ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានអន្តរជាតិ

សេចក្តីជូនដំណឹង
មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ ប្រាសាទតាមាន់ធំ ស្ថិតក្នុងទឹកដីកម្ពុជាបើយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ និងយោងតាមផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃគូសដោយឯកតោភាគី
មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ ប្រាសាទតាមាន់ធំ ស្ថិតក្នុងទឹកដីកម្ពុជាបើយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ និងយោងតាមផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃគូសដោយឯកតោភាគី
State Secretariat of Border Affairs Official: Tamone Thom Temple Lies Within Cambodian Territory Based on the 1:200,000 Scale Map, the 1908 and 1919 Indochina–Siam Commission Boundary-Marking Minutes (PV), and Thailand’s Unilaterally Drawn 1:50,000 Scale L7017 Map


សកម្មភាពថ្នាក់ដឹកនាំ
ចូលរួមប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ២៣ ០៦៧ បណ្ណ ស្ថិតនៅឃុំជ័យធំ ឃុំរកាជន្លឹង និង ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
ចូលរួមប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ២៣ ០៦៧ បណ្ណ ស្ថិតនៅឃុំជ័យធំ ឃុំរកាជន្លឹង និង ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំប្រជុំតាមដានវឌ្ឍនភាពនៃការងារបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ
នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំប្រជុំតាមដានវឌ្ឍនភាពនៃការងារបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយមានការចូលរួមពីឯកឧត្តមមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកស្នងការរង តំណាងឯកឧត្តមស្នងការរាជធានីភ្នំពេញ លោក លោកស្រីអភិបាលខណ្ឌទាំង១៤ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួន។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលក្រាបថ្វាយបង្គំសាកសួរព្រះរាជសុខភាព និងថ្វាយទេយ្យវត្ថុ ចំពោះសម្តេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត
ក្នុងនាមជាកុលធីតាខ្មែរមួយរូប ដែលតែងតែប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ប្រពៃណីជាតិ និងព្រះពុទ្ធសាសនា ជាពិសេសតែងតែគិតគូរជាប្រចាំអំពីសុខុមាលភាព និងព្រះរាជសុខភាពរបស់ព្រះសង្ឃ ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧត្តមភរិយាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាព្រឹទ្ធសភា និងជាអគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់សាកសួរពីព្រះរាជសុខភាព ព្រមទាំងនាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួន ថ្វាយប្រគេនផ្ទាល់ចំពោះ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅមហាកុដិ ក្នុងវត្តបទុមវត្តីរាជវរារាម រាជធានីភ្នំពេញ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ចុះពិនិត្យស្ថានភាពស្រូវរងផលប៉ះពាល់ និងដាក់ចេញវិធានការសង្គ្រោះបន្ទាន់ក្នុងខេត្តចំនួន៣
ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់ប្រជាកសិករ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានភាពស្រូវដែលរងផលប៉ះពាល់ដោយផ្ទាល់ និងដឹកនាំរៀបចំវិធានការជួយសង្គ្រោះបន្ទាន់ នៅក្នុងភូមិសាស្ត្រខេត្តចំនួនបី រួមមានខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមហ៊ុន MinebeaMitsumi Inc. បន្តពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា
នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Yoshihisa Kainuma អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។


សេចក្តីប្រកាសព័ត៌មាន
ប្រជាពលរដ្ឋ ៥៣៨គ្រួសារ មកពី ២៥រាជធានី-ខេត្ត ទទួលសិទ្ធិរស់នៅលើដីការពារព្រៃក្នុងខេត្តស្ទឹងត្រែងដោយស្របច្បាប់
ប្រជាពលរដ្ឋចំនួន ៥៣៨គ្រួសារ មកពី ២៥រាជធានី-ខេត្ត ទូទាំងប្រទេស បានទទួលសិទ្ធិរស់នៅលើដីការពារព្រៃដោយស្របច្បាប់ បន្ទាប់ពីទទួលបានដីឡូតិ៍ និងផ្ទះ តាមរយៈការចាប់ឆ្នោតរបស់ គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។


សេចក្តីប្រកាសព័ត៌មាន
ភាពភ័យខ្លាចគឺមានពិត ហើយភាពក្លាហានក៏មានពិតដែរ!
ភាពភ័យខ្លាចគឺមានពិត ហើយភាពក្លាហានក៏មានពិតដែរ!
រាល់ការល្បាតតែងតែប្រឈមនឹងហានិភ័យ ប៉ុន្តែលោក ប៊ុន ស្រស់ ជាភ្នាក់ងារល្បាតសហគមន៍ នៅតែបន្តការពារព្រៃឈើ និងសត្វព្រៃរបស់កម្ពុជា ព្រោះលោកជឿជាក់ថា គ្រប់សកម្មភាពដែលចូលរួមគឺតែងតែផ្តល់នូវលទ្ធផលជាវិជ្ជមាន។ ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីឧទ្យានុរក្ស លោកបានរួមចំណែកទប់ស្កាត់ការបរបាញ់សត្វ ការដាក់អន្ទាក់ និងការទន្ទ្រានព្រៃឈើ ដែលបង្ហាញថា សមាជិកសហគមន៍ក៏ជាអ្នកការពារធម្មជាតិដ៏សំខាន់ផងដែរ។
🎥 សូមទស្សនារឿងរ៉ាវរបស់លោក ហើយស្វែងយល់ថា ហេតុអ្វីបានជាភ្នាក់ងារល្បាតសហគមន៍គ្រប់រូប មានតួនាទីយ៉ាងសំខាន់ក្នុងការការពារ និងអភិរក្សធម្មជាតិ។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង ស្តីពីការរៀបចំ «ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងឆ្នាំ២០២៦» នៅខេត្តស្ទឹងត្រែង ANNOUNCEMENT ON THE ORGANIZATION OF THE "GREEN SEASON TOURISM EVENT 2026" IN STEUNG TRENG PROVINCE. #Cambodia #greenseasoncambodia #ministryoftourismcambodia #huothak
សេចក្តីជូនដំណឹង ស្តីពីការរៀបចំ «ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងឆ្នាំ២០២៦» នៅខេត្តស្ទឹងត្រែង
ANNOUNCEMENT ON THE ORGANIZATION OF THE "GREEN SEASON TOURISM EVENT 2026" IN STEUNG TRENG PROVINCE.
#Cambodia
#greenseasoncambodia
#ministryoftourismcambodia
#huothak


នយោបាយ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន រម្លឹកព្រឹត្តិការណ៍«ចាប់ដៃដ៏គ្រោះថ្នាក់បំផុត» ក្រោយពីបទឈប់បាញ់ដែលភាគីកម្ពុជា និងថៃបានឯកភាពគ្នា
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរម្លឹកព្រឹត្តិការណ៍«ចាប់ដៃដ៏គ្រោះថ្នាក់បំផុត»ក្រោយពីបទឈប់បាញ់ដែលភាគីកម្ពុជា និងថៃបានឯកភាពគ្នា។
តាមរយៈសំណេរ បង្ហោះតាមហ្វេសប៊ុក ផ្ទាល់ខ្លួននាព្រឹកថ្ងៃទី២៨ កក្កដានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន គូសបញ្ជាក់ថា ក្រោយពីបទឈប់បាញ់ដែលភាគីកម្ពុជា និងថៃបានឯកភាពគ្នា ចូលជាធរមាននៅវេលាម៉ោង ០០:០០ នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ប្រជាជនកម្ពុជា និងកងកម្លាំងជួរមុខសង្ឃឹមថា ការបង្ហូរឈាមនឹងត្រូវបញ្ចប់ ហើយសន្តិភាពនឹងចាប់ផ្តើមវិលត្រឡប់មកវិញ។


សកម្មភាពអាជ្ញាធរ
គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះឆែកឆេរ ៥៨ទីតាំង រកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២ករណី និងឃាត់ខ្លួនជនបរទេស ៥៥នាក់
គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ម្សិលម៉ិញនេះបានចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (ONLINE SCAMS ) បានចំនួន២ករណីដោយទី១ ពាក់ព័ន្ធបទល្មើស ក្រោមរូបភាពបង្ហោះផ្សព្វផ្សាយស្វែងរកការងារនិងទី២ ជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័
ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដោយឃាត់ខ្លួនជនសង្ស័យបានជាង៥០នាក់និងវត្ថុតាងជាកុំព្យូទ័រយួរដៃនិងទូរស័ព្ទ រាប់រយគ្រឿង។


ការអភិវឌ្ឍ
សមិទ្ធផលថ្មី!ការនាំចេញទុរេនស្រស់កម្ពុជាទៅកាន់ទីផ្សារចិន បន្តកើនឡើងជាលំដាប់ ស្របពេលជើងទី១ ឆ្លងកាត់ប្រទេសឡាវត្រូវបានដឹកជញ្ជូនដោយជោគជ័យ
ការនាំចេញផ្លែទុរេនស្រស់របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន បាននិងកំពុងបង្ហាញពីសន្ទុះកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ដែលនេះជាសមិទ្ធផលថ្មីស្រឡាងមួយទៀតកើតចេញពីកិច្ចប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការបើកច្រកដឹកជញ្ជូនថ្មីៗ ដើម្បីសម្រួលដល់ការនាំចេញកសិផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ។


សេចក្តីប្រកាសព័ត៌មាន
#ប្រកាស ស្ដីពី ការប្តូរមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ១០ សីហា ២០២៦ #BacII #BacII2026
#ប្រកាស ស្ដីពី ការប្តូរមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ១០ សីហា ២០២៦
#BacII #BacII2026

