ព័ត៌មានក្នុងខេត្ត

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ចុះបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ឃាត់ខ្លួនជនជាតិឥណ្ឌូណេស៊ីចំនួន ០៦នាក់
សកម្មភាពអាជ្ញាធរ
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ចុះបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ឃាត់ខ្លួនជនជាតិឥណ្ឌូណេស៊ីចំនួន ០៦នាក់
ក្នុងយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នាព្រឹកថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា ដឹកនាំផ្ទាល់ដោយ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងមានការសម្របសម្រួលនីតិវិធីពី លោក ទុង រតនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះប្រតិបត្តិការត្រួតពិនិត្យទីតាំងសង្ស័យនៅក្នុងមូលដ្ឋានរបស់ខ្លួន។
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
អានបន្ត
រដ្ឋបាលខណ្ឌឫស្សីកែវ បើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះត្រួតពិនិត្យទីតាំងសង្ស័យ និងបង្ក្រាបបទល្មើសឆបោកតាមអនឡាញ (Online Scam)
សកម្មភាពអាជ្ញាធរ
រដ្ឋបាលខណ្ឌឫស្សីកែវ បើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះត្រួតពិនិត្យទីតាំងសង្ស័យ និងបង្ក្រាបបទល្មើសឆបោកតាមអនឡាញ (Online Scam)
គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ នាថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២៦ នេះ បានបើកប្រតិបត្តិការរដ្ឋបាលលក្ខណៈទ្រង់ទ្រាយធំ ដោយបានបែងចែកកម្លាំងចម្រុះជា ១៤ក្រុម ដើម្បីចុះត្រួតពិនិត្យតាមអគារ បុរី ខុនដូ និងទីតាំងប្រមូលផ្តុំនានា សំដៅទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងការស្នាក់នៅខុសច្បាប់របស់ជនបរទេស។
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
អានបន្ត
កម្ពុជា-ចក្រភពអង់គ្លេស ឯកភាព​លើការ​ធ្វើ​ពិពិធកម្មនៃទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការ​ រវាង​ប្រទេសទាំងពីរ
សកម្មភាពថ្នាក់ដឹកនាំ
កម្ពុជា-ចក្រភពអង់គ្លេស ឯកភាព​លើការ​ធ្វើ​ពិពិធកម្មនៃទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការ​ រវាង​ប្រទេសទាំងពីរ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Seema Malhotra អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសចក្រភពអង់គ្លេស ចូលជួបសម្ដែងការគួសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
អានបន្ត
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ  ចុះពិនិត្យលទ្ធផលស្ដារប្រឡាយជាច្រើនខ្សែក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមរំដោះជំនន់ទឹកភ្លៀងនារដូវវស្សា
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ចុះពិនិត្យលទ្ធផលស្ដារប្រឡាយជាច្រើនខ្សែក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមរំដោះជំនន់ទឹកភ្លៀងនារដូវវស្សា
ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដែលរួមដំណើរដោយឯកឧត្ដមអភិបាលរង នាព្រឹកថ្ងៃទី១០ ខែមិថុនា២០២៦នេះ បានដឹកនាំមន្ត្រីជំនាញរដ្ឋបាលរាជធានី មន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌចំនួន៥ ចុះពិនិត្យមើលលទ្ធផលស្ដារប្រឡាយជាច្រើនខ្សែ​ និង​ការសាងសង់​ស្ថានីយ​បូម​ទឹក​ចំនួន​២ទីតាំង​ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដែលជាផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឲ្យខណ្ឌនីមួយៗ​ អនុវត្តកន្លងមក ដើម្បីធ្វើយ៉ាងណា កុំឱ្យជំនន់ទឹកភ្លៀងលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនារដូវវស្សានេះ។
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
អានបន្ត
អគ្គលេខាធិការរងអង្គការសហប្រជាជាតិ​ កោត​សរសេីរ កម្ពុជាចំពោះជំនាញ​បោះសម្អាត​មីន
សកម្មភាពថ្នាក់ដឹកនាំ
អគ្គលេខាធិការរងអង្គការសហប្រជាជាតិ​ កោត​សរសេីរ កម្ពុជាចំពោះជំនាញ​បោះសម្អាត​មីន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Izumi Nakamitsu អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
អានបន្ត
សម្ដេចធិបតី៖​ ទំនាក់ទំនងរវាងយុវជន​ នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម
សកម្មភាពថ្នាក់ដឹកនាំ
សម្ដេចធិបតី៖​ ទំនាក់ទំនងរវាងយុវជន​ នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម​ ប៊ូយ ក្វាងហ៊ុយ (Bui Quang Huy) លេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ចូលជួបសម្ដែងការគួសម និងពិភាក្សាការងារជាមួយ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ (3rd ASEAN Future Forum-AFF) នៅ​រដ្ឋធានីហាណូយ​ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
អានបន្ត
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តសៀមរាប និងឧត្តរមានជ័យ
សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តសៀមរាប និងឧត្តរមានជ័យ
៖ នៅព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខ​​រដ្ឋស្តីទីនៃព្រះរាជាណាចក្រ និង​ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញ​ជួប​​សំណេះ​​សំណាល​ជាមួយ​ក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គ​ភាពនានា​ជុំវិញ​ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
អានបន្ត
រដ្ឋបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងចំនួន ៩០កន្លែង ដើម្បីទប់ស្កាត់បទល្មើសឆបោកតាមអនឡាញ (Online Scams) និងពង្រឹងសន្តិសុខ
សកម្មភាពអាជ្ញាធរ
រដ្ឋបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងចំនួន ៩០កន្លែង ដើម្បីទប់ស្កាត់បទល្មើសឆបោកតាមអនឡាញ (Online Scams) និងពង្រឹងសន្តិសុខ
គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងចុះផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានចំនួន៩០ទីតាំង។
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
អានបន្ត
អភិបាលខណ្ឌ៧មករា៖ មេភូមិ ចៅសង្កាត់ និងនគរបាលប៉ុស្តិ៍ ជាភ្នែកជាច្រមុះសំខាន់ក្នុងការរាយការណ៍ និងបង្ការបទល្មើសក្នុងមូលដ្ឋាន
សកម្មភាពអាជ្ញាធរ
អភិបាលខណ្ឌ៧មករា៖ មេភូមិ ចៅសង្កាត់ និងនគរបាលប៉ុស្តិ៍ ជាភ្នែកជាច្រមុះសំខាន់ក្នុងការរាយការណ៍ និងបង្ការបទល្មើសក្នុងមូលដ្ឋាន
លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានសង្កត់ធ្ងន់ ដល់មេភូមិ ចៅសង្កាត់ និងកម្លាំងនគរបាលប៉ុស្តិ៍ទាំងអស់ ត្រូវបន្តពង្រឹងការងារតាមដានស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការសង្កេតមើលសកម្មភាពគួរឱ្យសង្ស័យនានានៅក្នុងមូលដ្ឋាន ដោយចាត់ទុកថា អាជ្ញាធរមូលដ្ឋានទាំងនេះ គឺជា “ភ្នែកជាច្រមុះ” ដ៏សំខាន់ក្នុងការផ្តល់ព័ត៌មាន និងរាយការណ៍អំពីបទល្មើសដែលអាចនឹងកើតមានឡើង ដើម្បីឱ្យថ្នាក់ដឹកនាំខណ្ឌ និងសមត្ថកិច្ចពាក់ព័ន្ធអាចចាត់វិធានការបង្ការ និងបង្ក្រាបបានទាន់ពេលវេលា។
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
អានបន្ត
អាជ្ញាធររាជធានីភ្នំពេញ ចាត់វិធានការក្តៅ ៦ចំណុច លើរោងចក្រផលិតជីកសិកម្មនៅខណ្ឌកំបូល ក្រោយបង្កក្លិនស្អុយប៉ះពាល់ពលរដ្ឋ
សកម្មភាពអាជ្ញាធរ
អាជ្ញាធររាជធានីភ្នំពេញ ចាត់វិធានការក្តៅ ៦ចំណុច លើរោងចក្រផលិតជីកសិកម្មនៅខណ្ឌកំបូល ក្រោយបង្កក្លិនស្អុយប៉ះពាល់ពលរដ្ឋ
អនុវត្តតាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល រួមជាមួយលោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ  បានចូលរួមជាមួយក្រុមការងារ នៃក្រសួងបរិស្ថាន ចុះណែនាំ និងធ្វើ កំណត់ហេតុដល់ក្រុមហ៊ុន ជុង ហេង ហ្វើថឹឡាយហ្សឺ ខូអិលធីឌី ដែលផលិតជីកសិកម្ម បង្កឱ្យមានក្លិនប៉ះពាល់ ដល់បរិស្ថាន និងបងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញ ស្ថិតនៅភូមិត្រពាំងក្រសាំង សង្កាត់បឹងធំ ខណ្ឌកំបូល។
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
អានបន្ត
រដ្ឋបាលខណ្ឌ៧មករា បន្តយុទ្ធនាការចុះត្រួតពិនិត្យ និងបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ (Online Scams)
សកម្មភាពអាជ្ញាធរ
រដ្ឋបាលខណ្ឌ៧មករា បន្តយុទ្ធនាការចុះត្រួតពិនិត្យ និងបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ (Online Scams)
នៅថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារចម្រុះនៃរដ្ឋបាលខណ្ឌ៧មករា បានបើកប្រតិបត្តិការចុះត្រួតពិនិត្យយ៉ាងសកម្មនៅតាមបណ្តាទីតាំងស្នាក់នៅនានា ដើម្បីទប់ស្កាត់ និងបោសសម្អាតទីតាំងដែលសង្ស័យថាមានការពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
អានបន្ត
ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុងការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងរាជធានីភ្នំពេញ
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុងការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងរាជធានីភ្នំពេញ
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយវត្តមានចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងរាជធានីភ្នំពេញ ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោស្នងការរងរាជធានីភ្នំពេញ ព្រមទាំងលោក លោកស្រីអភិបាលខណ្ឌទាំង១៤ផងដែរ។
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
អានបន្ត
សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យរឹបអូសទ្រព្យសម្បត្តិឈ្មួញទាំងឡាយណាដែលនាំចូលទំនិញខុសច្បាប់ ខណៈជំរុញការផលិតក្នុងស្រុក
សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យរឹបអូសទ្រព្យសម្បត្តិឈ្មួញទាំងឡាយណាដែលនាំចូលទំនិញខុសច្បាប់ ខណៈជំរុញការផលិតក្នុងស្រុក
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រចាំការនៅតាមបណ្តោយព្រំដែនទាំងអស់ ឱ្យចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត ដោយត្រូវរឹបអូសទ្រព្យសម្បត្តិ ឬតម្រូវឱ្យទៅរែកដីធ្វើលេណដ្ឋាន ចំពោះឈ្មួញទុច្ចរិតទាំងឡាយណាដែលលួចនាំចូលទំនិញមកក្នុងប្រទេសដោយខុសច្បាប់។
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
មន្ទីរព័ត៌មានរាជធានីភ្នំពេញ
អានបន្ត