ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ
អាមេរិក និងអ៊ីរ៉ង់ បញ្ចេញវីដេអូបាញ់មីស៊ីលតតាំងគ្នា ចំពេលមានការទាមទារផ្ទុយគ្នាជុំវិញការបិទច្រកសមុទ្រ Hormuz
អាមេរិក និងអ៊ីរ៉ង់ បញ្ចេញវីដេអូបាញ់មីស៊ីលតតាំងគ្នា ចំពេលមានការទាមទារផ្ទុយគ្នាជុំវិញការបិទច្រកសមុទ្រ Hormuz


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឃួង ស្រេង ចុះពិនិត្យផ្ទាល់ និងរៀបចំផែនការកែលម្អសួនដើមឈើជប៉ុនជាង ៣ហិចតា ក្នុងខណ្ឌពោធិ៍សែនជ័យ ឱ្យក្លាយជាកន្លែងកម្សាន្ត និងហាត់ប្រាណ
សួនដើមឈើមួយកន្លែងស្ថិតនៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដែលរដ្ឋបាលរាជធានីភ្នំពេញ ទទួលបានពីជនជាតិជប៉ុន គ្រោងនឹងកែលំអរឡើងវិញ សំរាប់ឱ្យប្រជាពលរដ្ឋបានមកដើរលេងកំសាន្ត និងហាត់ប្រាណ ដើម្បីសុខភាព ស្របទៅតាមការចង់បានរបស់ម្ចាស់អំណោយ។


សកម្មភាពអាជ្ញាធរ
អាជ្ញាធររាជធានីភ្នំពេញបន្តចុះត្រួតពិនិត្យ តាមអាគារខនដូរ ដើម្បីបោសសម្អាត បទល្មើសអនឡាញស្កេម
ជនបរទេសសរុបចំនួន ៥១នាក់ ក្នុងនោះ មានចំនួន០៦នាក់ទិដ្ឋាការហួសសុពលភាព ពុំមានលិខិតឆ្លងដែន ក្រោយអាជ្ញាធររាជធានីភ្នំពេញបន្តចុះត្រួតពិនិត្យអាគារខនដូរចំនួន៣ទីតាំង ប៉ុន្តែមិនឃើញមានពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ។


សកម្មភាពថ្នាក់ដឹកនាំ
កឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា
នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន១៧.៧៧៦ លានយ៉េន (ប្រមាណ១១៩ លានដុល្លារអាម៉េរិក) សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កញ្ចប់ឥណទានទី២)។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឃួង ស្រេង និងឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពសេវា «ច្រកចេញចូលតែមួយ» ក្នុងរាជធានីភ្នំពេញ
ឯកឧត្តម ឃួង ស្រេង និងឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពសេវា «ច្រកចេញចូលតែមួយ» ក្នុងរាជធានីភ្នំពេញ


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឃួង ស្រេង និងឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពសេវា «ច្រកចេញចូលតែមួយ» ក្នុងរាជធានីភ្នំពេញ
អង្គប្រជុំស្តីពីការចុះពិនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមអង្គភាព ច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែកក្ដដា២០២៦នេះ ដើម្បីឱ្យការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញកាន់តែល្អប្រសើរបន្ថែមទៀត ពិសេសផ្តោតសំខាន់លើការផ្តល់សេវាសុរិយោដី និងសំណង់។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលរាជធានីភ្នំពេញ បន្តចុះស្តារប្រព័ន្ធលូ ជាអាទិភាពនៅក្នុងភូមិសាស្ត្រខណ្ឌ៧មករា ធ្វើយ៉ាងណាការពារការដក់លិចទឹកភ្លៀង លើផ្លូវសំខាន់ៗ
រដ្ឋបាលរាជធានីភ្នំពេញ បន្តចុះស្តារប្រព័ន្ធលូ ជាអាទិភាពនៅក្នុងភូមិសាស្ត្រខណ្ឌ៧មករា ធ្វើយ៉ាងណាការពារការដក់លិចទឹកភ្លៀង លើផ្លូវសំខាន់ៗ


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឯក ឃុនដឿន ដឹកនាំក្រុមការងារចុះស្តារប្រព័ន្ធលូជាង ៣គីឡូម៉ែត្រ ក្នុងខណ្ឌ៧មករា កណ្តាលរាជធានីភ្នំពេញ
រដ្ឋបាលរាជធានីភ្នំពេញ បន្តចុះស្តារប្រព័ន្ធលូ ជាអាទិភាពនៅក្នុងភូមិសាស្ត្រខណ្ឌ៧មករា ធ្វើយ៉ាងណាការពារការដក់លិចទឹកភ្លៀង លើផ្លូវសំខាន់ៗ ក្រោយពីសកម្មភាពស្តារប្រព័ន្ធលូ និងសម្អាតទរទឹកភ្លៀង នៅភូមិសាស្ត្រខណ្ឌកណ្ដាលក្រុងបានអនុវត្តជាបន្តបន្ទាប់ ហើយខណ្ឌ៧មករាបន្ទាប់ពីខណ្ឌចំការមននិងខណ្ឌដូនពេញ។


សកម្មភាពអាជ្ញាធរ
សកម្មភាពរដ្ឋបាលខណ្ឌកំបូល៖ ចុះយុទ្ធនាការទ្រង់ទ្រាយធំដាក់ថ្នាំអាល់បែត និងផ្សព្វផ្សាយវិធានការបង្ការជំងឺគ្រុនឈាមតាមលំនៅឋានប្រជាពលរដ្ឋ
ដើម្បីការពារ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ស្របតាមគោលការណ៍ដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌកំបូលបានបើកយុទ្ធនាការទ្រង់ទ្រាយធំ ចុះដាក់ថ្នាំអាល់បែត (Abate) និងផ្សព្វផ្សាយវិធានការបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាមដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន។


ទេសចរណ៍
យប់ស្អែកនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ហាត់សមក្បួនហែរអមទ្រង់ទ្រាយធំលេីកទី៣ ចាប់ពីកោះពេជ្រ រហូតដល់អាកាសដ្ឋានអន្ដរជាតិតេជោ
ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី៤ (សន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះ) នៃកិច្ចប្រជុំពូលហ្រ្វង់កូហ្វូនី នៅវេលាម៉ោង៨យប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ស្អែកនេះ កងកម្លាំងនគរបាល នៃនាយកដ្ឋានអង្គរក្ស អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងធ្វើហាត់សមក្បួនហែរអមទ្រង់ទ្រាយធំលើកទី៣ ចាប់ពីកោះពេជ្រ រហូតដល់អាកាសដ្ឋានអន្ដរជាតិតេជោ ដែលជាការហ្វឹកហាត់ក្បួនហែរអម ត្រៀមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងកិច្ចប្រជុំពូលហ្រ្វង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។


សកម្មភាពអាជ្ញាធរ
ដំណឹងរីករាយ៖ ក្រុមការងារបច្ចេកទេស ចុះជួសជុលផ្លូវលេខ ៣៥១ ក្នុងសង្កាត់និរោធ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងដើម្បីលើកកម្ពស់សោភ័ណភាព ក៏ដូចជាសុវត្ថិភាពក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នេះ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានចុះអនុវត្តសកម្មភាពជួសជុល និងបំពេញបន្ថែមនូវទីតាំងដែលរងការខូចខាតមួយចំនួន នៅលើខ្សែផ្លូវលេខ ៣៥១។


សេចក្តីប្រកាសព័ត៌មាន
អបអរសាទរ ខួប ១ឆ្នាំ នៃការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង សន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
អបអរសាទរ ខួប ១ឆ្នាំ នៃការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង សន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។
ការចុះញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា មានគោលបំណងការពារបូជនីយដ្ឋានចងចាំនៃកម្ពុជា និងគាំទ្រដល់ដំណើរការរៀបចំដាក់ទីតាំងចំនួនបី ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រួមមាន អតីតមន្ទីរឃុំឃាំង១៣ (ខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ)។
១១ កក្កដា ២០២៥ - ១១ កក្កដា ២០២៦
Celebrating the 1st anniversary of the official inscription of “Cambodian Memorial Sites: From Centers of Repression to Places of Peace and Reflection” on the UNESCO World Heritage List.
The inscription aims to safeguard Cambodian memorial sites and support the nomination of three sites to the UNESCO World Heritage List, namely the Former M-13 Prison (Kampong Speu Province), the Tuol Sleng Genocide Museum, and the Choeung Ek Genocidal Center (Phnom Penh).
11 July 2025 - 11 July 2026


សកម្មភាពអាជ្ញាធរ
អាជ្ញាធរខណ្ឌព្រែកព្នៅ ចុះរៀបចំសណ្តាប់ធ្នាប់នៅផ្សារគល់ស្ពាន និងណែនាំអាជីវករមិនឱ្យលក់ដូរលើចិញ្ចើមផ្លូវ
ដើម្បីលើកកម្ពស់សោភ័ណភាព និងធានាបាននូវសណ្តាប់ធ្នាប់សាធារណៈ អាជ្ញាធរខណ្ឌព្រែកព្នៅបានបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការចុះរៀបចំរបៀបរៀបរយនៅតាមដងផ្លូវ និងទីប្រជុំជននានាក្នុងមូលដ្ឋាន។
ជាក់ស្តែង នៅវេលាម៉ោង ៤:០០ នាទីទៀបភ្លឺ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក ឌី ពុទ្ធារិទ្ធ នាយករងរដ្ឋបាលខណ្ឌព្រែកព្នៅ បានដឹកនាំកម្លាំងចម្រុះចុះរៀបចំសណ្តាប់ធ្នាប់នៅតំបន់ផ្សារគល់ស្ពានព្រែកព្នៅ ស្ថិតតាមបណ្តោយមហាវិថីឈ្នះឈ្នះ។

