ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានអន្តរជាតិ

សកម្មភាពអាជ្ញាធរ
សមត្ថកិច្ចក្រសួងមហាផ្ទៃ តាមបោសសម្អាតទីតាំង Online Scams សេសសល់តូចៗ ៨៥កន្លែង និងឃាត់ខ្លួនជនសង្ស័យជាង ១ពាន់នាក់ ក្នុងខែសីហា!
នៅក្នុងប្រតិបត្តិការពេញមួយខែសីហា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចនៃក្រសួងមហាផ្ទៃបានបន្តចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ទ្រង់ទ្រាយតូចៗ នៅសេសសល់ចំនួន៨៥កន្លែង។ ប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យ១.២៥៥នាក់ ស្មើនឹង១៣សញ្ជាតិ មានជាអាទិ៍ ចិន ៧៣២នាក់ វៀតណាម ៣២៣នាក់ ខ្មែរ៩៤នាក់ ថៃ ៥៣នាក់ ឥណ្ឌូនេស៊ី ២៤នាក់ មីយ៉ាន់ម៉ា៩នាក់ នេប៉ាល់៤នាក់ ម៉ាឡេស៊ី៤នាក់ ឥណ្ឌា ៣នាក់ ប៉ាគីស្ថាន ៣នាក់ បង់ក្លាដេស ៣នាក់ កូរ៉េ ២នាក់ និងឡាវ១នាក់ ។ នេះបើតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរខណ្ឌសែនសុខ ចុះស្ដារ និងរៀបចំប្រព័ន្ធលូឡើងវិញ ដើម្បីដោះស្រាយបញ្ហាកកស្ទះ និងជំនន់ទឹកភ្លៀង ប្រភពមកពី : រដ្ឋបាលខណ្ឌសែនសុខ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ
អាជ្ញាធរខណ្ឌសែនសុខ ចុះស្ដារ និងរៀបចំប្រព័ន្ធលូឡើងវិញ ដើម្បីដោះស្រាយបញ្ហាកកស្ទះ និងជំនន់ទឹកភ្លៀង
ប្រភពមកពី : រដ្ឋបាលខណ្ឌសែនសុខ
រដ្ឋបាលរាជធានីភ្នំពេញ
រដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខណ្ឌសែនសុខ សហការជាមួយមន្ទីរសាធារណការ បើកស្តារប្រព័ន្ធលូតាមតំបន់ប្រឈមការលិចលង់
ចាប់តាំងពីព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌសែនសុខ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានដាក់រថយន្តបូមទឹក និងគ្រឿងចក្រចុះប្រតិបត្តិការបើកគម្របអណ្តូងលូ បូម និងស្តារសម្អាតដីល្បាប់ សំរាម ព្រមទាំងកាកសំណល់ផ្សេងៗចេញពីក្នុងអណ្តូងលូ និងប្រព័ន្ធលូ ដើម្បីសម្រួលលំហូរទឹកឱ្យហូរបានលឿន និងបញ្ចៀសការលិចលង់នៅពេលមានភ្លៀងធ្លាក់ខ្លាំង។


សកម្មភាពអាជ្ញាធរ
ស្ថានីយ៍បូមទឹកទួលសំពៅ ដំណើរការម៉ូទ័រធំៗ ៧គ្រឿង បូមទឹកយ៉ាងសកម្ម ដើម្បីកាត់បន្ថយការលិចលង់នៅរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ ស្ថានីយ៍បូមទឹកទួលសំពៅ បាននិងកំពុងដំណើរការម៉ូទ័របូមទឹកធំៗចំនួន ៧គ្រឿងយ៉ាងសកម្ម ដោយបូមទឹកក្នុងល្បឿនលឿន ដើម្បីសម្រួលស្ថានភាពជំនន់ទឹកភ្លៀង និងជួយកាត់បន្ថយការលិចលង់ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។


សកម្មភាពអាជ្ញាធរ
មន្ទីរវប្បធម៌រាជធានីភ្នំពេញ បើកសិក្ខាសាលាពង្រឹងសមត្ថភាពមន្ត្រីនគរបាលប៉ុស្តិ៍ទាំង ១៤ ខណ្ឌ លើការការពារបេតិកភណ្ឌវប្បធម៌រូបី
មន្ត្រីនគរបាលជាច្រើនរូបមកពីប៉ុស្តិ៍រដ្ឋបាលក្នុងខណ្ឌទាំង ១៤ នៃរាជធានីភ្នំពេញ បានចូលរួមសិក្ខាសាលាស្ដីពី «ការយល់ដឹងអំពីបេតិកភណ្ឌវប្បធម៌រូបី និងកិច្ចការពារបេតិកភណ្ឌរូបីថ្នាក់រាជធានី» ដែលរៀបចំដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


សកម្មភាពអាជ្ញាធរ
កុំលក់គណនីធនាគារឱ្យគេ! ស្ត្រីម្នាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីឆបោកលួងលោមស្នេហាតាមអនឡាញ
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណីឆបោកប្រាក់តាមបណ្ដាញសង្គម ក្រោមរូបភាពលួងលោមស្នេហា ដោយឃាត់ខ្លួនស្ត្រីម្នាក់ ដែលត្រូវបានសង្ស័យថា បានលក់លេខទូរសព្ទ និងគណនីធនាគាររបស់ខ្លួនឱ្យក្រុមឧក្រិដ្ឋជនយកទៅប្រើប្រាស់ក្នុងសកម្មភាពឆបោក។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរខណ្ឌសែនសុខ ចុះសម្អាតប្រព័ន្ធលូ និងបើកមុខទឹក ដើម្បីបន្ធូរទឹកជន់លិចតាមដងផ្លូវ
នៅល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោក ចេង មុនីរ៉ា អភិបាលខណ្ឌសែនសុខ បានដឹកនាំក្រុមការងារខណ្ឌ និងសង្កាត់ ចុះប្រតិបត្តិការបើកគម្របលូ កាយយកសំរាម និងសម្អាតកាកសំណល់ដែលកកស្ទះនៅតាមអណ្តូងលូ និងប្រព័ន្ធរំដោះទឹកក្នុងមូលដ្ឋាន បន្ទាប់ពីមានភ្លៀងធ្លាក់បណ្តាលឱ្យទឹកជន់លិចតាមផ្លូវមួយចំនួន។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខណ្ឌឫស្សីកែវ ចុះផ្សព្វផ្សាយសីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ដល់ប្រជាពលរដ្ឋនៅសង្កាត់គីឡូម៉ែត្រលេខ៦
នាថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ព្រុំ រដ្ឋា អភិបាលរងខណ្ឌឫស្សីកែវ បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយស្តីពី «សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ» នៅក្រុមទី៥ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។


សកម្មភាពអាជ្ញាធរ
អភិបាលខណ្ឌសែនសុខ អញ្ជើញជាអធិបតីបើកការដ្ឋានស្ថាបនាផ្លូវបេតុងប្រវែង ៦០០ម៉ែត្រ នៅសង្កាត់អូរបែកក្អម
នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងមួយខ្សែ ស្ថិតនៅភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ


សកម្មភាពអាជ្ញាធរ
អភិបាលខណ្ឌមានជ័យ ដឹកនាំមន្ត្រីរាជការ ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្សារស្ទឹងមានជ័យថ្មី
នៅរសៀលថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានដឹកនាំមន្ត្រីរាជការ ចុះអញ្ជើញពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្សារស្ទឹងមានជ័យថ្មី ដែលស្ថិតនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


សកម្មភាពអាជ្ញាធរ
អាជ្ញាធររាជធានី បន្តឃាត់ខ្លួនជនបរទេស១៧នាក់ ពាក់ព័ន្ធករណីOnlinescam
កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការចុះបង្ក្រាបទីតាំង អនឡាញស្គេមនៅស្ថិតនៅផ្ទះមួយកន្លែង ផ្លូវលេខ៦៨K ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៤និង៤០នាទីល្ងាចថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦


សកម្មភាពអាជ្ញាធរ
រថយន្ត Lexus 200T មួយគ្រឿងឆ្លងប្រព័ន្ធភ្លើង បង្កជាអគ្គិភ័យនៅឃ្លាំងមួយកន្លែងក្នុងខណ្ឌទួលគោក
កម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញប្រតិបត្តិការបាញ់ទឹកពន្លត់អគ្គិភ័យ ដែលបានឆាបឆេះរថយន្តមួយគ្រឿងរបស់ប្រជាពលរដ្ឋ នៅចំណុចឃ្លាំងលេខ៤៤៤ ផ្លូវលេខ១៨២ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ


សកម្មភាពអាជ្ញាធរ
គម្រោងដាក់លូមូលអង្កត់ផ្ចិត ១,៥ ម៉ែត្រ ប្រវែងជាង ១.៥ គីឡូម៉ែត្រ លើមហាវិថីឈ្នះឈ្នះ សម្រេចបាន ១០០%
គិតត្រឹមថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញ ដែលមានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាសេនាធិការ បានសម្រេចការងារដាក់លូមូលសម្រាប់រំដោះទឹកភ្លៀង អង្កត់ផ្ចិត ១,៥ ម៉ែត្រ ចំនួន ១ខ្សែ ប្រវែងជាង ១.៥០០ម៉ែត្រ លើកំណាត់មហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បាន១០០%ហើយ។

