃនិងទូរស័ព្ទ រាប់រយគ្រឿង។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលរាជធានីភ្នំពេញ ជម្រុញការជួសជុលកំណាត់មហាវិថីឈ្នះឈ្នះ ដោយចាក់បេតុងឆ្អឹងដែក និងរៀបចំប្រព័ន្ធលូ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងកាត់បន្ថយការកកស្ទះ
គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នេះ រដ្ឋបាលរាជធានីភ្នំពេញ ដោយមានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាសេនាធិការ បាននិងកំពុងបន្តយុទ្ធនាការជួសជុល និងស្ថាបនាឡើងវិញយ៉ាងសកម្ម នូវកំណាត់មហាវិថី «ឈ្នះឈ្នះ»។ ការដ្ឋាននេះកំពុងអនុវត្តឡើងដោយយកចិត្តទុកដាក់ខ្ពស់លើបទដ្ឋានបច្ចេកទេស និងធានាបាននូវសុវត្ថិភាពការដ្ឋានយ៉ាងម៉ត់ចត់បំផុត។


សកម្មភាពអាជ្ញាធរ
គម្រោងដាក់លូធំអង្គត់ផ្ចិត ១,៥ម៉ែត្រ ប្រវែងជាង ១,០០០ម៉ែត្រ នៅខណ្ឌឫស្សីកែវ សម្រេចបាន ៨៥% ហើយ ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ទឹកភ្លៀង
គម្រោងស្ថាបនាប្រព័ន្ធលូរំដោះទឹកដ៏សំខាន់មួយខ្សែ ស្ថិតនៅកំណាត់ផ្លូវលេខ ៣៦ ក្នុងខណ្ឌឫស្សីកែវ រហូតមកទល់ពេលនេះ សម្រេចលទ្ធផលបានប្រមាណ ៨៥% ហើយ ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្រុង ក្នុងការបញ្ចៀសការជន់លិចដោយទឹកភ្លៀងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខណ្ឌ៧មករា បន្តចុះត្រួតពិនិត្យខុនដូ អាផាតមិន និងសណ្ឋាគារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
រដ្ឋបាលខណ្ឌ៧មករា បានបន្តបើកយុទ្ធនាការចុះត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនៅតាមខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារនានា ក្នុងភូមិសាស្ត្រខណ្ឌ ដើម្បីបង្ក្រាប និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) សំដៅពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ


សកម្មភាពអាជ្ញាធរ
ក្រសួងបរិស្ថានចាត់វិធានការច្បាប់លើសិប្បកម្មកែច្នៃប្លាស្ទិកនៅក្រុងតាខ្មៅ ក្រោយរកឃើញបង្ហូរទឹកកខ្វក់ចូលប្រភពទឹកសាធារណៈ
ក្រសួងបរិស្ថានចាត់វិធានការច្បាប់លើសិប្បកម្មកែច្នៃប្លាស្ទិកនៅក្រុងតាខ្មៅ ក្រោយរកឃើញបង្ហូរទឹកកខ្វក់ចូលប្រភពទឹកសាធារណៈ


សកម្មភាពអាជ្ញាធរ
នគរបាលរាជធានីភ្នំពេញ បន្តផ្តល់អត្តសញ្ញាណប័ណ្ណជូនពលរដ្ឋចំណាកស្រុក បង្កភាពងាយស្រួល និងចំណេញពេលវេលា
នគរបាលរាជធានីភ្នំពេញ បន្តផ្តល់អត្តសញ្ញាណប័ណ្ណជូនពលរដ្ឋចំណាកស្រុក បង្កភាពងាយស្រួល និងចំណេញពេលវេលា


សកម្មភាពអាជ្ញាធរ
រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្តើមជួសជុលគ្រឹះ និងអ៊ុតកៅស៊ូ AC ផ្លូវត្រសក់ផ្អែម ប្រវែងជាង១គីឡូម៉ែត្រ
រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្តើមជួសជុលគ្រឹះ និងអ៊ុតកៅស៊ូ AC ផ្លូវត្រសក់ផ្អែម ប្រវែងជាង១គីឡូម៉ែត្រ


សកម្មភាពអាជ្ញាធរ
ក្រុមការងារបច្ចេកទេសជួសជុល និងគូសគំនូសសញ្ញាចរាចរណ៍ឡើងវិញ នៅស្តុបវិទ្យាល័យឥន្ទ្រទេវី ដើម្បីបង្កើនសុវត្ថិភាពអ្នកដំណើរ
ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង ពង្រឹងសណ្តាប់ធ្នាប់ចរាចរណ៍ និងកាត់បន្ថយហានិភ័យគ្រោះថ្នាក់លើដងផ្លូវ ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបន្តចុះជួសជុល និងគូសគំនូសសញ្ញាចរាចរណ៍ឡើងវិញ នៅតាមចំណុចប្រសព្វសំខាន់ៗក្នុងរាជធានីភ្នំពេញ ក្រោមការណែនាំរបស់អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។


សកម្មភាពអាជ្ញាធរ
គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បង្ក្រាបទីតាំងឆបោកតាមអនឡាញ (Online Scams) ក្នុងខណ្ឌទួលគោក ឃាត់ខ្លួនជនបរទេស ២៥នាក់
គណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ នៅរាត្រីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦បានចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងផ្ទះមួយកន្លែង នៅក្នុងមូលដ្ឋានខណ្ឌទួលគោក បានរកឃើញពាក់ព័ន្ធលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ Online Scams ក្រោមរូបភាពវិនិយោគ(Investment Scams) ដោយបានឃាត់ខ្លួនជនសង្ស័យ២៥នាក់ព្រមទាំងដកហូតបានវត្ថុតាងសម្រាប់ប្រព្រឹត្តបទល្មើសមួយចំនួន។


សកម្មភាពអាជ្ញាធរ
ក្រសួងបរិស្ថានចាត់វិធានការច្បាប់លើសិប្បកម្មកែច្នៃប្លាស្ទិកនៅក្រុងតាខ្មៅ ក្រោយរកឃើញបង្ហូរទឹកកខ្វក់ចូលប្រភពទឹកសាធារណៈ
ក្រសួងបរិស្ថានបានចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងលើសិប្បកម្មកែច្នៃប្លាស្ទិកមួយកន្លែង ស្ថិតនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល បន្ទាប់ពីមន្ត្រីជំនាញរកឃើញថា ទីតាំងនេះបានបង្ហូរសំណល់រាវពុលចូលប្រភពទឹកសាធារណៈ និងរំលោភបទប្បញ្ញត្តិបរិស្ថានជាច្រើនករណី


សកម្មភាពអាជ្ញាធរ
រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្តើមជួសជុលគ្រឹះ និងអ៊ុតកៅស៊ូ AC ផ្លូវត្រសក់ផ្អែម ប្រវែងជាង ១ គីឡូម៉ែ
ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យកាន់តែស្រស់បំព្រង រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងបន្តយុទ្ធនាការជួសជុលគ្រឹះ និងអ៊ុតកៅស៊ូប្រភេទ AC កម្រាស់ ៥ សង់ទីម៉ែត្រ នៅតាមបណ្តោយផ្លូវត្រសក់ផ្អែម (ផ្លូវលេខ ៦៣)។


សកម្មភាពអាជ្ញាធរ
សកម្មភាពចុះឈូសឆាយ និងសម្អាតគំនរសំរាមចំនួន ០២ទីតាំង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នេះ ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ លោក ចេង មុន្នីរា អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ ក្រុមការងាររដ្ឋបាលខណ្ឌសែនសុខ បានសហការជាមួយអាជ្ញាធរសង្កាត់ និងភូមិ ចុះយុទ្ធនាការឈូសឆាយ និងប្រមូលគំនរសំរាមអនាធិបតេយ្យនៅតាមដងផ្លូវសាធារណៈ


សកម្មភាពអាជ្ញាធរ
គម្រោងដាក់ប្រព័ន្ធលូធំនៅលើវិថីព្រះអង្គយុគន្ធរ (លេខ១៩) ក្នុងខណ្ឌដូនពេញ សម្រេចបាន ៧៥% ហើយ ដើម្បីដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង
គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក ដើម្បីបញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅតែបន្តបោះជំហានទៅមុខយ៉ាងរលូន។ ជាក់ស្តែង គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នេះ គម្រោងដាក់លូមូលទំហំធំនៅលើកំណាត់វិថីព្រះអង្គយុគន្ធរ (លេខ១៩) ក្នុងខណ្ឌដូនពេញ សម្រេចលទ្ធផលបានប្រមាណ ៧៥% ហើយ ស្របតាមផែនការប្រកបដោយសុវត្ថិភាពខ្ពស់

